
បាងកក៖ នៅថ្ងៃពុធ (៣ ឧសភា)នេះ បេក្ខជននាយករដ្ឋមន្ត្រីឈានមុខគេមួយរូបរបស់ប្រទេសថៃ លោកស្រី Paetongtarn Shinawatra បាននិយាយថា ខ្លួននឹងបន្តយុទ្ធនាការនៅសប្តាហ៍ក្រោយ បន្ទាប់ពីសម្រាលកូនកាលពីប៉ុន្មានថ្ងៃមុន ហើយនៅតែមានទំនុកចិត្តថានឹងទទួលជ័យជម្នះការបោះឆ្នោតដ៏លើសលប់ ។
លោកស្រី Paetongtarn អាយុ ៣៦ ឆ្នាំ ដែលជាបេក្ខជននាំមុខគេក្នុងការស្ទង់មតិជាច្រើនសម្រាប់ការបោះឆ្នោតថ្ងៃទី ១៤ ខែឧសភា បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងបន្ទាប់ពីរយៈពេលមួយខែ ដើម្បីបង្ហាញកូនទីពីររបស់ខ្លួនឈ្មោះ Prutthasin ហៅក្រៅថា Thasin ដែលបានកើតនៅថ្ងៃច័ន្ទ។
គណបក្ស Pheu Thai របស់លោកស្រីក៏កំពុងនាំមុខគេក្នុងការស្ទង់មតិនាពេលថ្មីៗនេះ ហើយបានឈ្នះរាល់ការបោះឆ្នោតចាប់តាំងពីឆ្នាំ ២០០១ មក។
អ្នកវិភាគភាគច្រើនរំពឹងថា គណបក្ស Pheu Thai នឹងធ្លាក់ចុះពីការគាំទ្រដ៏ច្រើនលើសលប់ ហើយនឹងត្រូវបង្កើតសម្ព័ន្ធភាព ដែលខ្លួនមិនបានធ្វើនៅក្នុងការបោះឆ្នោតឆ្នាំ ២០១៩។ នោះជាការស្ទង់មតិលើកដំបូងចាប់តាំងពីរដ្ឋាភិបាលរបស់ម្ដាយមីងលោកស្រីគឺ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត់ត្រូវបានផ្តួលរំលំក្នុងរដ្ឋប្រហារឆ្នាំ ២០១៤៕

