មនុស្សរាប់ពាន់នាក់ ដែលភៀសខ្លួនចេញពីស៊ូដង់ កំពុងជាប់នៅទីក្រុងសមុទ្រក្រហមដោយស្ថិតនៅក្រោមតង់បណ្តោះអាសន្នដែលទទួលកម្តៅខ្លាំង ដែលមនុស្សជាច្រើននៅកំពង់ផែ Port Sudan នៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់។

ពួកគេបានគេចខ្លួនចេញពី ការប្រយុទ្ធគ្នា រវាងកងទ័ពស៊ូសង់ និងកងកម្លាំងយោធាប៉ារ៉ា។ ប៉ុន្តែដោយមានជនភៀសខ្លួនជាច្រើន កំពុងមកដល់ជារៀងរាល់ថ្ងៃ ពីទីក្រុង Khartoum ព្រមទាំងប្រទេសស៊ីរី និង យ៉េម៉ែន មនុស្សជាច្រើនកំពុងស្វែងរកយ៉ាងលំបាកដើម្បីទទួលបានសំបុត្រចេញពីទីក្រុងសមុទ្រក្រហម ។
កំពង់ផែ Port Sudan គឺជាមជឈ្ឈមណ្ឌលដឹកជញ្ជូនមួយ ហើយកំពុងស្ថិតនៅក្នុងពេលវេលាសប្បាយនិងជាគោលដៅភ្ញៀវទេសចរ។ វាពុំបានមើលឃើញការប្រយុទ្ធច្រើននោះទេ ប៉ុន្តែកំពុងត្រៀមសម្រាប់កិច្ចប្រឹងប្រែង នៃវិបត្តិសេដ្ឋកិច្ចកាន់តែទូលំទូលាយ។

អង្គការសហប្រជាជាតិ និងបេសកកម្មបរទេស កំពុងបង្កើតមូលដ្ឋានជាច្រើន ហើយប្រទេសអារ៉ាប៊ីសាអូ ឌីត ដែលនៅជិតខាងទីក្រុងសមុទ្រក្រហម បានជម្លៀសប្រជាជន ជិត៨ពាន់នាក់។
ជនភៀសខ្លួននិយាយថា ប៉ុន្តែតម្រូវការដើម្បីចាកចេញ គឺការផ្គត់ផ្គង់ឲ្យបានលឿនហើយតម្លៃសម្រាប់បន្ទប់មួយគឺមានតម្លៃខ្ពស់។នៅក្នុងរដ្ឋធានី ផ្សែងបានហុយឡើងទៅលើអាកាស កាលពីថ្ងៃសុក្រ ដោយមានការរាយការណ៍ពីការបាញ់កាំភ្លើងធុនធ្ងន់។ ជនភៀសខ្លួន ប្រមាណ១សែននាក់បានភៀសខ្លួនចាប់តាំងពីពាក់កណ្តាលខែមេសា។
កិច្ចប្រជុំបន្ទាន់មួយរបស់ក្រុមប្រឹក្សាសិទ្ធមនុស្សអង្គការសហប្រជាជាតិស្តីពីវិបត្តិ អាចត្រូវបានអំពាវនាវនៅសប្តាហ៍ក្រោយ ដោយក្រុមប្រទេសជាច្រើនដឹកនាំដោយចក្រភពអង់គ្លេស សហរដ្ឋអាមេរិក ន័រវេស និងប្រទេសអាល្លឺម៉ង់។
ទន្ទឹមនឹងនេះ ការផ្គត់ផ្គង់ឱសថកំពុងថយចុះ។ យន្តហោះរបស់ប្រទេសអារ៉ាប់រួម បានចុះចតកាលពីថ្ងៃសុក្រ ក្នុងការសម្របសម្រួលជាមួយ អង្គការសុខភាពពិភពលោក។