អតីតប្រធានាធិបតី និងជាអតីតនាយករដ្ឋមន្រ្ដី នៃទីម័រខាងកើត ទស្សនកិច្ចនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

2023/05/06 11:30:23 pm        107

ភ្នំពេញ ៖ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៣ បានទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់ឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គោសម៉្សៅ បច្ចុប្បន្នជាប្រធានក្រុមចរចាព្រំដែនសមុទ្រ និងជាអតីតប្រធានាធិបតី និងជាអតីតនាយករដ្ឋមន្រ្ដី នៃ​សាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត រួមនឹងគណៈប្រតិភូ។

​ឯកឧត្តម បណ្ឌិត ហេង សុផាឌី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានថ្លែងថា ថ្ងៃនេះ​សាកលវិទ្យាល័យមានកិតិ្តយស ដែលបានទទួលស្វាគមន៍អតីតប្រធានាធិបតី និងជាអតីតនាយករដ្ឋមន្រ្ដី នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត រួមនឹងគណៈប្រតិភូបានអញ្ជើញ​មកធ្វើទស្សនកិច្ចក្នុង​សាកលវិទ្យាល័យ។ មិនមែនជារឿងចៃដន្យនោះទេ កាលពីប៉ុន្មានឆ្នាំមុន ឯកឧត្តម ឯកអគ្គរដ្ឋទូត នៃ​សាធារណរដ្ឋប្រជាធិបតេយ្យ​ទីម័រខាងកើត បានមកធ្វើទស្សនកិច្ចនៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដើម្បីសិក្សាស្វែងយល់អំពីដំណើរការ នៃការបណ្តុះបណ្តាលនិសិ្សតនៅក្នុងសាកលវិទ្យាល័យ ក្នុងនោះឯកឧត្តម ឯកអគ្គរដ្ឋទូត មានបំណងសុំភ្ជាប់​ទំនាក់ទំនងជាមួយសាកលវិទ្យាល័យ នៃទីម័រខាងកើត។ ជាពិសេសក្រោយពីបានទស្សនកិច្ចហើយនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត តែងតែមានទំនាក់ទំនងជា​មួយ​សាកលវិទ្យាល័យ​​ជាប្រចាំ តាមរយៈប្រព័ន្ធតេឡេក្រាម និងអ៊ីម៉ែលជាដើម និងផ្លាស់ប្តូរព័ត៌មានផ្សេងៗផងដែរ។

នាឱកាសនោះឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គោសម៉្សៅ មានចំណាប់អារម្មណ៍ខ្ពស់ ចំពោះការបណ្តុះ​បណ្តាល​ធនធានមនុស្សនៅក្នុងសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលមានជំនាញ៥ម​ហា​វិទ្យាល័យ។ ​ក្នុងនោះឯកឧត្តម មានបំណងធ្វើកិច្ចសហប្រតិបតិ្តការពង្រឹង រវាងសាកលវិទ្យាល័យ និងសាកលវិទ្យាល័យ នៃ​ប្រទេសទាំងពីរ ទីម័រខាងកើត និងកម្ពុជា ទៅលើជំនាញដែលមានភាពប្រហាក់ប្រហែលគ្នា។

ជាចុងក្រោយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក៏បានប្រគល់គំនូរចំនួន៣ផ្ទាំង ដែលគូរដោយនិស្សិតមហាវិទ្យាល័យ​សិល្បៈសូនរូប​​ ដើម្បីជាអំណោយជូនឯកឧត្តម កៃ រ៉ាឡា ហ្សាណាណា ហ្គោសម៉្សៅ ផងដែរ៕ ដោយ ៖ រដ្ឋា


អត្ថបទដែលទាក់ទង

អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm        163
កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm        140
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm        164

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ

2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm