អតីតប្រធានាធិបតីទីម័រខាងកើត គោរពសម្ដែងនូវការចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា​

2023/05/07 12:48:40 am        393

​ភ្នំពេញ៖ ក្នុងឱកាស​ដែល​ត្រូវបាន​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា​អនុញ្ញាតឱ្យ​ចូលជួប​សំដែង​ការគួរ​សមនៅ​វិមាន​សន្តិភាព​នា​ល្ងាច​ថ្ងៃទី​៦ ​ឧសភា​នេះ ឯក​ឧត្ដម កៃ​រ៉ា​ឡា សា​ណា​ណា ហ្គូ​ស​ម៉ៅ​(Kay Rala Xanana Gusmao ) អតីត​ប្រធានាធិបតី ​និង​​នាយក​រដ្ឋន្ត្រី​ទី​ម័​រ​ខាងកើត បាន​គោរព​សម្ដែង​នូវ​ការ ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា​។​

​ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការ​ផ្ទាល់​សម្តេច​តេ​ជោ​បានឱ្យដឹងថា នៅក្នុង​ជំនួប​នេះ ជាមួយនឹង​ការភ្ញាក់ផ្អើល​ចំពោះ​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស​របស់​កម្ពុជា ឯកឧត្តម កៃ​រ៉ា​ឡា សា​ណា​ណា បាន​សម្ដែង​នូវ​ការអបអរសាទរ​ជូន​ចំពោះសម្ដេច​តេ​ជោ និង​ប្រជាជន​កម្ពុជា​ទាំងមូល ចំពោះ​ព្រឹត្តិការណ៍​រៀបចំ​បើក​ស៊ី​ហ្គេម​លើក​ទី​៣២ នៅ​កម្ពុជា​។

ឯកឧត្តម​ បាន​មានប្រសាសន៍ថា​នេះ​ជា​លើកទីមួយ​ហើយ​ដែល​ឯកឧត្តម​បានធ្វើ​ជា​សាក្សី​នៃ​ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ ជា​ប្រវត្តិសាស្ត្រ​នេះ។ ឆ្លៀត​ក្នុងឱកាស​នោះដែរ ឯកឧត្តម កៃ​រ៉ា​ឡា សា​ណា​ណា បាន​គោរព​ថ្លែងអំណរគុណ​ជូន​ចំពោះ​សម្ដេច​តេ​ជោ រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ជួយ​ដល់ទី​ម័​រ​ខាងកើត ឱ្យបាន​ចូលជា​សមាជិក​អាស៊ាន ជួយ​ទី​ម័​រ​ខាងកើត​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ និង​បាន​គោរព​ស្នើសុំ​សម្ដេច​តេ​ជោ ពិនិត្យ​ជួយ​ដល់​វិស័យ​កសិកម្ម ដើម្បី កាត់បន្ថយ​ការនាំ​ចូល​ស្បៀង​ពី​ប្រទេស​ដទៃ​។​

​ជាការ​ឆ្លើយតប សម្ដេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងអំណរគុណ​ជូន​ចំពោះ​ឯកឧត្តម កៃ​រ៉ា​ឡា សា​ណា​ណា ដែល​បាន​អញ្ជើញ​មក​ចូលរួម​ក្នុង ព្រឹត្តិ​ការបើក​ស៊ី​ហ្គេម​នៅ ព្រះរាជាណាចក្រ​កម្ពុជា​និង​បាន​ជូន​កីឡាករ កីឡាការិនី ទី​ម័​រ​ខាង​កើត មក​ប្រកួត​ដែល​ធ្វើ​ឲ្យ​ស៊ី​ហ្គេម​នៅ​ព្រះរាជាណាចក្រ​កម្ពុជា មាន​ភាព​កាន់តែ​អ​ធឹ​ក​អធម​ឡើង​ថែមទៀត​។​

​ពាក់ព័ន្ធ​នឹង​ការងារ​អាស៊ាន​សម្ដេច​តេ​ជោ​បាន​ជំរាបជូន​ជា​អនុសាសន៍​ឱ្យ​ពិនិត្យ​យកចិត្តទុកដាក់​លើ​ការងារ​លើ​សសរស្ដម្ភ​ទាំងបី។​

ដោយឡែក​លើ​វិស័យ​កសិកម្ម សម្ដេច​តេ​ជោ​បាន​ជម្រាបជូន​ឯកឧត្តម​ថាស​ម្ដេច​នឹង បញ្ជូន​អ្នកជំនាញ​កសិកម្ម​ទៅពិនិត្យ ស្ថានភាព​ដី​និង​ស្ថានភាព​ទីតាំង​ជាក់ស្ដែង ជួយ​ដល់​ការងារ​កសិកម្ម ផលិតកម្ម ដល់ទី​ម័​រ​ខាងកើត​៕​

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        241
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm