សាកសពដាក់គរជាគំនរ បន្ទាប់ពីមនុស្សជិត២០០នាក់ ស្លាប់ដោយទឹកជំនន់នៅកុងហ្គោ

2023/05/06 05:57:43 pm        140

យ៉ាងហោចណាស់មនុស្ស២០០នាក់ បានស្លាប់ក្នុងទឹកជំនន់ដ៏គំហុក នៅសាធារណៈរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើត កាលពីថ្ងៃសុក្រទី៥ ខែឧសភា បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង បានបំផ្លាញ​អគារជាច្រើន ​និងបានបង្ខំឲ្យបុគ្គលិកផ្តល់​ជំនួយមក​ប្រមូលសាកសព ដែលគ្រប់ដណ្តប់ដោយដីល្បាប់ដាក់ជាគំនរ។

បុគ្គលិកកាកបាទក្រហមក្នុង​សំលៀកបំពាក់​ពណ៌ខៀវ បានលាងសម្អាតសាកសពដាក់លើគ្នា ដែលសាកសពមួយចំនួនបានបាត់បង់​សំលៀកបំពាក់ និងបានគ្របដណ្តប់ដោយដី។

ភ្លៀងធ្លាក់នៅក្នុងតំបន់ Kalehe នៅខេត្តKivu ខាងត្បូង បានបណ្តាលឲ្យទន្លេមានទឹក​ហៀរលេចច្រាំង​កាលពីថ្ងៃព្រហស្បតិ៍ដែលបានជន់លិចភូមិ Bushushu និងភូមិ Nyamukubi ។ សមាជិកសង្គមស៊ីវិលក្នុងតំបន់ លោក Kasole Martin បាននិយាយថា សាកសព ២២៧នាក់ ត្រូវបានរកឃើញ។

លោក Martin និយាយថា មនុស្សជាច្រើនកំពុងទទួលដំណេកនៅកណ្តាលវាល ហើយសាលារៀន និងមន្ទីរពេទ្យ ត្រូវបានទឹកហូរកូចនាំទៅ។ អ្នកនៅរស់រាប់សិបនាក់ កំពុងត្រូវបានព្យាបាល នៅក្នុងមន្ទីរពេទ្យក្នុងតំបន់មួយកន្លែង បន្ទាប់ពីទទួលរងរបួសអំឡុងទឹកជំនន់។

វេជ្ជបណ្ឌិតលោក Norbert Walangulu នៅមន្ទីរពេទ្យធំក្នុងតំបន់ Kalehe បាននិយាយថា ពួកគេពុំមានថ្នាំពេទ្យ និងបរិក្ខារគ្រប់គ្រាប់ ដើម្បីព្យាបាលអ្នករបួសឲ្យបានសមរម្យនោះទេ។

វាពុំមែនជាលើកទី១នោះទេ ដែលពលរដ្ឋជាច្រើន បានបាត់បង់មនុស្សជាទីស្រលាញ់​និង​ទ្រព្យសម្បត្តិ​នៅទីនេះដោយសារតែភ្លៀងធ្លាក់ខ្លាំង។ ​ទឹកជំនន់និងបំណាក់ដី គឺជារឿងសមញ្ញ នៅខេត្ត Kivu ខាងត្បូង។

យោងតាមអង្គកាសហប្រជាជាតិ បានឲ្យដឹងថា ឧបត្តិហេតុទ្រង់ទ្រាយស្រដៀងគ្នានេះ នៅសាធារណៈរដ្ឋកុងហ្គោ ​បានកើតឡើងកាលពីខេតុលា ឆ្នាំ២០១៤ ដែលនៅពេលនោះ​ភ្លៀងធ្លាក់ខ្លាំង បានបំផ្លាញលំនៅឋានជាង៧០០ខ្នង និងមនុស្សជាង១៣០នាក់ត្រូវបាន​រាយការណ៍ថាបាត់ខ្លួន។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm