ចិននិយាយថា សមុទ្រចិនខាងត្បូងមិនគួរជា “កន្លែងបរបាញ់” សម្រាប់កងកម្លាំងបរទេសទេ​

2023/05/05 03:58:22 am        543

នៅ​ថ្ងៃ​ព្រហស្បតិ៍ (​ទី​៤ ឧសភា​) នេះ ក្រសួងការបរទេស​ចិន​បាន​និយាយថា ប្រទេស​ចិន​ប្រឆាំង​ដាច់ខាត​ចំពោះ​ប្រទេស​ណាមួយ​ដែល​សំអាង​លើ​សន្ធិសញ្ញា​ទ្វេភាគី​ដើម្បី​ជ្រៀតជ្រែក​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ព្រមទាំង​ធ្វើឱ្យប៉ះពាល់​ដល់​ផលប្រយោជន៍ និង​សិទ្ធិ​ដែនដី​របស់​ចិន​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន លោកស្រី ម៉ៅ នី​ង បាន​ប្រាប់​ក្នុង​សន្និសីទ​សារព័ត៌មាន​ជាប្រចាំ​មួយ នៅពេល​ត្រូវ​សួរនាំ​អំពី​ចំណាត់ការ​របស់​សហរ​ដ្ឋ​អាមេរិក​ដើម្បី​បញ្ជាក់​ឡើងវិញ​នូវ​សម្ព័ន្ធភាព​សន្តិសុខ​ដែលមាន​អាយុកាល​រាប់​ទសវត្សរ៍​របស់ខ្លួន​ជាមួយនឹង​ប្រទេស​ហ្វីលីពីន​ថា "​សមុទ្រ​ចិន​ខាងត្បូង គឺជា​ទីតាំង​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​ទាំងអស់ ហើយ​មិនគួរ​ជា​កន្លែង​ប្រមាញ់​សម្រាប់​កងកម្លាំង​ខាងក្រៅ​នោះទេ​" ។

​មន្ត្រីជាន់ខ្ពស់​អាមេរិក​មួយរូប​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ (២ ឧសភា​) ថា សហរដ្ឋអាមេរិក​ឈរ​ជាមួយ​ហ្វីលីពីន ដែលជា​សម្ព័ន្ធមិត្ត​សន្ធិសញ្ញា​របស់ខ្លួន ដើម្បី​ប្រឈម​តតាំង​នឹង​ការយាយី​ពី​សំណាក់​កងកម្លាំង​ឆ្មាំ​ល្បាត​ឆ្នេរសមុទ្រ​របស់​ចិន​នៅ​សមុទ្រ​ចិន​ខាងត្បូង ហើយ​នៅតែមាន​ការព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​"​ការបំភិតបំភ័យ​" ដោយ​ទីក្រុង​ប៉េកាំង​។​

​កាលពី​ថ្ងៃ​ចន្ទ (១ ឧសភា​) ហ្វីលីពីន និង​សហរដ្ឋអាមេរិក បាន​អះអាង​ជាថ្មី​នូវ​សម្ព័ន្ធភាព​សន្តិសុខ​ដែលមាន​អាយុកាល​រាប់​ទសវត្សរ៍​របស់​ពួកគេ ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ទីក្រុង​វ៉ាស៊ីនតោន​ក្នុង​សប្តាហ៍​នេះ​របស់​ប្រធានាធិបតី​ហ្វីលីពីន​លោក Ferdinand Marcos Jr ក្នុង​ដំណើរ​មួយ​ដែល​បានធ្វើ​ឲ្យ​មានការ​ផ្លាស់ប្តូរ​យ៉ាងខ្លាំង​នៅក្នុង​ទំនាក់ទំនង​របស់ខ្លួន ខណៈដែល​ប្រទេស​ទាំងពីរ កំពុង​ស្វែងរក​មធ្យោបាយ​ដើម្បី​រុញ​ទប់​នឹង​ការ​វាតទី​របស់​ចិន​នៅ​ជិត​កោះ​តៃវ៉ាន់ និង​នៅ​សមុទ្រ​ចិន​ខាងត្បូង​៕​

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        175
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        215
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        194

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm