ភ្លៀងធ្លាក់ដ៏ខ្លាំង និងទឹកជំនន់បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៣៦នាក់ក្នុងប្រទេសរ្វ៉ាន់ដា និងប្រទេសអ៊ូហ្គង់ដា​

2023/05/05 02:06:43 am        565

​ក្រុម​អាជ្ញាធរ​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ (៣ ឧសភា​)​ថា ទឹកជំនន់ និង​បំណាក់​ដី បង្កឡើង​ដោយ​ភ្លៀង​ធ្លាក់​ខ្លាំង បានសម្លាប់​មនុស្ស​យ៉ាងហោចណាស់​១២៩​នាក់ នៅក្នុង​ប្រទេស​រ្វ៉ា​ន់​ដា និង ៦​នាក់​ទៀត នៅក្នុង​ប្រទេស​អ៊ូ​ហ្គ​ង់​ដា ខណៈដែល​ក្រុម​អ្នក​ជួយសង្គ្រោះ​បាន​តាម​ស្វែងរក​អ្នក​រស់រានមានជីវិត​ដែល​ជាប់​ខ្លួន​នៅក្នុង​លំនៅឋាន​។

ទឹក​ល្បាប់​បាន​ហូរ​កាត់​ផ្លូវ​ដែល​ទឹក​ជន់ និង​បាន​បំផ្លាញ​លំនៅឋាន​របស់​ប្រជាពលរដ្ឋ ខណៈ​មាន​គេ​ឃើញ​អ្នកស្រុក​កំពុង​ដើរ​រើស​បំណែក​បាក់បែក​ដើម្បី​ជួសជុល​បំណែក​ផ្ទះ​ដែល​នៅសល់​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក​ប្រធានាធិបតី Paul Kagame បាន​និយាយថា រដ្ឋាភិបាល​របស់លោក​កំពុង​ជួយ​ប្រជាជន​ដែល​រង​ផលប៉ះពាល់ រួមទាំង​ការផ្លាស់​ទីលំនៅ​បណ្តោះអាសន្ន​ផងដែរ​។ កាកបាទក្រហម​អ៊ូ​ហ្គ​ង់​ដា​បាន​និយាយថា នៅ​តំបន់ភ្នំ​នៃ​ប្រទេសជិតខាង​អ៊ូ​ហ្គ​ង់​ដា នៅ​ជិត​ព្រំដែន​ជាមួយ​ប្រទេស​រ្វ៉ា​ន់​ដា ដោយ​មនុស្ស​៦​នាក់​បាន​ស្លាប់​ពេលយប់​ឈានចូល​ថ្ងៃ​ពុធ​នៅក្នុង​ស្រុក​គី​សូ​រ៉ូ​ភាគ​និរតី​។​

​កាកបាទក្រហម​អ៊ូ​ហ្គ​ង់​ដា​នេះ​បាន​បន្ថែម​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មនុស្ស​ដែល​ស្លាប់​ប្រាំ​នាក់​មកពី​គ្រួសារ​តែមួយ ហើយ​បុគ្គលិក​សង្គ្រោះបន្ទាន់​បានចាប់ផ្តើម​ជីក​កកាយ​ដើម្បី​ទាញយក​សាកសព​។

ប្រទេស​រ្វ៉ា​ន់​ដា និង​អ៊ូ​ហ្គ​ង់​ដា បាន​ជួបប្រទះ​នឹង​ភ្លៀង​ធ្លាក់​ខ្លាំង និង​បាន​ធន់​ទ្រាំ​នឹង​ការ​ធ្លាក់ភ្លៀង​នេះ ជា​បន្តបន្ទាប់​តាំងពី​ចុងខែ​មីនា​។ ទីភ្នាក់ងារ​ឧតុនិយម​រ្វ៉ា​ន់​ដា បាន​ព្យាករណ៍​ថា​នឹងមាន​ភ្លៀង​ធ្លាក់​លើសពី​មធ្យមភាគ​ក្នុង​ខែឧសភា សម្រាប់​ប្រទេស​ក្នុង​អាហ្វ្រិក​ខាងកើត​៕​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        170
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        210
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        189

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm