លោក Biden និងលោកស្រី Harris រៀបចំផែនការអ្នករៃអង្គាសមូលនិធិ ឆ្នាំ២០២៤

2023/05/03 09:41:04 pm        75

យោងតាមអ្នកផ្តល់ព័ត៌មានស្តីពីផែនការនេះ បានឲ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និងអនុប្រធានាធិបតី លោកស្រី Kamala Harris កំពុងជំរុញព្រឹត្តិការណ៍រៃអង្គាសមូលនិធិ លើកដំបូង ក្នុងពេលឆាប់ៗនៅសប្តាហ៍ក្រោយ ដើម្បីជួយចាប់ផ្តើមយុទ្ធនាការបោះឆ្នោតថ្មីឆ្នំា២០២៤។ ព្រឹត្តិការណ៍មួយចំនួន កំពុងត្រូវបានរៀបចំផែនការសម្រាប់លោក Biden រួមមានការទទួលភ្ញៀវ និងរៀបចំអាហារ ដែលអាចធ្វើឡើងនៅទីក្រុងញ៉ូវយ៉ក នៅថ្ងៃទី១០ ខែឧសភា។ កាលបរិច្ឆេទចុងក្រោយសម្រាប់ព្រឹត្តិការណ៍នានា អាចផ្លាស់ប្តូរ ហើយកាលវិភាគរបស់ប្រធានាធិបតី ពុំទាន់ត្រូវរៀបចំរួចរាល់នោះទេ ខណៈលោកដោះស្រាយវិបត្តិបពាក់ព័ន្ធនឹងការបង្កើនកម្រិតបំណុលនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងដំណើរទស្សនកិច្ចការទូត ទៅកាន់តំបន់អាស៊ី-ប៉ាស៊ីហ្វិក ក្នុងរយៈពេល២សប្តាហ៍។ 

យោងតាមអ្នកដែលដឹងច្បាស់អំពីបញ្ហានេះបានឲ្យដឹងថា ជាមួយគ្នានេះ លោកស្រី Harris កំពុងត្រូវបានកំណត់ពេលសម្រាប់អ្វីដែលនឹងទំនងជានឹងរៀបចំព្រឹត្តិការណ៍រៃអង្គាសមូលនិធីលើកដំបូងរបស់លោកស្រី សម្រាប់យុទ្ធនាការនៅថ្ងៃទី១២ ខែឧសភាក្នុងការរៀបចំដ៏សំខាន់ នៅរដ្ឋ Georgia ។ លោកស្រីបានកំណត់ពេលរួចហើយទៅកាន់ទីក្រុង អាត្លង់តា សម្រាប់ព្រឹត្តិការណ៍ដែលបានប្រកាសកាលពីពេលមុន ដែលនឹងជួយដល់គណបក្សប្រជាធិបតេយ្យប្រចាំរដ្ឋ។

ខណៈលោក Biden បានផ្តោតការយកចិត្តទុកដាក់យ៉ាងខ្លាំង លើកាតព្វកិច្ចប្រធានាធិបតី ចាប់តាំងពីការប្រកាសបំណងរបស់លោក សម្រាប់ការចូលរួមបោះឆ្នោតថ្មី ដែលប្រតិបត្តិការយុទ្ធនាការ កំពុងកើតមានឡើង។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា ព្រឹត្តិការណ៍ដំបូង ដែលកំពុងរៀបចំផែនការ ត្រូវបានកំណត់ថាមានទំនាក់ទំនងជិតស្និត មានតួនាទីជាក្រុមតូចៗនៃម្ចាស់ជំនួយធំមានចំនួនតិចជាង៤០នាក់ ហើយត្រូវបានគេរំពឹងថា នឹងទទួលបាន ២,៥ លានដុល្លារសម្រាប់លោកBiden។  ថវិកានេះ នឹងជួយក្នុងយុទ្ធនាការចាប់ផ្តើមដំបូងលើការបង្កើតជំនួបជាមួយអ្នកបោះឆ្នោត និងម្ចាស់ជំនួយធំៗតាមបណ្តាញonline។

យោងតាមក្រុមហ៊ុន បានឲ្យដឹងថា ពួកគេបានចំណាយរួចហើយទឹកប្រាក់ចំនួន ៧៦៧.០០០ដុល្លារលើវេទិកា Facebook របស់ក្រុមហ៊ុន Meta និង២៤៦.០០០ដុល្លារ លើក្រុមហ៊ុន Google របស់ក្រុមហ៊ុន Alphabet Inc។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        8
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        25
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ

2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm