ក្រុមអាជ្ញាធររដ្ឋ Texas បានចាប់ខ្លួន ភរិយា និងមិត្តរបស់ខ្មាន់កាំភ្លើងដែលបានបាញ់សម្លាប់មនុស្ស៥នាក់

2023/05/04 05:42:28 pm        63

អាមេរិក៖ រដ្ឋអាជ្ញារប្រចាំតំបន់ម្នាក់ បាននិយាយកាលពីថ្ងៃពុធថា ក្រុមអាជ្ញាធររដ្ឋ Texas បានចាប់ខ្លួនភរិយា និងមិត្តម្នាក់របស់បុរសម្នាក់ដែលត្រូវបានចោទប្រកាន់ពីបទសម្លាប់អ្នកជិតខាងរបស់គេ៥នាក់ ដោយនិយាយថា អ្នកទាំង២បានជួយជនសង្ស័យដែលចាប់ខ្លួនបានកាលពី៤ថ្ងៃមុន ។  

Francisco Oropesa ត្រូវបានចាប់ខ្លួន កាលពីថ្ងៃអង្គារ បន្ទាប់ពីតាមប្រមាញ់ដោយក្រុមមន្ត្រីក្នុងស្រុកនិងសហព័ន្ធ ។ ជនល្មើស ត្រូវបានរកឃើញនៅក្នុងទូដាក់សម្លៀកបំពាក់បោកអ៊ុតក្នុងផ្ទះមួយក្នុងស្រុក Montgomery ។  

ក្រុមមន្ត្រីនិយាយថា ការសម្លាប់រង្គាលនេះ បានកើតឡើងកាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅជិតស្រុក San Jacinto បន្ទាប់ពីក្រុមអ្នកជិតខាងបានប្រាប់ជនសង្ស័យឲ្យបញ្ឈប់ការបាញ់របស់គេដោយប្រើអាវុធវែងពាក់កណ្ដាលស្វ័យប្រវត្តិ នៅក្នុងទីធ្លារមុខផ្ទះរបស់គេ ព្រោះលាន់សំឡេងរំខានធ្វើឲ្យកូនរបស់ពួកគេភ្ញាក់ ។ ក្រោយមកបុរសវ័យ៣៨ឆ្នាំរូបនេះ បានស្ទុះចូលទៅក្នុងផ្ទះអ្នកជិតខាងនោះ និងបានបាញ់សម្លាប់មនុស្ស៥នាក់ រួមទាំងកុមារអាយុ៨ឆ្នាំម្នាក់ផង។  

រដ្ឋអាជ្ញាសហព័ន្ធប្រចាំ ស្រុក San Jacinto លោក Todd Dillon បាននិយាយនៅសន្និសីទសារព័ត៌មានមួយថា ភរិយាជនសង្ស័យដែលត្រូវបានកំណត់អត្តសញ្ញាណឈ្មោះ Divimara Nava វ័យ៥២ឆ្នាំ ត្រូវបានចាប់ខ្លួនកាលពីព្រឹកថ្ងៃពុធនិងឃុំខ្លួននៅក្នុងស្រុក Montgomery ។

លោកថា យើងជឿថា អ្នកស្រី Nava បានផ្ដល់ជំនួយជាសម្ភារៈនិងការលើកទឹកចិត្ត អាហារនិងសម្លៀកបំពាក់ ឲ្យជនល្មើស និងបានរៀបចំផ្ទះមួយនេះឲ្យគេលាក់ខ្លួន។ 

លោក Dillon បាននិយាយថា មិត្តម្នាក់របស់ជនសង្ស័យក៏ត្រូវបានចាប់ខ្លួនដែរ ក្រោមបទចោទប្រកាន់ជួញដូរកញ្ឆា និងត្រូវបានជាប់ចោទ ពីបទជួយជនសង្ស័យរត់គេចខ្លួននៅក្នុងទីក្រុង Clevelandរដ្ឋ Texasជាទីដែលមានអំពើឧក្រិដ្ឋកម្មបានកើតឡើង ៕

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        70
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        60
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        54

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm