ប្រទេសបារាំង អាមេរិក ជប៉ុន និងដៃគូអបអរទិវាសេរីភាពសារព័ត៌មានពិភពលោក

2023/05/04 12:30:14 am        66

ភ្នំពេញ ៖ លោកឯកអគ្គរដ្ឋទូតបារាំង Jacques Pellet លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក W. Patrick Murphy លោកឯកអគ្គរាជទូតជប៉ុន Ueno Atsushi និងដៃគូដទៃទៀតបានមកជួបជុំគ្នា នៅថ្ងៃទី០៣ ខែឧសភានេះ នាទីតាំង​ស្តូបគោរពវិញ្ញាណក្ខន្ធអ្នកឆ្លើយឆ្លងព័ត៌មាននៅក្នុងសម័យសង្គ្រាម ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មាន​ពិភពលោក។

ពិធីនេះ ដែលរៀបចំដោយស្ថានទូតបារាំង និងស្ថានទូតអាមេរិកនៅភ្នំពេញ រម្លឹកដល់អ្នកសារព័ត៌មានចំនួន៣៧ នាក់ មកពីប្រទេសចំនួន១១ ដូចជាប្រទេសជប៉ុន បារាំង សហរដ្ឋអាមេរិក និងប្រទេសកម្ពុជា ដែលត្រូវបានសម្លាប់ ឬបាត់ខ្លួន​នៅក្នុងសង្គ្រាមនៅកម្ពុជា។

 ឯកអគ្គរដ្ឋទូត Pellet, ឯកអគ្គរដ្ឋទូត Murphy និងឯកអគ្គរដ្ឋទូត Ueno មើលឃើញពីតួនាទីដ៏សំខាន់នៃសារព័ត៌មានសេរី នៅក្នុងការលើកកម្ពស់លទ្ធិប្រជាធិបតេយ្យ គណនេយ្យភាព និងតម្លាភាព។

 ឯកអគ្គរដ្ឋទូត Murphy មានប្រសាសន៍ថា ៖ «ក្នុងពេលដែលយើងរម្លឹកដល់អ្នកសារព័ត៌មានដ៏ក្លាហាននៅទីនេះ និងនៅ​ជុំវិញ​ពិភពលោក យើងសូមសម្តែងការគាំទ្រចំពោះសេរីភាពសារព័ត៌មាន ហើយឈរនៅជាមួយអ្នកសារព័ត៌មានកម្ពុជា ដែលស្វែងរកការអនុវត្តសិទ្ធិជាមូលដ្ឋានរបស់ពួកគេ»។

 ឯកអគ្គរដ្ឋទូត Pellet មានប្រសាសន៍ថា ៖ «សេរីភាពសារព័ត៌មានគឺជាសសរស្តម្ភមួយនៃសង្គមប្រជាធិបតេយ្យ។ វាតម្រូវឲ្យរដ្ឋាភិបាលមានការទទួលខុសត្រូវចំពោះសកម្មភាពរបស់ខ្លួន ហើយធានាថាប្រជាពលរដ្ឋអាច​ទទួលបាន​ព័ត៌មាន​ដោយត្រឹមត្រូវ និងមិនលម្អៀង”។

ឯកអគ្គរដ្ឋទូត Ueno មានប្រសាសន៍ថា៖«សេរីភាពសារព័ត៌មាន គឺជាមូលដ្ឋាននៃសង្គមប្រជាធិបតេយ្យសេរី»។

យោតាមសេចក្ដីប្រកាសព័ត៌មាន ប្រទេសបារាំង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន បានចូលរួមជាមួយអ្នកសារព័ត៌មាន នៅទិវាអន្តរជាតិនាថ្ងៃនេះ ដើម្បីបង្ហាញការប្តេជ្ញាចិត្តចំពោះសារព័ត៌មានសេរី និងដើម្បីបង្ហាញការគាំទ្រចំពោះ​ប្រជាជនកម្ពុជា និងសេចក្តីប៉ងប្រាថ្នារបស់គេ ដែលចង់ឲ្យប្រទេសមានវិបុលភាព លទ្ធិប្រជាធិបតេយ្យ និងឯករាជ្យ៕ ដោយ ៖ ដារ៉ា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        226
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        119
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        152

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm