សមាជិកព្រឹទ្ធសភាគណបក្សសាធារណរដ្ឋ និងប្រជាធិបតេយ្យ ការឈ្លោះប្រកែកគ្នាជុំវិញការកំណត់បំណុលអតិបរមា ខណៈឱសានុវាទជិតមកដល់

2023/05/03 06:35:00 pm        333

សមាជិកព្រឹទ្ធសភាជាន់ខ្ពស់មកពីគណបក្សសាធារណរដ្ឋនៅសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារ៍ បានអំពាវនាវឲ្យលោកប្រធានាធិបតី Joe Biden ទទួលយកការកំណត់បំណុលអតិបរមា​ពី​គណបក្សរបស់ពួកគេ ឬឆ្លើយតបទៅនឹងសំណើរមួយ ខណៈសមាជិកជាន់ខ្ពស់មួយរូប​មក​ពីគណបក្សប្រជាធិបតេយ្យ និយាយថា ព្រឹទ្ធសភា ត្រូវព្យាយាមពន្លឿន​ការបង្កើនកម្រិតបំណុលនេះ នៅសប្ដាហ៍ក្រោយ។

ខណៈដែលសល់រយៈពេលមួយខែមុនពេលអាចខកខានការសងបំណុលរបស់សហរដ្ឋអាមេរិក មេដឹកនាំគណបក្សទាំង២ បានប្រឈមដាក់គ្នា​លើការជាប់គាំង​ជុំវិញការកម្រិត​បំណុល ៣១,៤សែនកោដិដុល្លារ ។

គណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភា បាននិយាយថា គណបក្សប្រជាធិបតេយ្យ ត្រូវតែ​អនុវត្តន៍ឲ្យបានហ្មត់ចត់​តាមច្បាប់របស់ប្រធានសភា​ លោក Kevin McCarthy ដែល បានអនុម័ត​ដោយសភា ស្របទៅតាមគោលការណ៍រួមរបស់គណបក្សកាលពីសប្ដាហ៍មុន ។

លោក Mitch McConnell ​មេដឹកនាំក្រុមសាធារណរដ្ឋនៅព្រឹទ្ធសភា ​បានប្រាប់ក្រុម​អ្នកសារ​ព័ត៌មានថា​ អ្នកមានជម្រើរើសរវាងសេចក្តីស្នើច្បាប់របស់សភា ឬ ការចូលពិភាក្សា។

សមាជិកព្រឹទ្ធសភា លោក John Thune អនុប្រធានជាន់ខ្ពស់របស់លោក McConnell បានប្រាប់​ក្រុមអ្នកសារព័ត៌មានថា ​មានការគាំទ្ររឹងមាំងពីសភា ។

លោកថា អ្នកគ្រប់គ្នាសុទ្ធតែចង់ឃើញយើងទទួលបានជោគជ័យ ​ដែលមានន័យថា ការ​អនុវត្តន៍ច្បាប់ ​និងកំណែទម្រង់ប្រកបដោយផ្លែផ្កា ​គឺជាផ្នែកមួយនៃដំណើរការនេះ។ ប្រធានព្រឹទ្ធសភាមកពីគណបក្សប្រជាធិតេយ្យ លោក Chuck Schumer បានដឹកនាំ​ ព្រឹទ្ធសភា ដោយ​សំឡេងភាគច្រើនគឺ ៥១ ទល់នឹង៤៩ ប៉ុន្តែ នឹងត្រូវការការគាំទ្រយ៉ាងហោចណាស់៩សំឡេង​ពី​គណបក្សសាធារណរដ្ឋ ដើម្បី​អនុម័ត​សេចក្តីស្នើច្បាប់ ដកការកម្រិតបំណុលអតិបរមានេះ ដោយគ្មានលក្ខខណ្ឌ៕

អត្ថបទដែលទាក់ទង

អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ
2026/07/24 04:32:23 pm        7
រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm        16
លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        51

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់ បើកទ្វារចំហសម្រាប់ផ្នែកការទូត ទោះបីជាមានការឈ្លានពានរបស់សហរដ្ឋអាមេរិកក៏ដោយ

2026/07/24 04:32:23 pm
​រដ្ឋមន្ត្រីប្រេងយេម៉ែន៖ផែនការសន្តិសុខត្រូវបានដាក់ឲ្យដំណើរការ ដើម្បីទប់ទល់នឹងការគំរាមកំហែងរបស់ក្រុមហ៊ូទី
2026/07/24 04:27:02 pm
​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm