រំហូរទេសចរចូលទៅកោះកុងនៅមិនទាន់ស្ទុះងើបនៅឡើយ ទោះមានការសម្រេចបើករមណីយដ្ឋាននានាឡើងវិញក្ដី

2021/05/06 03:28:10 am        24

កោះកុង ៖ លំហូរចំនួនភ្ញៀវទេសចរដែលមានបំណងចង់មកលេងកម្សាន្តនៅតាមរមណីយដ្ឋានទេសចរក្នុងខេត្តកោះកុង ត្រូវសង្កេតឃើញថា ពុំទាន់ស្ទុះងើបនៅឡើយទេ ទោះបីជារាជរដ្ឋាភិបាលកម្ពុជា សម្រេចឱ្យពលរដ្ឋចរាចរណ៍ធ្វើដំណើរពីខេត្តមួយទៅខេត្តមួយ និងបើកដំណើការតំបន់ទេសចរក៏ដោយ។​

ជាងកន្លះខែទៅហើយដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី សម្រេចបញ្ចប់ការមិនឱ្យធ្វើដំ ណើរឆ្លងកាត់ខេត្តមួយទៅខេត្តមួយទៀត និងអនុញ្ញាតឱ្យតំបន់រមណីយដ្ឋានទេសចរទូទាំងប្រទេសដំណើរការឡើងវិញ។ សម្រាប់វិស័យទេសចរណ៍នៅក្នុងខេត្តកោះកុង ត្រូវបានមន្រ្តីជំនាញសង្កេតឃើញថា លំហូភ្ញៀវទេសចរជាតិ និងអន្តរជាតិមិនស្ទុះងើបឡើងនៅឡើយទេ ព្រោះតែអ្នកទេសចរ ប្រតិបត្តិករ និងសេវាករផ្នែកសេវាគ្មានផ្សែងនេះកំពុងព្រួយបារម្ភអំពីការរីករាកដាលជំងឺកូវីឌ១៩ដដែល។

លោក សុខ ចាន់គ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី៥ ខែឧសភាថា ប្រធាន និងប្រជាសហគមន៍តាមតំបន់ទេសចរ អេកូទេសចរធម្មជាតិនានាក្នុងខេត្ត មិនទាន់ហ៊ានបើកទ្វារស្វាគមន៍ភ្ញៀវទេសចរមកពីបណ្តារាជធានី និងខេត្តផ្សេងៗទៀតនៅឡើយទេ ទោះបីជាលោកបានផ្សព្វផ្សាយជូនដំណឹងពីការសម្រេចរបស់រាជរដ្ឋាភិបាល និងក្រសួងទេសចរណ៍ពីការត្រៀមរៀបចំទទួលភ្ញៀវទេសចររួចរាល់អស់ហើយក៏ដោយ។ លោកបន្តថា អ្វីដែលសំខាន់នោះ គឺសូម្បីតែពលរដ្ឋរស់នៅក្នុងខេត្តផ្ទាល់ ក៏ត្រូវបានតំបន់ទេសចរមួយចំនួនមិនអនុញ្ញាតឱ្យចូលលេងកម្សាន្តតំបន់រមណី យដ្ឋានផងដែរ។ បច្ចុប្បន្ន ស្ថានភាពភ្ញៀវទេសចរហាក់ស្ងប់ស្ងាត់ស្ទើរតែ១០០ភាគរយទៅហើយ ពោលគឺមានអ្នកទេសចរក្នុងខេត្តប៉ុណ្ណោះ។

មិនខុសពីការលើកឡើងរបស់លោកប្រធានមន្ទីរទេសចរណ៍ខេត្តកោះកុងទេ លោក ធិន សម្បត្តិ មេឃុំតាតៃក្រោម តំណាងប្រជាសហគមន៍តំបន់អេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ បានឱ្យដឹងថា ទាំងព លរដ្ឋលក់ដូរចំណីអាហារ និងសេវាករដឹកជញ្ចូនភ្ញៀវទេសចរលេងកម្សាន្តតាមដៃព្រែក សុទ្ធតែបារម្ភពីការរីករាលដាលជំងឺកូវីដ១៩ដដែល។ ដូច្នេះពួកគាត់បន្តរង់ចាំតាមដានស្ថានការណ៍ជំងឺកូវីឌ១៩ធូរស្រា ល ទើបបើកភ្លើងខៀវផ្តល់សេវាកម្មដូចពេលមុនៗ។

សព្វថ្ងៃនេះ រមណីយដ្ឋានអេកូទេសចរធម្មជាតិទឹកជ្រោះតាតៃ រមណីយដ្ឋានព្រៃកោងកាងពាមក្រសោ ប ចេតិយឃុនឆាងឃុនផែន និងរមណីយដ្ឋានដ៏ទៃទៀត ស្ថិតនៅបរិយាយកាសស្ងាត់ឈឹងគ្មានមនុស្សម្នាមកលេងកម្សាន្ត បើធៀបនឹង២ឆ្នាំមុន មុននឹងមិនញុំាញីដោយជំងឺកូវីដ១៩៕  អត្តបទ ៖ មករា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        78
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm