ពលរដ្ឋចាកចេញពីរដ្ឋធានី Kherson ប្រទេសអ៊ុយក្រែន បន្ទាប់ពីការវាយប្រហាររបស់រុស្ស៊ី

2023/05/05 03:23:25 am        561

​រដ្ឋាភិបាល​ប្រចាំ​តំបន់​និយាយថា ពលរដ្ឋ​ទីក្រុង Kherson រាប់សិប​នាក់ បានមក​ដល់​ស្ថានីយ​រថយន្តក្រុង​ក្នុង​តំបន់​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដើម្បី​ជម្លៀស​ខ្លួន​ចេញពី​ទីក្រុង បន្ទាប់ពី​ការបាញ់​ផ្លោង​របស់​រុស្ស៊ី បណ្តាល​ឲ្យ​មនុស្ស​២៣​នាក់​ស្លាប់​កាលពី​១​ថ្ងៃ​មុននេះ ដែល​បាន​វាយប្រហារ​ទៅលើ​ហាង​ទំនិញ​មួយ​នៅក្រៅ​ក្រុង ស្ថានីយ​រថភ្លើង និង​អគារ​លំនៅឋាន​ពលរដ្ឋ​រស់នៅ​។ ជួរ​ជាច្រើន​ត្រូវបាន​បង្កើត​នៅខាងមុខ​រថយន្តក្រុង ខណៈ​ពលរដ្ឋ រួមមាន​ទាំង​ស្ត្រី កុមារ និង​ពលរដ្ឋ​វ័យ​ចំណាស់ បាន​រងចាំ​ដោយមាន​អីវ៉ាន់​ដើម្បី​ឡើង​ជិះ​រថយន្តក្រុង​។

​អភិបាល​តំបន់​លោក Oleksandr Prokudin បាន​និយាយថា មនុស្ស​៤៦​នាក់​ផ្សេងទៀត​បាន​រងរបួស ក្នុងការ​វាយប្រហារ​កា​ល​ពីថ្ងៃ​ពុធ និង​បានប្រកាស​បម្រាម​គោចរ​នៅក្នុង​ទីក្រុង​Kherson មាន​រយៈពេល​ពី​ល្ងាច​ថ្ងៃ​សុក្រ រហូតដល់​ព្រឹក​ថ្ងៃ​ចន្ទ សម្រាប់​ហេតុផល​អនុវត្ត​ច្បាប់​។

​ប្រធានាធិបតី​លោក Volodymyr Zelenskiy កាលពី​ថ្ងៃ​ពុធ បាន​រិះគន់​ការវាយប្រហារ​លើ​ទីក្រុង​Kherson ដោយ​ថ្កោលទោស​ការវាយប្រហារ​ប​ង្ហូ​រ​ឈាម​នេះ​ថា រុស្ស៊ី​បាន​បន្សល់ទុក​នៅ​ពីក្រោយ​ការបាញ់​ផ្លោង​របស់ខ្លួន​។​

​មន្ត្រី​ក្នុង​តំបន់​និយាយថា អ្នកស្លាប់​រួមមាន​វិស្វករ​៣​នាក់ ដែល​កំពុង​ព្យាយាម​ជួសជុល​ការខូចខាត​ដែល​រង​ផលប៉ះពាល់​មកលើ​បណ្តាញ​អគ្គិសនី ក្នុងការ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី​កាលពី​ពេលមុន​។​

​ទីក្រុង​មូ​ស្គូ បាន​បង្កើន​ការវាយប្រហារ​តាម​អាកាស​លើ​ប្រទេស​អ៊ុយ​ក្រែ​ន​ក្នុង​រយៈពេល​ពីរ​បី​ថ្ងៃ​កន្លងទៅនេះ ខណៈ​ទីក្រុង​គី​វ ត្រៀម​សម្រាប់​ការ​វាយបក នូវ​អ្វីដែល​ត្រូវបាន​គេ​រំពឹងថា​ព្យាយាម​ដណ្តើមយក​មកវិញ​ទឹកដី​ដែល​ត្រូវបាន​គេ​ចូល​គ្រប់គ្រង​នៅក្នុង​តំបន់ Kherson​៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm