ប្រទេសមីយ៉ាន់ម៉ា ដោះលែងក្រុមអ្នកប្រឆាំងខាងនយោបាយជាង ២.០០០នាក់

2023/05/03 11:11:23 pm        30

​ក្រុម​ឧ​ត្ត​ម​សេនីយ​មី​យ៉ាន់​ម៉ា​និយាយថា​ពួកគេ​បាន​លើកលែងទោស​ដល់​អ្នកទោស​នយោបាយ​ជាង​២.០០០​នាក់ ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​វិសាខបូជា ដែលជា​ថ្ងៃបុណ្យ និង​ជា​វិស្សមកាល​ដ៏​សំខាន់​ខាង​ព្រះពុទ្ធសាសនា​។​

​សារព័ត៌មាន Myanmar Now បាន​រាយការណ៍​នៅ​ថ្ងៃ​ពុធ​នេះ ​ដោយ​សំអាង​ដល់​សេចក្តីថ្លែងការណ៍​មួយ​ដែល​ត្រូវបាន​ចុះហត្ថលេខា​ដោយ​អគ្គលេខាធិការ​ក្រុមប្រឹក្សា​យោធា ឧ​ត្ត​ម​សេនីយ៍​ឯក​លោក Aung Lin Dwe ថា យោធា​បាន​និយាយថា មនុស្ស​ចំនួន ២.១៥៣ នាក់​ដែល​ត្រូវ​ជាប់ពន្ធនាគារ​ពីបទ "​ញុះញង់​" នឹង​ត្រូវបាន​ដោះលែង​ដោយ​ផ្អែកលើ "​ហេតុផល​មនុស្សធម៌​" ។​

​យោធា​មី​យ៉ាន់​ម៉ា បាន​បង្ក្រាប​គូប្រជែង​របស់ខ្លួន​ដោយ​ប្រើ​កម្លាំង​ដ៏​គ្រោះថ្នាក់​និង​បាន​ឃុំខ្លួន​មនុស្ស​រាប់ពាន់នាក់​ចាប់តាំងពី​ការដណ្តើម​អំណាច​ពី​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់លោក​ស្រី Aung San Suu Kyi ក្នុង​រដ្ឋប្រហារ​ខែកុម្ភៈ ឆ្នាំ ២០២១​។​

​មី​យ៉ាន់​ម៉ា​បាន​ដោះលែង​អ្នកទោស​ជាង ៣.០០០​នាក់ ក្នុងឱកាស​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​របស់ខ្លួន​កាលពី​ខែ​មុន ប៉ុន្តែ​នៅក្នុង​ឱកាស​នោះ មិនបាន​និយាយ​ជាក់លាក់​ថា ក្រុម​អ្នកទោសនយោបាយ​នឹង​ស្ថិត​ក្នុងចំណោម​អ្នក​ដែល​ត្រូវបាន​ដោះលែង​នោះ​ឬ​យ៉ាងណាទេ​៕​

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        9
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        104
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm