ក្នុងវិបតិ្តកូវីដ-១៩ កម្ពុជា បានទទួលវ៉ាក់សាំងកូវីដ-១៩ មុនគេពីមជ្ឈមណ្ឌលកូវ៉ាក់ និងការគាំទ្រផ្នែកបច្ចេកទេសនានា

2023/05/04 10:57:48 pm        105

ភ្នំពេញ ៖ ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានបញ្ជាក់ថា ក្នុងអំឡុងពេល នៃការរីករាល ដាលជំងឺកូវីដ-១៩ WHO បានសម្របសម្រួលឱ្យកម្ពុជា បានទទួលវ៉ាក់សាំងកូវីដ-១៩ មុនគេពីមជ្ឈមណ្ឌលកូវ៉ា និងការ គាំទ្រផ្នែកបច្ចេកទេសនានា។

​ការថ្លែងរបស់ឯកឧត្តមសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល យ៉ាងដូច្នេះនាឱកាស​ដែរអនុញ្ញាតឱ្យ​លោកស្រី វេជ្ជបណ្ឌិត លី អាយឡែន (Dr. LI Ailan) តំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា ចូលជួបសវនាការ និងជម្រាបលា ក្នុងឱកាសដែលលោកស្រីវេជ្ជបណ្ឌិតបានបញ្ចប់បេសកកម្មនៅកម្ពុជា, នាល្ងាច​ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្ដែងមនោសញ្ចេតនា​ស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោកស្រីតំណាងអង្គការសុខភាពពិភពលោក ប្រចាំកម្ពុជា និងថ្លែងអំណរគុណ​ចំពោះអង្គការសុខភាពពិភពលោក ដែល បានគាំទ្រវិស័យសុខាភិបាលទាំងបច្ចេកទេស និងថវិកា ចាប់តាំងពី​ឆ្នាំ១៩៩១ ជាពិសេសក្នុងអំឡុងពេលនៃការរីករាល ដាលជំងឺកូវីដ-១៩ ដូចជាការសម្របសម្រួល​ឱ្យកម្ពុជាបាន​ទទួលវ៉ាក់សាំងកូវីដ-១៩ មុនគេពីមជ្ឈមណ្ឌលកូវ៉ាក់ និងការគាំទ្រផ្នែកបច្ចេកទេសនានា។

នាឱកាសនោះលោកស្រីវេជ្ជបណ្ឌិត លី អាយឡែន តំណាងអង្គការសុខភាពពិភពលោក បានថ្លែងអបអរសាទរ និងកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រង ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ នៅកម្ពុជា ក្នុងរយៈពេលជាង ០២ឆ្នាំ កន្លងមកនេះ បានទទួលជោគជ័យ ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកប​ដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ជាអគ្គមេបញ្ជាការដឹកនាំ ចង្អុលបង្ហាញផ្ទាល់ ដែលអាចឱ្យកម្ពុជា បើកដំណើរការប្រទេសទាំងសកម្មភាពសេដ្ឋកិច្ច និងសង្គមឡើងវិញតាំងពីខែវិច្ឆិកា ឆ្នាំ២០២១។  លោកស្រីវេជ្ជបណ្ឌិត ក៏បានថ្លែងអំណរគុណដល់ក្រសួងសុខាភិបាល ដែលបានសហការគាំទ្រដល់បេសកកម្ម​របស់អង្គការសុខភាពពិភពលោក ក្នុងការអនុវត្តគម្រោងកម្មវិធីជា​ច្រើនដូចខាងក្រោម៖ ប្រយុទ្ធនឹងជំងឺឆ្លង ដូចជាជំងឺអេដស៍ ជំងឺគ្រុនចាញ់ ជំងឺរបេង និងជំងឺរលាកថ្លើមបេ ជំងឺដែល​អាច​បង្ការ បានដោយវ៉ាក់សាំង ដូចជាជំងឺរលាកថ្លើមប្រភេទបេ ជំងឺស្តួច ខាន់ស្លាក់ និងជំងឺរលាកស្រោមខួរក្បាល បង្កដោយមេរោគ Japanese Encephalitis និងជំងឺបង្កដោយបាក់តេរីតែអាចបង្ការបានដោយវ៉ាក់សាំង តាមរយៈការ​ដាក់​ឱ្យប្រើវ៉ាក់សាំងថ្មីទៅក្នុងកម្មវិធីជាតិផ្តល់ថ្នាំបង្ការ។ ជំងឺមិនឆ្លង រួមមានផែនការសកម្មភាព​ជាតិស្ដីពីការកាត់​បន្ថយ​ជាតិអំបិល ២០២១-២០២៧ ផែនការយុទ្ធសាស្ត្រស្តីពីការអប់រំ និងកាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់ ២០២១-២០២៦ និងសេចក្តីព្រាងផែនការ យុទ្ធសាស្ត្រជាតិ សម្រាប់ការពារ និងប្រយុទ្ធនឹងជំងឺមិន​ឆ្លង២០២២-២០៣០។ ជំរុញសម្រេចការគ្របដណ្ដប់សុខភាពជាសកលតាមរយៈការផ្ដោតឡើងវិញទៅលើការថែទាំសុខភាពបឋម។

ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀត ចំពោះការជួយឧបត្ថម្ភ គាំទ្ររបស់អង្គការ​សុខភាពពិភពលោក ជាពិសេសភាពជាអ្នកដឹកនាំរបស់លោកស្រីវេជ្ជបណ្ឌិត លី អាយឡែន ក្នុងស្មារតីសាមគ្គីភាព មិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក និងបានជូនពរ​លោកសី្រ វេជ្ជបណ្ឌិតបានទទួលជោគជ័យក្នុងភារកិច្ចថ្មី៕ ដោយ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        78
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        122
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        127

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm