សម្តេច ទៀ បាញ់ សុំការយោគយល់ពីកីឡាបរទេសប្រសិនកម្ពុជាមានការខ្វះខាត និងខុសឆ្គង់កន្លែងណាមួយ

2023/05/06 07:18:40 pm        226

ភ្នំពេញ៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជា និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលហៅកាត់ថា CAMSOC បានស្នើសុំការយោគយល់ និងស្នើជួយផ្តល់យោបល់ ក្នុងនាមជាគ្រួសារស៊ីហ្គេម ប្រសិនបើកម្ពុជាមានភាព ចន្លោះប្រហោង និងខុសឆ្គង់កន្លែងណាមួយនោះ។

នៅក្នុងពិធីបើកជាផ្លូវការនៃព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋាន​មរតកតេជោ នៅរាត្រីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣នេះ ​សម្តេចពិជ័យសេនា ទៀ បាញ់ បាន​បញ្ជាក់ថា កម្ពុជា​បាន​ទន្ទឹងរង់ចាំការធ្វើជាម្ចាស់ផ្ទះ ​នៃការបើកការប្រកួតកីឡាស៊ីហ្គេម​នេះអស់​រយៈពេល៦៤ឆ្នាំ​ហើយ ខណៈដែលកម្ពុជា​មាន​ឱកាសធ្វើជាម្ចាស់ផ្ទះនូវមហាព្រឹត្តិការណ៍​ដ៏​អស្ចារ្យនេះ គឺដោយសារ ​កម្ពុជាមានសុខសន្តិភាពពេញលេញ ដូច្នេះប្រសិន បើការបើកព្រឹត្តិកាណ៍​មានការខ្វះខាត ​និងមិនល្អត្រង់កន្កែងណាមួយដែលនាំឲ្យប៉ះពាល់ដល់មិត្តភ័ក្រទាំង​អស់គ្នាដែល​បាន​ចូលរួមនេះ សូមមេត្តាយោគយល់ និងអធ្យាស្រ័យ។

ជាមួយគ្នានោះដែរ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានមានប្រសាសន៍ដែរថា ការធ្វើជាម្ចាស់ផ្ទះ​កីឡាអាស៊ីអាគ្នេយ៍លើកទី៣២នេះ ​មិនត្រឹមតែសំដៅលើការរៀបចំ​ព្រឹត្តិការណ៍កីឡាមួយប៉ុណ្ណោះទេ ប៉ុន្តែ បានបង្ហាញពីទស្សនីយភាព ​ជាប្រវត្តិសាស្រ្តសដ៏មានការទាក់ទាញ ​និងពីភាពអស្ចារ្យ ដែល​ជាលក្ខណៈពិសេសមួយនៃវប្បធម៌ខ្មែរ ​និងជាអត្តសញ្ញាណជាតិ ​ដើម្បីផ្សព្វផ្សាយដល់ពិភពលោក។

សម្តេចពិជ័យសេនា ​ទៀ បាញ់ ​បានលើកឡើងទៀតថា ​តាមរយៈព្រឹត្តិការណ៍ នឹងធ្វើការ​ផ្លាស់ប្តូរ​ទេសចរណ៍ សេដ្ឋកិច្ច-សង្គម​និងកិច្ចសហប្រតិបត្តិការក្នុងចំណោមបណ្តាប្រទេស​អាស៊ីអាគ្នេយ៍ ដែលបានចូលរួមបង្កើនឱកាសទំនាក់ទំនងគ្នាកាន់តែជិតស្និត និងស៊ីជម្រៅ​បន្ថែមទៀត ក្នុងការពង្រឹងវិស័យកីឡា។

សម្តេចពិជ័យសេនា បានបន្ថែមទៀតថា ប្រទេសកម្ពុជា បានយកក្តីស្រមៃរបស់ខ្លួនឲ្យក្លាយជា​ការពិត​ហើយ ខណៈប្រជាជនកម្ពុជានៅទូទាំងប្រទេស ពិតជាមានក្តីរំភើបរីករាយមិនអាចបំភ្លេចបាន​នូវព្រឹត្តិការណ៍នេះផងដែរ។

ក្នុងឱកាសនេះដែរសម្តេចពិជ័យសេនាប្រធាន CAMSOC ក៏បានលើកឡើងផងដែរថា ព្រឹត្តិការណ៍​ការ​ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនេះគឺកម្ពុជា​បានទទួល​ប្រតិភូកីឡាចំនួន១១ប្រទេស ​ដោយមានប្រតិភូកីឡាចំនួន១០៨៩០នាក់ ខណៈពួកគេក៏ដូចជាពិភព​លោកទាំងមូលនឹងចង់ចាំដល់កម្ពុជា ដែលកម្ពុជាបើកនូវព្រឹត្តិការណ៍ដ៏អស្ចារ្យនេះមិនគិត​ថ្លៃសំបុត្រទស្សនាក្នុងពិធីបើក និងបិទ,កម្មវិធីផ្សាយរបស់ទូរទស្សន៍ទៅ​បរទេស,​ទាំងការហូបចុក,ស្នាក់នៅ និងដឹកជញ្ជូនប្រតិភូកីឡាទាំងអស់ផងដែរ ដោយកម្ពុជា​ប្រសិទ្ធនាមថា«កម្ពុជាព្រឹត្តិកាណ៍កីឡាមិនគិតថ្លៃ»៕អត្ថបទ៖ បាន ចក់


អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        81
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        93
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        146

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​មេដឹកនាំក្រុមបាតុករយុវជនឥណ្ឌា នឹងធ្វើកិច្ចចរចាជាមួយរដ្ឋាភិបាល ប៉ុន្តែការតវ៉ានឹងបន្តមាន​

2026/07/24 07:37:23 pm
​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ
2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm