សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ព្រមទាំងក្រុមគ្រួសារប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៣ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី

2023/05/04 02:35:12 pm        634

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងក្រុមគ្រួសារប្រារព្ធពិធីបុណ្យទក្ខិណានុប្បទានគម្រប់ខួប៣ឆ្នាំ ឧទ្ទិសមហាកុសលជូនដួងវិញ្ញាណក្ខន្ធអ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី និងមហាឧបាសក លីន គ្រី។ពិធីសាសនានេះ ប្រារព្ធធ្វើឡើងនៅ ថ្ងៃ ទី៣និងទី៤ ខែឧសភា ឆ្នាំ២០២៣ នៅ វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

 សូមជម្រាបជូនថា អ្នកឧកញ៉ាព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី បានទទួលអនិច្ចធម្មនៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២០ ដោយជរាពាធ ក្នុងជន្មាយុ ៩៦ឆ្នាំ ។

បើទោះបីរយៈកាលនៃការបាត់បង់អ្នក ម្តាយ និងជីដូនជាទីគោរពស្រឡាញ់ស្មើជីវិត ដែលបានរំលងផុតទៅ អស់រយៈកាល៣ឆ្នាំមកហើយក្តី ក៍មនោសញ្ចេតនានៃក្តីគោរពស្រឡាញ់ ពីសំណាក់កូនចៅ ចៅទួតទាំងអស់ នៅតែដក់ជាប់ក្នុងដួងចិត្ត ដោយក្តីនឹករលឹកគ្មានថ្ងៃល្ហែល្ហើយឡើយ។

ការប្រារព្ធបុណ្យខួបគម្រប់៣ឆ្នាំនេះ បង្ហាញឲ្យឃើញកាន់តែច្បាស់ថែមទៀតនូវ កតញូតា និងកតវេទីតាធម៍ ដ៏ធំធេង ក្នងមនោសញ្ចេតនា នឹករលឹកដោយក្តីគោរពស្រឡាញ់ពីសំណាក់កូនចៅ ចៅទូត ដល់លោកអ្នកមានគុណ ដែលបានផ្តល់កំណើត ផ្តល់ការចិញ្ចឹមបីបាច់ ថែរក្សា រហូត ប្រែក្លាយជីវិតកូនចៅ បានយ៉ាងគាប់ប្រសើរ ក្នុងភាពថ្លៃថ្នូរខ្ពង់ខ្ពស់ ល្បីល្បាញ ទទួលបានការគោរពស្រឡាញ់ ពីប្រជាពលរដ្ឋខ្មែរគ្រប់មជ្ឈដ្ឋាននៅទូទាំងផ្ទៃប្រទេស។

សូមជម្រាបជូនដែរថា ក្នុងពេលដែល ព្រឹទ្ធមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនានៅមានជន្មាយុ ព្រឹទ្ធមហាឧបាសិកា គឺជាពុទ្ធសានិកជនមួយរូបប្រកបដោយសទ្ធាជ្រះថ្លា ក្នុងការរួម ចំណែកទ្រទ្រង់លើកតម្កើង ទំនៀមទំលាប់ប្រពៃណីព្រះពុទ្ធសាសនា ដោយបានចូលរួមកសាងនូវសមិទ្ធផលយ៉ាងច្រើនទុកជាប្រយោជន៍ដល់វិស័យព្រះពុទ្ធសាសនា ក៍ដូចជាផលប្រយោជន៍ដល់សង្គមជាតិទាំងមូលផងដែរ។ ជាងនេះទៅទៀត ព្រឹទ្ធមហាឧបាសិកា នៅបានបរិច្ចាគធនធានយ៉ាងច្រើនផងដែរក្នុងការជួយដល់កិច្ចការមនុស្សធម៌ ក៍ដូចជាកិច្ចការសង្គមនានា តាមរយៈការកសាងសមិទ្ធផលនានាជាច្រើនទៀតក្នុងសង្គមជាតិ៕

អត្ថបទដែលទាក់ទង

សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        172
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្ដេចធិបតីបញ្ជាក់ជាថ្មីថា កម្ពុជាសម្រេចប្រើយន្តការ UNCLOS ដោយសារថៃលុប MOU ២០០១ ជាឯកតោភាគី
2026/07/24 11:37:21 am        206
កិច្ចសម្ភាសន៍ជាមួយ Bloomberg៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បង្ហាញ​ការ​ប្តេជ្ញា​បង្កើន​ការ​បង្ក្រាប​បណ្តាញ​ឆបោកតាមអនឡាញ
2026/07/24 11:19:54 am        150

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump

2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm
​អតីតមន្ត្រីមន្ទីរបញ្ចកោណ៖ ស្តុកអាវុធរបស់អាមេរិក អាចចំណាយពេល៥ឆ្នាំដើម្បីស្តារឡើងវិញ
2026/07/24 12:16:30 pm
​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ
2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm