កម្ពុជា-អ៊ីតាលី ពិភាក្សាគ្នាឡើងវិញរឿងករណីស្មុំកូន ក្រោយអាក់ខានមួយរយៈពាក់ព័ន្ធនឹងផ្នែកច្បាប់

2023/05/03 10:28:57 pm        355

ភ្នំពេញ៖ អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសកម្ពុជា និងអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសអ៊ីតាលី បានជួបពិភាក្សាគ្នាឡើងវិញ ទាក់ទងនឹងករណីស្មុំកូន បន្ទាប់ពីអាក់ខានមួយរយៈដោយសារតែបញ្ហាផ្នែកច្បាប់នៅកម្ពុជា ហើយជាមួយនឹងកិច្ចពិភាក្សាជាថ្មីនេះ រដ្ឋាភិបាលអ៊ីតាលីសន្យាផ្តល់ជំនួយ និងបច្ចេកទេស ដើម្បីបណ្តុះបណ្តាលធនធានមនុស្សទាក់ទងនឹងការស្មុំកូននេះដល់មន្រ្តីកម្ពុជាផងដែរ។

នៅក្នុងកិច្ចជំនួបជាមួយលោក VINCENZO STARITA អនុប្រធានអាជ្ញាធរកណ្ដាលស្មុំកូនអន្តរប្រទេសអ៊ីតាលី នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម វងសូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានអាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសកម្ពុជា បានលើកឡើងថាកម្ពុជាពិតជាមានការស្វាគមន៍ចំពោះទឹកចិត្តរបស់ប្រជាជន និងរដ្ឋាភិបាលអ៊ីតាលី ដែលស្រលាញ់សាច់ឈាមប្រជាជនខ្មែរ ដោយស្នើសុំស្មុំកូនពីកម្ពុជាទៅចិញ្ចឹមនៅប្រទេសខ្លួន ខណៈករណីនេះគឺភាគីទាំងពីរមានការទំនាក់ទំនង និងធ្វើមកអស់រយៈពេលជាយូរមកហើយ ប៉ុន្តែបានផ្អាកមួយរយៈដោយសារកត្តាផ្សេងៗ ជាពិសេសគឺផ្នែកច្បាប់នេះតែម្តង។

យោងតាមរបាយកាណ៍របស់អាជ្ញាធរកណ្តាលស្មុំកូនអន្តរប្រទេសកម្ពុជាបានបញ្ជាក់ថា ការដែលកម្ពុជាសម្រេចផ្អាកមួយរយៈរឿងករណីស្មុំកូនជាមួយរដ្ឋាភិបាលអ៊ីតាលីនេះ គឺដោយសារតែកម្ពុជាត្រូវការពេលវេលាដើម្បីរៀបចំនីតិវិធី បទដ្ឋានគតិយុត្តិមួយចំនួនសម្រាប់អនុវត្តច្បាប់ ស្តីពីការស្មុំកូនអន្តរប្រទេស។ បន្ទាប់ពីកម្ពុជារៀបចំតាក់តែងច្បាប់ស្តីពីការស្មុំកូនហើយនោះ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យបើកស្មុំកូនឡើងវិញ នៅត្រីមាសទី១ ឆ្នាំ២០២០ ប៉ុន្តែ អាស្រ័យដោយសារកូវីដ១៩ ក៏បានរាំងស្ទះមិនអាចអនុ វត្តបាន។

សូមបញ្ជាក់ថាកម្ពុជា និងអ៊ីតាលី មានទំនាក់ទំនងលើការងារស្មុំកូនអន្តរប្រទេស តាំងពីឆ្នាំ២០០២ រហូតដល់ឆ្នាំ២០១១ ហើយក្នុងនោះ កុមារកម្ពុជាដែលបានផ្តល់ជាកូនទៅប្រទេសអ៊ីតាលីនោះ គឺមានចំនួនរហូតដល់៧៩៥នាក់ ក្នុងនោះស្រី២៥៧នាក់។

លោក VINCENZO STARITA បានលើកឡើងថា ក្នុងនាមរដ្ឋាភិបាលអ៊ីតាលីពិតជាមានសេច ក្តីរីករាយយ៉ាងខ្លាំងចំពោះកិច្ចការស្មុំកូនជាមួយប្រទេសកម្ពុជា ខណៈកិច្ចការនេះភាគីទាំងពីរបានធ្វើរួមគ្នា យូរមកហើយ រហូតដល់បានទទួលកូនពីកម្ពុជាទៅប្រទេសអ៊ីតាលីរាប់រយនាក់ថែមទៀត។ អ្នកស្រីបានបន្ត ថាប្រជាជនអ៊ីតាលីពិតជាស្រលាញ់សាច់ឈាមកម្ពុជាពិតប្រាកដ ហើយដើម្បីឲ្យកិច្ចការនេះស្របទៅតាម ស្តង់ដាជាតិ និងអន្តរជាតិ រដ្ឋាភិបាលអ៊ីតាលីនឹងបញ្ជូនមន្រ្តីជំនាញរបស់ខ្លួនមកធ្វើការបណ្តុះបណ្តាល ដល់មន្រ្តីកម្ពុជាទាក់ទងនឹងករណីស្មុំកូននេះ៕ អត្ថបទ៖ បាន ចក់​


អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        92
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        190
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        174

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm