តម្រាយផ្លូវសំខាន់មួយចំនួន ក្នុងរាជធានីភ្នំពេញ លែងឱ្យមានរថយន្តធុនធំ ធ្វើចរាចរណ៍ចាប់ពីថ្ងៃនេះ

2023/05/03 07:43:46 pm        597

ភ្នំពេញ៖ ផ្លូវសំខាន់ៗមួយចំនួនក្នុងរាជធានីភ្នំពេញ ពិសេសតម្រាយផ្លូវជុំវិញ មហាវិថីឈ្នះឈ្នះ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ធ្វើការផ្អាកជាបណ្តោះអាសន្ន ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ , រថយន្តដឹកដី,រថយន្តដឹកខ្សាច់ និងរថយន្តកុងតឺន័រទាំងអស់ មិនអនុញ្ញាតឱ្យមានការធ្វើ​ចរាចរណ៍​នោះឡើយ គិតចាប់ពីថ្ងៃទី០៣ ខែឧសភា ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។

ដងផ្លូវសំខាន់ៗដែលអាជ្ញាធររាជធានីភ្នំពេញ សម្រេចហាមឃាត់រថយន្តធុនធំមួយចំនួនផ្អាក​ជា​បណ្តោះអាសន្នមិនអោយឆ្លងកាត់នោះ រួមមាន៖ ផ្លូវជាតិលេខ៦ គឺគិតចាប់ពីរង្វង់មូលព្រហ្មបាយ័ន្ត រហូតដល់ព្រុំប្រទល់រាជធានីភ្នំពេញ​ និងខេត្តកណ្តាល , កំណាត់មហាវិថីឈ្នះ ឈ្នះ ( ហាមឃាត់​គិតចាប់​ពីផ្លូវជាតិលេខ៦ រហូតដល់មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ) , និងកំណាត់​មហាវិថី​មិត្តភាពភ្នំពេញ ហាណូយ ( គិតចាប់ពីមហាវិថីឈ្នះ ឈ្នះ រហូតដល់មហាវិថីសហព័ន្ធរុស្ស៊ី ) មិន​អនុញ្ញាតឱ្យធ្វើចរាចរ ​ចាប់ពីថ្ងៃទី០៣ រហូតដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ។ ដែលដងផ្លូវ និង​មហាវិថីទាំងនេះ ​គឺជាផ្លូវសំខាន់ ​ដែលគណៈប្រតិភូ ​និងកីឡាករត្រូវធ្វើដំណើរឆ្ពោះ​ទៅ​កាន់ពហុកីឡដ្ឋាន ។

ផ្អែកតាមការជូនដំណឹងរបស់អាជ្ញាធររាជធានី ​ក្រោយការផុតរយៈពេលហាមឃាត់បណ្តោះអាសន្ន​នេះហើយនោះ ​រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកឱ្យចរាចរជាធម្មតាវិញ ។

សូមបញ្ជាក់ថា នៅសល់តែ២ថ្ងៃទៀតប៉ុណ្ណោះ ព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ ​ឬស៊ីហ្គេមលើកទី៣២ ក៏នឹងចូលមកដល់នោះ​ ពោលគឺចាប់បើក នៅថ្ងៃទី០៥ ខែឧសភា ដល់ថ្ងៃទី១៧ ​ខែឧសភា ឆ្នាំ​២០២៣ ។ ​ដោយពិធីបើកនោះ ​ធ្វើឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលប្រារព្ធឡើងនៅពហុកីឡដ្ឋានជាតិ មរតកតេជោ ដែលស្ថិតនៅ​ភូមិព្រែកតារ័ត្ន ​សង្កាត់ព្រែកតាសេក​ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

ទន្ទឹមថ្ងៃប្រារព្ធមហាព្រឹត្តិការណ៍កីឡាខាងលើនេះដែរ ​អាជ្ញាធររាជធានី បាន​ធ្វើការ​បញ្ចៀស​ចរាចរ និង​ផ្អាកចរាចរជាបណ្តោះអាសន្នជុំវិញទីតាំងប្រារព្ធពិធី​ដោយ​មិន​អនុញ្ញាត​ឱ្យយានជំនិះគ្រប់ប្រភេទ​ឆ្លងកាត់កំណាត់មហាវិថីឈ្នះឈ្នះ​ ចាប់ពីគល់ស្ពានព្រែកព្នៅរហូតដល់ផ្លូវជាតិលេខ៦ ​នៅថ្ងៃទី០៥ ខែ​ឧសភា ឆ្នាំ២០២៣ និងនៅថ្ងៃទី១៧ ​ខែឧសភា ឆ្នាំ២០២៣​ រហូត​ដល់​បញ្ចប់​កម្មវិធី​សម្រាប់​ថ្ងៃនីមួយៗ​ ដើម្បីឱ្យពិធីខាងលើប្រព្រឹត្តទៅដោយរលូន​ រក្សាបាននូវសន្តិសុខ​ សុវត្ថិភាព សណ្តាប់ធ្នាប់ ​និងរបៀបរៀប ​រយសាធារណៈ ៕ អត្ថបទ៖ លីហេង /កុម្ភះ

អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        69
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        118
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        124

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm