អ៊ូហ្គង់ដា បន្ធូរបន្ថយច្បាប់ប្រឆាំងអ្នកស្រលាញ់ភេទដូចគ្នា

2023/05/03 10:06:39 pm        119

សភានៃប្រទេសអ៊ូហ្គង់ដាបានបន្ធូរបន្ថយសេចក្ដីស្នើច្បាប់ប្រឆាំងការស្រឡាញ់ភេទដូចគ្នា ដែលដើមឡើយបានកំណត់ទោសឧក្រិដ្ឋលើបុគ្គលដោយគ្រាន់តែកំណត់ថាខ្លួនជាមនុស្សស្រលាញ់ភេទដូចគ្នា។ នៅពេលដែលសេចក្ដីស្នើច្បាប់នោះត្រូវបានអនុម័តជាលើកដំបូងនៅក្នុងខែមីនា វាបានធ្វើឱ្យផ្ទុះកំហឹងក្នុងចំណោមក្រុមអ្នកការពារសិទ្ធិមនុស្ស ។

ក្រុមសមាជិកនៃវិស័យសាធារណៈនឹងតម្រូវឲ្យរាយការណ៍ពីបុគ្គលដែលមានទំនាក់ទំនងផ្លូវភេទដូចគ្នាទៅកាន់អាជ្ញាធរ។ សកម្មជនម្នាក់បានប្រាប់សារព័ត៌មាន BBC ពីការជជែកវែកញែកជុំវិញសេចក្ដីស្នើច្បាប់នេះថា វានាំឱ្យមានភាពភ័យខ្លាចក្នុងការវាយប្រហារកាន់តែច្រើនលើអ្នកស្រលាញ់ភេទដូចគ្នា។

ក្រោយមក សេចក្ដីស្នើច្បាប់នេះ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់សភាវិញ បន្ទាប់ពីប្រធានាធិបតីលោក Yoweri Museveni ស្នើឱ្យមានការផ្លាស់ប្តូរ។ លោកបាននិយាយថា ប្រការដែលដាក់ទោសទណ្ឌអ្នកដែលកំណត់ថាជាមនុស្សស្រឡាញ់ភេទដូចគ្នា នឹងនាំឱ្យមានការកាត់ទោសមនុស្សដោយគ្រាន់តែផ្អែកលើរូបរាងខាងក្រៅរបស់ពួកគេ។

សកម្មភាពផ្លូវភេទដូចគ្នាជាអំពើខុសច្បាប់ក្នុងប្រទេសអ៊ូហ្គង់ដាជាយូរមកហើយ ដោយជាកេរដំណែលនៃរបបគ្រប់គ្រងអាណានិគម។ ទោះបីជាការតាក់តែងឡើងចុងក្រោយនៃសេចក្ដីស្នើច្បាប់នេះ ត្រូវបានបន្ធូរបន្ថយចាប់តាំងពីការដាក់ស្នើលើកដំបូងកាលពីខែមុនក៏ដោយ ក៏វានៅតែជាផ្នែកមួយដ៏តឹងរ៉ឹងបំផុតនៃច្បាប់ប្រឆាំងអ្នកស្រឡាញ់ភេទដូចគ្នានៅក្នុងទ្វីបមួយនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        188
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        229
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        207

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm