សេចក្តីព្រាងច្បាប់ស្តីពីពាណិជ្ជកម្មតាមព្រំដែនកម្ពុជា-វៀតណាម ទទួលការគាំទ្រឯកច្ឆន្ទ ៥៧សម្លេង

2023/05/04 12:23:52 am        155

ភ្នំពេញ៖ សេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងស្តីពីពាណិជ្ជកម្មតាមព្រំដែន រវាង​រាជរដ្ឋាភិបាល កម្ពុជា និងរដ្ឋាភិបាលវៀតណាម ក្នុងសម័យប្រជុំព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ នៅវិមានព្រឹទ្ធសភា ទទួលបានការអនុម័ត ទាំងស្រុង ដោយសម្លេងគំាទ្រជាឯកច្ឆន្ទចំនួន ៥៧សម្លេង។

ប្រភពពីក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា ក្នុងអង្គប្រជុំ កាលពីព្រឹកថ្ងៃទី២ ខែឧសភាកន្លងទៅ គណៈកម្មការទី៩ នៃព្រឹទ្ធសភា ដោយមានកិច្ចសហការជាមួយអន្តរគណៈកម្មការ បានពិនិត្យ និងពិភាក្សាលើទម្រង់ច្បាប់ ខ្លឹមសារ​សេចក្តីព្រាងច្បាប់ រួមទាំងការឆ្លើយបំភ្លឺពីតំណាងរាជរដ្ឋាភិបាល ដែលដឹកនាំដោយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីពាណិជ្ជកម្ម ព្រមទាំងសហការី ដោយឃើញថា សេចក្តីព្រាងច្បាប់នេះរៀបចំឡើង​ស្របតាមបទប្បញ្ញត្តិ​នៃ​រដ្ឋធម្មនុញ្ញ ច្បាប់ ក៏ដូចជាបទដ្ឋានគតិយុត្តិពាក់ព័ន្ធនានា។

ជាកិច្ចបន្ទាប់ ដោយមានការអនុញ្ញាតពីសំណាក់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា និងជាប្រធាន​សម័យប្រជុំព្រឹទ្ធសភាលើកទី១០ នីតិកាលទី៤ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានគាំទ្រនូវរបាយការណ៍​លម្អិតរបស់​ឯកឧត្តម​ប្រធានគណៈកម្មាធិការទី៩ ហើយបានជម្រាបជូនសម័យប្រជុំបន្ថែមអំពីខ្លឹមសារសំខាន់ៗ អត្ថប្រយោជន៍ និង​ទិសដៅក្នុងការអនុវត្ត នៅពេលសេចក្តីព្រាងច្បាប់នេះចូលជាធរមាន។

តាមឯកឧត្តម ប៉ាន សូរស័ក្តិ បានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ខាងលើ នឹងចូលរួមចំណែកក្នុងការធ្វើពិពិធកម្មទីផ្សារ និងមុខទំនិញនាំចេញតាមរយៈការផ្តល់ឱកាសការងារ ឱកាសធុរកិច្ច ជំរុញផលិតកម្ម និងអាជីវកម្មគ្រួសារ​ដែលនឹង​ជួយលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើងជីវភាពរបស់ប្រជាជនកម្ពុជាដែលរស់នៅតាមព្រំដែនកម្ពុជា-វៀតណាម។ ជាពិសេស កិច្ចព្រមព្រៀងនេះ នឹងក្លាយជាយន្តការមួយក្នុងការជួយសម្រួល​ដល់ពាណិជ្ជកម្មតាមព្រំដែន​រវាង​ប្រទេស​ទាំងពីរ ឱ្យកាន់តែមានភាពល្អប្រសើរជាងមុន ឆ្លើយតបទៅនឹងការអភិវឌ្ឍសេដ្ឋកិច្ច ក៏ដូចជាស្ថានភាពវិវត្តន៍ថ្មីៗ។ ឯកឧត្តម បានបញ្ជាក់បន្ថែមទៀតថា ក្រសួងពាណិជ្ជកម្ម នឹងសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័ន-ពាក់ព័ន្ធ ទាំងជាតិ និងអន្តរជាតិ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះ ឱ្យមានប្រសិទ្ធភាព ដើម្បីសម្រួល និងលើកកម្ពស់ជីវភាព​ប្រជាពលរដ្ឋនៅតាមព្រំដែន ស្របតាមគោលនយោបាយដ៏ថ្លៃថ្លារបស់រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ​សម្តេចនាយករដ្ឋមន្រ្តីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ឆ្នើមប្រកបដោយគតិបណ្ឌិត៕ ដោយ ៖ បូរ៉ាវី

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        230
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm