កម្ពុជាត្រៀមជាស្រេច ដើម្បីជួយគុយបាលើផ្នែកបច្ចេកទេសនិងការវិនិយោគ

2023/05/04 04:13:13 pm        458

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លើកឡើង កម្ពុជាត្រៀមខ្លួនរួចជាស្រេច ដើម្បីជួយគាំទ្រប្រទេសគុយបា ទាំងផ្នែកបច្ចេកទេស និងការរវិនិយោគជាមួយវិស័យឯកជន។ ក្នុងនោះ កម្ពុជា បានស្នើភាគីគុយបា ធ្វើការសម្របសម្រួលជួយដល់ផ្លូវច្បាប់នានា ដើម្បីឱ្យការវិនិយោគមានដំណើរការរលូន និងឆាប់រហ័ស។

ក្នុងជំនួបពិភាក្សាការងាររវាង ឯកឧត្តម ម៉ូរី ហីឆាវ៉ារៀ បឺមូដេស (Maury Hechavarria Bermúdez) អនុរដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសាធារណរដ្ឋគុយបា កាលពីព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣នេះ ឯកឧត្តម ឌិត ទីណា បានស្នើភាគីគុយបា អាចពិនិត្យលទ្ធភាពលើការធានា និងផ្តល់សេចក្តីទុកចិត្ត ការផ្តល់ដីសម្បទានសម្រាប់អ្នកវិនិយោគ និងសេរីភាពពាណិជ្ជកម្មនាំចេញនាំចូល ក៏ដូចជាធាតុចូលដែលរួចពន្ធ ព្រមទាំងការចេញចូលរបស់អ្នកវិនិយោគផងដែរ។

ក្នុងកិច្ចប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណចំពោះកិច្ចសហប្រតិបត្តិការល្អ និងទំនាក់ទំនងយូរអង្វែង រវាងប្រទេសទាំងពីរ កម្ពុជា-គុយបា ដែលកន្លងមក គុយបាបានចូលរួមជួយកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្ស និងការអភិវឌ្ឍលើគ្រប់វិស័យ ហើយកម្ពុជាក៏ធ្លាប់ជួយគុយបានៅពេលមានបញ្ហាខ្វះខាតអង្ករ ដើម្បីឱ្យមានចីរភាព និងទាន់ពេលវេលា ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកម្ពុជាបានប្រែក្លាយពីប្រទេសខ្វះខាតអង្ករ ទៅជាប្រទេសអ្នកនាំអង្ករចេញ ហើយឯកឧត្តមរដ្ឋមន្ត្រីក៏រំពឹងថា គុយបា នឹងប្រែក្លាយខ្លួនទៅជាប្រទេសនាំចេញអង្ករដូចគ្នា តាមរយៈការប្រើប្រាស់បច្ចេកទេសទំនើប ពូជសុទ្ធល្អ ផ្តល់ទិន្នផលខ្ពស់ ប្រើរយៈពេលខ្លី និងមានរសជាតិឆ្ងាញ់៕

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        141
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        166

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm