សៀវភៅជំនួយស្មារតីគ្រូ ពាក់ព័ន្ធបទប្បញ្ញត្តិ នៃគ្រឹះរដ្ឋធម្មនុញ្ញរៀបចំរួចរាល់ និងគ្រោងបោះពុម្ពដាក់ឲ្យប្រើប្រាស់

2023/05/03 07:15:52 pm        341

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញ និងក្រសួងអប់រំ យុវជន និងកីឡា បានបញ្ចប់ការរៀបចំ​សៀវភៅ​ជំនួយស្មារតីគ្រូ ពាក់ព័ន្ធបទប្បញ្ញត្តិ នៃគ្រឹះរដ្ឋធម្មនុញ្ញ រួចរាល់ហើយ និងគ្រោង​បោះពុម្ព​ដាក់ឲ្យប្រើប្រាស់ និងធ្វើការបណ្ដុះបណ្ដាលដល់គ្រូបង្គោល ដើម្បីផ្សព្វផ្សាយពីសៀវភៅនេះ ។

ក្នុងកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារក្រសួងអប់រំ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា អ្នកនាំពាក្យក្រុមប្រឹក្សាធម្មនុញ្ញ និងជាប្រធានក្រុមការងារចំពោះកិច្ចនៃ​អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ មានប្រសាសន៍ថា ក្រុមការងារចំពោះកិច្ច បានបញ្ចប់​ការប្រមូលយកនូវធាតុចូលនានា ដើម្បីបញ្ចូលក្នុងសៀវភៅជំនួយ ស្មារតីគ្រូពាក់ព័ន្ធបទប្បញ្ញត្តិ នៃគ្រឹះរដ្ឋធម្មនុញ្ញ តាំងពីខែមេសាកន្លងទៅនេះ ​ហើយការបញ្ចូលនេះ គឺយកតែចំណុចដែលមាន​វិសាលភាព​ពាក់ព័ន្ធនឹងការងារនេះ ។

ឯកឧត្តម បានបន្តថា ជាជំហានបន្ទាប់គ្រោងនឹងធ្វើការបណ្ដុះបណ្ដាល ដល់គ្រូឧទ្ទេសនៅទូទាំង​ប្រទេស នៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ នាខេត្តសៀមរាប ​ដែលមានវាគ្មិនចំនួន៣ក្រុម ដើម្បីធ្វើបទបង្ហាញ ។

ឯកឧត្តម ព្រហ្ម វិចិត្រអក្ខរា ​បានបន្ថែមថា ការបណ្ដុះបណ្ដាលនេះ ទោះសៀវភៅមិនទាន់បាន​បោះពុម្ភ​នៅឡើយក៏ដោយ ក៏ទទួលបានការអនុញ្ញាត​ពីថ្នាក់ដឹកនាំ ​នៃក្រសួងស្ថាប័នទាំងពីរ ខណៈឯកសារនេះ ​បានដាក់ចូលទៅក្នុង​រោងពុម្ព ​ដើម្បី​ធ្វើការបោះពុម្ភផងដែរ ។

គួរបញ្ជាក់ថា ក្រោមអនុស្សារណៈនៃការយោគយល់គ្នា (MOU) កាលពីឆ្នាំ២០១៩ រវាងក្រុមប្រឹក្សា​ធម្មនុញ្ញា និងក្រសួងអប់រំ យុវជន និងកីឡា បានសម្រេចប្រកាសជាផ្លូវការ​ចាប់ផ្តើម​អនុវត្ត​បញ្ចូលខ្លឹមសាររដ្ឋធម្មនុញ្ញទៅក្នុងកម្មវិធីសិក្សា ដោយខ្លឹមសាររដ្ឋធម្មនុញ្ញមាន៤០មាត្រា​ត្រូវបាន​បញ្ចូលទៅក្នុងកម្មវិធីសិក្សាទាំង ៣កម្រិត ពោលចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ៕ អត្ថបទ បាន សុខរិទ្ធិ


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        32
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        110
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm