ការប្រកួតកីឡាទូកក្តោង ថៃបន្តនាំមុខគេ ខណៈកម្ពុជានៅលេខរៀងទី៤

2023/05/03 11:28:22 pm        102

ព្រះសីហនុ៖ ថ្ងៃទី២នៃការប្រកួតកីឡាទូកក្តោង ថៃបន្តឈរលេខរៀងទី១ ខណៈកម្ពុជានៅលេខរៀងទី៤ ក្នុងចំណោម​ប្រទេស​ទាំង៦ ដែលចូលរួមប្រកួតកីឡាស៉ីហ្គេម ប្រភេទកីឡាទូកក្តោងនៅខេត្តព្រះសីហនុ។

នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ខេត្តព្រះសីហនុ បានបន្តការប្រកួតកីឡាស៉ីហ្គេម ប្រភេទកីឡាទូកក្តោង ដែលមាន​កីឡាករ កីឡាការិនី ចូលរួមមកពី៦ប្រទេស រួមមាន កម្ពុជា ថៃ វៀតណាម សិង្ហបុរី ហ្វីលីពីន និងម៉ាឡេស៉ី ដែលមាន​រយៈពេលមួយសប្តាហ៍ ពីថ្ងៃទី២ ដល់ថ្ងៃទី៨ ខែឧសភានេះ។ បើតាមលោក សោមសុទ្ធ រិទ្ធពង្ស អគ្គលេខាធិការ សហព័ន្ធកីឡាទូកក្តោងកម្ពុជា បានឲ្យដឹងថា ចំពោះទិដ្ឋភាពនៃការប្រកួតថ្ងៃទី២នេះ បានជួបប្រទះ​ឧបសគ្គបន្តិចបន្តួច​ដោយសារ​ភ្លៀង និងបរិមាណខ្យល់មិនគ្រប់គ្រាន់ ទើបបណ្តាលឲ្យលុបចោលការប្រកួតនៃជុំទី១ ក្នុងចំណោម​វិញ្ញាសារទាំង៩។

លោក សោមសុទ្ធ រិទ្ធពង្ស បញ្ជាក់ថា ជាលទ្ធផលក្នុងការប្រកួតថ្ងៃទី២ ប្រទេសថៃនៅតែបន្តនាំមុខដោយពិន្ទុខ្ពស់ជាងគេ ហើយទី២គឺសិង្ហបុរី ទី៣ម៉ាឡេស៉ី ខណៈកម្ពុជាឈរនៅលេខរៀងទី៤។

ជាមួយគ្នានេះ កីឡាករទូកក្តោងមកពីប្រទេសថៃ បានលើកឡើងថា ការប្រកួតកីឡាទូកក្តោងនៅកម្ពុជា​ពិតជារៀបចំបានយ៉ាងល្អ ទាំងការកំណត់ទីតាំងប្រកួត និងការយកយកចិត្តទុកដាក់ដល់កីឡាករគ្រប់រូប។

ខេត្តព្រះសីហនុ ត្រូវបានរៀបចំការប្រកួតកីឡាស៉ីហ្គេម ចំនួន៣ប្រភេទ ទី១.កីឡាទូកក្ដោង, ទី២កីឡាជេតស្គី ឬម៉ូតូទឹកនៅទីលានតេជោ និងឆ្នេរសុខា ហើយគ្រោងចាប់ផ្តើមប្រកួតនាថ្ងៃទី១៣ ខណៈកីឡាបាល់ទះលើឆ្នេរខ្សាច់ ធ្វើឡើងនៅឆ្នេរជំទាវម៉ៅ ក៏នឹងចាប់ផ្តើមនាថ្ងៃទី១១ខាងមុខ៕ ដោយ ៖ ឧត្ដម

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        66
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        156
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        144

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ

2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm
​ប្រេស៊ីល ច្រានចោលការដំឡើងពន្ធថ្មីរបស់សហរដ្ឋអាមេរិក និងចាត់វិធានការនៅអង្គការ WTO
2026/07/24 04:47:05 pm
​ប្រធាន IMO ថ្កោលទោសការវាយប្រហារជាថ្មីលើការដឹកជញ្ជូនអន្តរជាតិនៅសមុទ្រក្រហម
2026/07/24 04:44:05 pm
​រដ្ឋមន្ត្រីការបរទេស៖ ការប្រើប្រាស់ទ្រព្យសកម្មដែលត្រូវបានបង្កករបស់អ៊ីរ៉ង់ បង្កើតគំរូដ៏គ្រោះថ្នាក់សម្រាប់ពិភពលោក
2026/07/24 04:37:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm