អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលអាករលើតម្លៃបន្ថែមបានជិត ២១ លានដុល្លារ

2023/05/05 09:17:52 pm        333

ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ ប្រមូលចំណូលអាករលើតម្លៃបន្ថែម ពីប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានចំនួនជាង ៨៤ ប៊ីលានរៀល ត្រូវប្រមាណជិត ២១ លានដុល្លារ នៅក្នុងត្រីមាស ទី១ ដោយចំណូលប្រភេទនេះ បានរួមចំណែកយ៉ាងសំខាន់ ដល់ការប្រមូលចំណូលពន្ធរបស់អគ្គនាយកដ្ឋានពន្ធដារ។

អគ្គនាយកដ្ឋានពន្ធដារ, ក្នុងព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍ នៅថ្ងៃទី ៤ ខែឧសភា ឆ្នាំ ២០២៣ បានបង្ហាញឲ្យដឹងថា ទាក់ទងប្រតិបត្តិការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូ ក្នុងនោះមាន​សហគ្រាស​ក្នុងវិស័យ e-Commerce ចំនួន ៧២ បានចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ នៅ​អគ្គនាយកដ្ឋានពន្ធដារ និងមានសហគ្រាសចំនួន ២ផ្សេងទៀត ​ស្ថិតក្នុងដំណើរការស្នើសុំចុះបញ្ជី។

និន្នាការកើនឡើង នៃការចុះបញ្ជីអាករលើតម្លៃបន្ថែមសាមញ្ញ ដោយបុគ្គលអនិវាសនជន​ដែល​ធ្វើការ​ផ្គត់ផ្គង់ទំនិញ ឬសេវាឌីជីថលតាមប្រព័ន្ធអេឡិចត្រូនិកចូលមកក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបានបង្ហាញពីភាពរីកចម្រើននៃវិស័យ e-Commerce ដែលទាមទារឱ្យអគ្គនាយកដ្ឋានពន្ធដារ ចាំបាច់ពង្រឹងការអនុវត្តអាករលើតម្លៃបន្ថែមចំពោះវិស័យនេះ ស្របតាមច្បាប់ និង​បទប្បញ្ញត្តិជាធរមាន ​ដើម្បីកៀរគរចំណូលពន្ធដារឱ្យកាន់តែកើនឡើងបន្ថែមទៀត។

ដោយឡែកទាក់ទងការចុះបញ្ជីសហគ្រាសវិញ, ទោះបីជាស្ថានភាពសេដ្ឋកិច្ចសកលមានភាព​មិនប្រាក​ដប្រជាបញ្ហាសង្គ្រាមនៅប្រទេសមួយចំនួន ​ការកើនឡើងនៃអតិផរណា ដែលប៉ះពាល់​យ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចសកល ​ក៏ដូចជាប្រទេសកម្ពុជាយ៉ាងណាក្តី ក្នុងនោះចំពោះចំនួន​សហគ្រាស​ដែលបានចុះបញ្ជី នៅតែមានកំណើនគួរឱ្យកត់សម្គាល់។

ជាក់ស្តែងរយៈពេល ៣ ខែដើមឆ្នាំ២០២៣ សហគ្រាសថ្មីដែលបានចុះបញ្ជីពន្ធដារដោយជោគជ័យ មានចំនួន ៣ ៥៦៦ សហគ្រាស​ កើនឡើង ៣៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ​ក្នុងនោះសហគ្រាសដែលស្នើសុំចុះបញ្ជីតាមរយៈថ្នាលបច្ចេកវិទ្យា ​CamDX មានចំនួន ៣ ១៧៩ សហគ្រាស និងសហគ្រាសដែលបានចុះបញ្ជីដោយផ្ទាល់នៅអគ្គនាយកដ្ឋាន​ពន្ធដារ​មានចំនួន ៣៨៧ សហគ្រាស។

សូមបញ្ជាក់ថា នៅក្នុងរយៈពេល ៣ខែ ដើមឆ្នាំ ២០២៣ នេះ អគ្គនាយកដ្ឋានពន្ធដារ ប្រមូល​ចំណូលពន្ធ-អាករគ្រប់ប្រភេទបានចំនួន ៥ ៤៤២ ប៊ីលានរៀល ត្រូវជិត ១ ៣៤៤ លានដុល្លារ ស្មើជាង ៣៧ ភាគរយ ​នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ក្នុងនោះ​បើប្រៀបធៀបនឹងចំណូលពន្ធ-អាករ ក្នុងរយៈពេលដូចគ្នា ឆ្នាំ២០២២ ​ឃើញថា កើនឡើងចំនួនជិត ៣២៧ ប៊ីលានរៀល ត្រូវប្រមាណជា ៨០ លានដុល្លារ ៕អត្ថបទ៖ សុន រ៉ាឌី

អត្ថបទដែលទាក់ទង

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        77
សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm        91
សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm        242

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦

2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm
​សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm