កម្ពុជា-ឥណ្ឌូនេស៊ី ប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសុខាភិបាល ផ្តោតសំខាន់ផ្នែកឱសថ និងបរិក្ខារវេជ្ជសាស្រ្ត

2023/05/05 10:06:22 pm        274

ភ្នំពេញ៖ ក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងសុខាភិបាល នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបតិ្តការលើវិស័យសុខាភិបាល ផ្តោតសំខាន់ផ្នែកឱសថ និងបរិក្ខារវេជ្ជសាស្រ្ត។

ការបញ្ជាក់រួមគ្នាយ៉ាងដូច្នេះ ធ្វើឡើងក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាង ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ដ្រីក្រសួងសុខាភិបាល និងឯកឧត្តម ប៉ាហាឡា នូរាហា ម៉ានស៊ូរី (Pahala Nugraha Mansury) អនុរដ្ឋមន្ត្រីក្រសួងសុខាភិបាល ទទួលបន្ទុកផ្នែកឱសថ និងបរិក្ខារពេទ្យ នៃសាធារណៈរដ្ឋឥណ្ឌូនេស៊ី នៅព្រឹកថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ នាទីស្ដីការក្រសួង។

ជាកិច្ចចាប់ផ្តើមឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងការអបអរសាទរ ដែលសាធារណៈរដ្ឋឥណ្ឌូនេស៊ី ធ្វើជាប្រធានអាស៊ានប្តូរវេន នាឆ្នាំ២០២៣នេះ និងបានសម្តែងមនោសញ្ចេតនាស្វាគមន៍យ៉ាងកក់ក្តៅក្នុងដំណើរអញ្ជើញទស្សនកិច្ចរយៈពេលខ្លី មកកាន់ព្រះរាជាណាចក្រកម្ពុជា របស់ឯកឧត្តមអនុរដ្ឋមន្ត្រីសុខាភិបាលឥណ្ឌូនេស៊ី ជាពិសេស​គឺការអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍កីឡាអាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារាហ្គេម លើកទី១២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ក្នុងឆ្នាំ២០២៣នេះ ។

ទន្ទឹមគ្នានោះដែរ ឯកឧត្តម ប៉ាហាឡា នូរាហា ម៉ានស៊ូរី (Pahala Nugraha Mansury) ក៏បានសុំអធ្យាស្រ័យ ជូនចំពោះឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង ដែលបានផ្តល់ដំណឹង​ក្នុងរយៈពេលខ្លី សម្រាប់ការជួបសម្តែងការគួរសម ​និងពិភាក្សាការងារនេះ។

ជាមួយគ្នានោះឯកឧត្តម ក៏បានស្នើកម្ពុជា ក្នុងការពង្រឹង ពង្រីកបន្ថែមទៀត នូវកិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល ដោយផ្តោតសំខាន់លើផ្នែកឱសថ និងបរិក្ខារវេជ្ជសាស្រ្ត ព្រោះថាឥណ្ឌូនេស៊ី ជាប្រទេសមួយដែលធំនិងមានក្រុមហ៊ុន រោងចក្រផលិតឱសថច្រើន។

ជាការឆ្លើយតបឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានសម្តែងនូវការស្វាគមន៍ចំពោះ​កិច្ច​សហប្រតិបត្តិការ ជាពិសេសនៅក្នុងផ្នែកឱសថនេះ តាមរយៈកិច្ចសហប្រតិបតិ្តការរវាងរដ្ឋាភិបាល និងរដ្ឋាភិបាល​ ឬក៏រវាងវិស័យឯកជន និងឯកជន ដោយអាស្រ័យទៅលើការពិភាក្សាគ្នា រវាងមន្រី្ត​បច្ចេកទេសជំនាញនៃប្រទេសទាំងពីរ ដែលក្រសួងសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ​មាននាយកដ្ឋានឱសថ បរិក្ខារពេទ្យ និងគ្រឿងសំអាង ជាសេនាធិការក្នុងការពិភាក្សាការងារកិច្ច​សហប្រតិបតិ្តការលើវិស័យផ្នែកឱសថនេះ៕អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        144
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        124
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm