ស.ស.យ.ក ពង្រីកការផ្សព្វផ្សាយ #BeyondTheGames ទៅមជ្ឈដ្ឋានអន្តរជាតិលើយន្តហោះ AirAsia

2023/05/04 01:08:57 am        547

​ភ្នំពេញ​៖ ក្រុមហ៊ុន​អាកាសចរណ៍​Air Asia បាន​សហការ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រៀបចំ​បិទ​ស្លាក​សញ្ញា Beyond the Games ស្លាក​សញ្ញា​ឡូ​ហ្គូ SEA GAMES​លើក​ទី​៣២ និង​ស្លាក​សញ្ញា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ស​.​ស​.​យ​.​ក លើ​យន្តហោះ Air Asia ពង្រីក​ការផ្សព្វផ្សាយ​ភាពជា​ម្ចាស់ផ្ទះ​របស់​កម្ពុជា​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAMES និង​ASEAN PARA GAMES​ទៅកាន់​មជ្ឈដ្ឋាន​អន្តរជាតិ​។​

​ឯកឧត្តម សុខ សប្បាយ​ណា ក្នុងនាម​ជា​ប្រធាន​ប្រតិបត្តិ​នៃ​យុទ្ធនាការ​BEYOND THE GAMES បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃទី​៣ ខែឧសភា​នេះ ថា ការបិទ​ផ្សាយ​ស្លាក​សញ្ញា Beyond The Games ដែលមាន​រូប​បេះដូង នៅលើ​យន្តហោះ​អ៊ែរ​អេ​ស៊ាន គឺ​យើង​ចង់​ផ្សព្វផ្សាយ​បង្ហាញថា កម្ពុជា ប្រទេស​តូច តែមាន​បេះដូង​ធំ ហើយ​អាច​រៀបចំ​ព្រឹត្តិការណ៍​ប្រកួត​កីឡា SEA GAMES និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ដែលមាន​ការទទួល​ស្វាគមន៍ ភ្ញៀវ​អន្តរជាតិ​គ្រប់​ជាតិ​សាសន៍​ប្រកបដោយ​ភាព​ញញឹម​រាក់ទាក់ និង​ចង់​ផ្សព្វផ្សាយ​វប្បធម៌​ស្រឡាញ់​សន្តិភាព​របស់​កម្ពុជា ទៅកាន់​មជ្ឈដ្ឋាន​អន្តរជាតិ​ផងដែរ​។​

​បើតាម​លោក ណ​ម វិស្សុត នាយក​ប្រតិបត្តិ​ក្រុមហ៊ុន អ៊ែរ​ស៊ាន បាន​ថ្លែងថា ក្រុមហ៊ុន​Air Asia នឹង​ដំណើរ​បិទ​ស្លាក​សញ្ញា Beyond the Games ស្លាក SEA GAMES​លើក​ទី​៣២ និង​ស្លាក​សញ្ញា ស​.​ស​.​យ​.​ក លើ​យន្តហោះ Air Asia រយៈពេល​ជាង​២​ខែ ខណៈ​តាមរយៈ​ការហោះហើរ​យន្តហោះ​មួយគ្រឿង​នេះ​ទៅតាម​បណ្តា​ប្រទេស​អាស៊ាន នឹង​រួមចំណែក​ជួយ​ផ្សព្វផ្សាយ​ពី​កម្ពុជា ទៅកាន់​មជ្ឈដ្ឋាន​អន្តរជាតិ​ឲ្យ​ស្គាល់​ពី​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ SEA GAMES​។​

​តាម​ការបញ្ជាក់​ពី​ឯកឧត្តម សុខ សប្បាយ​ណា បច្ចុប្បន្ន ស្លាក​សញ្ញា​BEYOND THE GAMES ដែល​ផ្សព្វផ្សាយ​ពី​ការងារ​ជាច្រើន​ដែល​កម្ពុជា​បាននិងកំពុង​ធ្វើ​លើសពី​ការរៀបចំ​ព្រឹត្តិការណ៍​SEA GAMES គឺ​បាននិងកំពុង​ផ្សព្វផ្សាយ​នៅ​គ្រប់​ទីកន្លែង​ទូទាំងប្រទេស​កម្ពុជា ផ្សព្វផ្សាយ​ស្ថានទូត​កម្ពុជា​ប្រចាំ​នៅ​បណ្តា​ប្រទេស​នានា មានការ​ផ្សព្វផ្សាយ​តាម​ការ​ដង្ហែរ​ភ្លើង​គុប តាម​ព្រលានយន្តហោះ​នានា​តាម​បណ្តា​ប្រទេស​តាមរយៈ​យន្តហោះ​AIR ASIA​ជាដើម​៕ អត្ថបទ​៖ ស៊ុម សុខ​ជា​

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        88
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        186
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        169

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm