JICA នឹងផ្ដល់ថវិកា ១៦៧ លានដុល្លារ ដើម្បីជួយកែលម្អផ្លូវជនបទប្រវែងជាង ៥០០ គីឡូម៉ែត្រ

2023/05/03 11:46:58 pm        285

ភ្នំពេញ ៖ រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្ដរជាតិនៃប្រទេសជប៉ុន JICA គ្រោងនឹងចំណាយ​ទឹកប្រាក់ប្រមាណ ១៦៧ លានដុល្លារអាមេរិក សម្រាប់គម្រោងកែលម្អការតភ្ជាប់​ផ្លូវជនបទប្រវែង​ជាង៥០០គីឡូម៉ែត្រ​ដែលគ្រប់ដណ្ដប់លើខេត្ត​គោលដៅចំនួន៤ខេត្តក្នុងប្រទេសកម្ពុជា។

ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ រវាងឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ និងលោក Sanui Kazumasa ប្រធានថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា នាព្រឹកថ្ងៃ០៣ ខែឧសភា ឆ្នាំ២០២៣ នៅទីស្តីការក្រសួង បានលើកឡើងពី គម្រោង​កែលម្អការតភ្ជាប់ផ្លូវជនបទ ដែលរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារ​សហប្រតិបត្តិការអន្ដរ​ជាតិនៃ​ប្រទេសជប៉ុន JICA នឹងផ្តោតទៅលើការកែលម្អផ្លូវជនបទពីផ្លូវល្បាយក្រួសក្រហមទៅជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ DBST និងផ្លូវបេតុង ដែលមានប្រវែងសរុប ៥២៩គីឡូម៉ែត្រ និង ៧០ម៉ែត្រ គ្របដណ្ដប់លើភូមិសាស្រ្តខេត្តចំនួន៤ រួមមាន ខេត្តកំពង់ឆ្នាំង ខេត្តពោធិសាត់ ខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។ គម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទខាង​លើនេះ គ្រោងនឹងចំណាយទឹកប្រាក់ប្រមាណ ១៦៧ លានដុល្លារសហរដ្ឋអាមេរិក ដែលមានក្រសួង​អភិវឌ្ឍន៍ជនបទ​ជាប្រតិបត្តិករ ។

លោក Sanui Kazumasa ប្រធានថ្មីរបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា បានថ្លែងបញ្ជាក់ថា បច្ចុប្បន្ន JICA កំពុងពិនិត្យលើឯកសារសំណើ​សុំជ្រើសរើស​ទីប្រឹក្សាបច្ចេកទេសរបស់គម្រោងនេះ ដើម្បីងាយស្រួលដល់កិច្ចសហប្រតិបត្តិការវាងក្រសួងអភិវឌ្ឍន៍ជនបទ និងJICA កាន់តែប្រសើឡើង ។         

ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានសំដែងការស្វាគមន៍ និងកោតសរសើរ ព្រមទាំងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងភាគី JICA និងក្រសួងអភិវឌ្ឍន៍ជនបទ លើការរៀបចំ និងអនុវត្តគម្រោងកែលម្អការតភ្ជាប់ផ្លូវជនបទ ក្រោមហិរញ្ញប្បទានរបស់ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្ដរជាតិនៃប្រទេសជប៉ុប JICA ។ ឯកឧត្តមក៏បានជម្រាបជូន JICA អំពីយុទ្ធសាស្រ្ដ​សំខាន់ៗរបស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុងការលើកកម្ពស់កម្រិតជីវភាពរបស់ប្រជាពលរដ្ឋនៅទីជនបទអោយមានភាពប្រសើរឡើង តាមរយៈការអភិវឌ្ឍន៍លើវិស័យហេដ្ឋារចនាសម្ព័ន្ធជនបទ សេវាសាធារណៈ ជាពិសេសផ្លូវជនបទ ដែលប្រៀប​បានដូចជាសសៃឈាមសេដ្ឋកិច្ចដ៏សំខាន់របស់ប្រជាកសិករ ជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ ដែលយគម្រោង​ខាងលើនេះនឹងរួមចំណែកក្នុងការសម្រេចឲ្យបាន គោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២១-២០២៣ របស់ក្រសួង។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់ ​ទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិនៃប្រទេសជប៉ុន (JICA) និងរាជរដ្ឋាភិបាលជប៉ុន ដែលកន្លងមកតែងតែជួយ​គាំទ្រព្រះរាជាណាចក្រ​កម្ពុជាលើការអភិវឌ្ឍន៍គ្រប់វិស័យ និងបានអបអរសាទរជូនចំពោះលោក Sanui Kazumasa ដែលបានទទួលតំណែង​ជាប្រធានថ្មី របស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំនៅប្រទេសកម្ពុជា ៕ ដោយ ៖ សុជាតា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        154
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        136
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        161

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm