អគ្គិភ័យឆេះឃ្លាំងប្រេងឥន្ធនៈ នៅជិតស្ពានតំបន់គ្រីមៀដ៏សំខាន់ ក្នុងប្រទេសរុស្ស៊ី

2023/05/03 11:31:30 pm        257

​មន្ត្រី​រុស្ស៊ី​ម្នាក់ បាន​និយាយថា ឃ្លាំង​ស្តុក​ប្រេងឥន្ធនៈ​មួយកន្លែង​ បាន​រង​ការឆាបឆេះ​នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ នៅ​ជិត​ស្ពាន​សំខាន់​មួយកន្លែង​ត​ភ្ជាប់​តំបន់​ដីគោក​របស់​រុស្ស៊ី​ជាមួយ​តំបន់​គ្រី​មៀ ប៉ុន្មាន​ថ្ងៃ​បន្ទាប់ពី​ទីក្រុង​មូ​ស្គូ បានដាក់​កំហុស​លើ​អ៊ុយ​ក្រែ​ន សម្រាប់​ការវាយប្រហារ​ដែល​បាន​បណ្តាល​ឃ្លាំង​ប្រ​តេង​ឥន្ធនៈ​ឆាបឆេះ ក្នុង​តំបន់ Sevastopol។

អណ្តាតភ្លើង និង​ផ្សែងខ្មៅ បាន​ហុយ​ឡើង​នៅលើ​អ្វីដែល​ទំនងជា​អាង​ស្តុក​ដ៏​ធំ​ដែលមាន​សរសេរ​ព្រមាន​ព័ណ៌​ក្រហម​ថា «​ងាយ​ឆេះ​» នៅក្នុង​វីដេអូ ដែល​បាន​បង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​រុស្ស៊ី ទោះបីជា​សារព័ត៌មាន​រ៉​យ​ទ័​រ ពុំ​អាច​ផ្ទៀងផ្ទាត់​បាន​ដោយ​ឯករាជ្យ​ក៏ដោយ ទាំង​សេចក្តីរាយការណ៍​ពី​អគ្គិភ័យ និង​វីដេអូ​។

​លោក Veniamin Kondratyev អភិបាល​តំបន់ Krasnodar ដែល​លាតសន្ធឹង​លើ​សមុទ្រ Azov ពី​ប្រទេស​អ៊ុយ​ក្រែ​ន បាន​និយាយ​នៅលើ​កម្មវិធី​ផ្ញើ​សារ​បណ្តាញ​តេ​ឡេ​ក្រាម​ថា អគ្គិភ័យ​នេះ ត្រូវបាន​ចាត់ថ្នាក់​ក្នុង​កម្រិត​ខ្ពស់បំផុត​នៃ​ការលំបាក ប៉ុន្តែ​លោក​បាន​និយាយថា​ពុំមាន​អ្នកស្លាប់​ឬ​រងរបួស​នោះទេ​។

​ឧបទ្ទវ​ហេតុនេះ បានកើត​ឡើង ជាច្រើន​ថ្ងៃ​បន្ទាប់ពី​ការវាយប្រហារ​ដោយ​យាន​ដ្រូ​ន បង្ក​អគ្គិភ័យ ដល់ទី​តាំង​ស្តុក​ប្រេងឥន្ធនៈ​នៅ​កំពង់ផែ Sevastopol តំបន់​គ្រី​មៀ​កាលពី​ថ្ងៃ​សៅរ៍ ជា​អ្វីដែល​ទីក្រុង​មូ​ស្គូ ចាត់ទុកជា​ការវាយប្រហា​រ​របស់​អ៊ុយ​ក្រែ​ន​។ អ៊ុយ​ក្រែ​ន ពុំបាន​អះអាង​ទទួលខុសត្រូវ​ចំពោះ​ការវាយប្រហារ​នៅ​តំបន់ Sevastopol នោះទេ ស្រប​ជាមួយ​ការអនុវត្តន៍​ស្តង់ដារ​របស់ខ្លួន​អំឡុងពេល​ជម្លោះ ដែល​បានចាប់ផ្តើម​កាលពី​ខែកុម្ភៈ​ឆ្នាំ​២០២២​។​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        30
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        65
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        55

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm