កីឡាករ​គុន​ខ្មែរ​ ១៤​រូប​នឹង​ទៅ​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម​២០២១​ ចុង​ឆ្នាំ​នេះ​

2021/05/06 09:57:35 am        141

គុន​ខ្មែរ៖ សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​នឹង​បញ្ជូន​កីឡាករ ​១៤​នាក់​លើ ​៥​ប្រភេទ​ទម្ងន់​ផ្សេងគ្នា​ចូលរួម​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍​២០២១ (SEA GAMES 2021) នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​នា​ចុង​ឆ្នាំ​ខាង​មុខនេះ ខណៈ​សហព័ន្ធ​មិនទាន់​ចម្រាញ់​រក​កីឡា​ការិនី​គុន​ខ្មែរ​បាន​នៅ​ឡើយ​ទេ​។​

​ឯកឧត្ដម តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ​ប្រាប់​ឱ្យ​ដឹង​ថា ឆ្នាំនេះ​សហព័ន្ធ​ត្រូវ​បាន​ក្រសួង​អប់រំ យុវជន និង​កីឡា​អនុញ្ញាត​ឲ្យ​ចូលរួម​ប្រមូល​ផ្តុំ​ជម្រើស​ជាតិ​ឆ្នាំ​២០២១ ក្នុង​នោះ​គ្រូ​បង្វឹក​មាន​ចំនួន​ ៤​រូប និង​កីឡាករ​ចំនួន​ ១៤​នាក់​មិន​មាន​កីឡា​ការិនី​ទេ​។ ​ចំពោះ​កីឡា​ករ​ទាំង​ ១៤​នាក់​នោះ​ត្រូវ​ជ្រើសរើស​យ៉ាង​ត្រឹមត្រូវ ​ដើម្បី​ត្រៀម​ហ្វឹកហាត់​ចូលរួម​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រទេស​វៀតណាម​នេះ​។ ​ប្រភព​ដដែល​បាន​ឱ្យ​ដឹង​ដែរ​ថា ​កីឡា​ករ​ទាំង ​១៤​រូប​នោះ​រួមមាន ភុ​ន ពិ​សិត ប្រភេទ​ទម្ងន់​ ៤៥​គីឡូក្រាម​, កីឡាករ សៃ​នី សៃ​ណេ​ត ប្រភេទ​ទម្ងន់ ៤៨​គីឡូក្រាម​, កីឡាករ ខាំ ខ្លា​នាង ប្រភេទ​ទម្ងន់ ​៥១​គីឡូក្រាម​, កីឡាករ រិ​ន ដា​វីត ប្រភេទ​ទម្ងន់​ ៥៤​គីឡូក្រាម​, កីឡាករ កាន់ ម៉េង​ហុង ប្រភេទ​ទម្ងន់ ​៥៤​គីឡូក្រាម​, កីឡាករ ប៊ុន គ​ន្ធា ប្រភេទ​ទម្ងន់ ​៥៧​គីឡូក្រាម​, កីឡាករ លី សុជាតិ ប្រភេទ​ទម្ងន់​ ៥៧​គីឡូក្រាម​, កីឡាករ ឃុន បូរ៉ា ប្រភេទ​ទម្ងន់ ​៦០​គីឡូក្រាម​, កីឡាករ សោម ពិសិដ្ឋ ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​, កីឡាករ ប៉ោ ភា​រិ​ទ្ធ ប្រភេទ​ទម្ងន់ ៦៣,៥០​គីឡូក្រាម​។

​ចំនែក​កីឡាករ ឡៅ ចិ​ត្ត្រា​ ប្រកួត​វិញ្ញាសា​ប្រភេទ​ទម្ងន់​ ៦៧គីឡូក្រាម, កីឡាករ ប៊ុន​លន បញ្ញា ប្រភេទ​ទម្ងន់​ ៦៧​គីឡូក្រាម និង​កីឡាករ ឡៅ ចន្ទ្រា ប្រភេទ​ទម្ងន់​ ៧១គីឡូក្រាម​។ ​សូម​ជម្រាប​ជូន​ថា ​ការប្រកួត​ស៊ី​ហ្គេម​នៅ​វៀតណាម​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២១ ខែ​វិច្ឆិកា និង​បញ្ចប់​នៅ​ថ្ងៃ​ទី​០២ ខែ​ធ្នូ ឆ្នាំ​២០២១ ដោយមាន​កីឡា ​៤០​ប្រភេទ​ដាក់​ឱ្យ​ប្រកួត ខណៈ​កម្ពុ​ជា​បញ្ជូន​កីឡា ​៣២​ប្រភេទ​ចូលរួម​៕

អត្ថបទ៖ គង់ ហួន

អត្ថបទដែលទាក់ទង

វ័យ ៤០ ឆ្នាំ Luka Modric បន្តកិច្ចសន្យាថ្មីជាមួយ AC Milan មួយឆ្នាំទៀត
2026/07/24 03:23:38 pm        116
Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន
2026/07/24 02:44:35 pm        130
មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm        132

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump

2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm
​កម្មករអណ្តូងរ៉ែ ៣៩នាក់ ជាប់ខ្លួន ក្រោយព្រិលធ្លាក់ខ្លាំងនៅតំបន់ Atacama របស់ប្រទេសឈីលី
2026/07/24 08:25:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm