ស្វាយរៀងមានអ្នកជាសះស្បើយពីជំងឺកូវីដ-១៩ ជិត ៣០០នាក់

2021/05/06 03:36:12 am        21

ស្វាយរៀង ៖ ពលរដ្ឋខ្មែរ និងជនបរទេស ចំនួន២៧៥នាក់ ដែលរងជំងឺនៅក្នុងព្រឹត្តិការសហគមន៏២០កុម្ភៈនៅស្វាយរៀង ទទួលបានជាសះស្បើយពី ជំងឺកូវីដ១៩ហើយ បន្ទាប់ពីក្រុមគ្រូពេទ្យព្យាបាលជំងឺ នៅតាមមន្ទីរពេទ្យនានា និងបន្តធ្វើចត្តាឡីសក័រយះពេល១៤ថ្ងៃមុនពេលអនុញ្ញាត្តិ អោយពួកគាត់ទៅជួបជុំគ្រួ សារ និងសហគមន៏។​

លោកវេជ្ជបណ្ឌឹត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាល ខេត្តស្វាយរៀង នៅថ្ងៃទី៥ ខែឧសភាបានប្រាប់ក្រុមការងារទូរទស្សន៏ BTV តាមសារតេឡេក្រាម អោយដឹងថា គិតត្រឹមថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២១នេះ នៅស្វាយរៀង មានអ្នកជំងឺកូវីដ១៩ ចំនួន ២៧៥ នាក់ បានជាសះស្បើយពីជំងឺហើយ និងបន្តដាក់អោយធ្វើចត្តាឡីសក័បន្ថែមរយះពេល១៤ថ្ងៃ នៅកន្លែងប្រមូលផ្តុំ និងតាមគ្រួសារ មុននិងអនុញ្ញាត្តិអោយពួកគាត់ចាកចេញទៅជួបជុំគ្រួសារ និងសហគមន៏ បន្ទាប់ពីរដ្ឋបាលខេត្ត និងក្រុមគ្រូពេទ្យព្យាបា ល ដោយយកចិត្តទុកដាក់មួយរយះកន្លងមក។ លោកបន្តថា នៅក្នុងព្រឹត្តិការសហគមន៏២០កុម្ភៈ នៅស្វាយរៀង ក៏ដូចខេត្តមួយចំនួន ត្រូវបានពលរដ្ឋខ្មែរ និងជនបរទេសកើតជំងឺកូវីដ១៩ តាមរយះចម្លងបន្ត និងផ្ទាល់ សរុបចំនួន ៣១៥ នាក់ ក្នុងនោះអ្នកជំងឺជាជនជាតិខ្មែរមានចំនួន ៣០១ នាក់ ជនជាតិវៀតណាមចំនួន ៩នាក់ ចិន៤ នាក់ និងជនជាតិឥណ្ឌូស៊ី ម្នាក់ ។

របាយការណ៏វឌ្ឍន៏ភាពរបស់គណៈកម្មការទប់ស្កាត់ជំងឺកូវីដ១៩ខេត្តស្តីពីការងារទប់ស្កាត់ជំងឺបញ្ជៀសចម្លងចូលសហគមន៏ តាមរយះបិទ ទីតាំងប្រកបរបរ ផ្ទះសំណាក់ ទីផ្សារ ក្លឹបកំសាន្ត តំបន់សេដ្ឋកិច្ចពិសេស មួយចំនួន នៅក្នុងក្រុងបាវិត ក្រុងស្វាយរៀង និងទីប្រជុំជនស្រុកមួយចំនួន មួយរយះចុងក្រោ យនេះ សន្ទុះនៃជំងឺកូវីដ១៩ នៅស្វាយរៀង បានចាប់ផ្តើមបន្ថយឥទ្ធពល ពីការរីករាលដាលជាបន្តបន្ទា ប់ ខណៈដែលរដ្ឋបាលខេត្ត បានអនុវត្តវិធានការ ៣ ការពារ និង ៣កុំ ពិសេសការរឹតបន្តឹង ការធ្វើដំ ណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ រួមនិងការការទប់ស្កាត់ការលួចឆ្លងដែន រវាងកម្ពុជា និង វៀតណាមផងដែរ ៕​ អត្ថបទ ៖ សារិត

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        212
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        116
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        151

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm