ការបំផ្ទុះរថយន្ត បណ្តាលឲ្យអ្នកនិពន្ធជាតិនិយមរុស្ស៊ីម្នាក់រងរបួស និងអ្នកបើកបររបស់គាត់ស្លាប់

2023/05/07 04:54:06 pm        429

លោក Zakhar Prilepin គឺជាអ្នកនិពន្ធជាតិនិយមរុស្ស៊ីដ៏លេចធ្លោម្នាក់ បានរងរបួសនៅក្នុងហេតុការណ៍បំផ្ទុះរថយន្ត ដែលបានសម្លាប់អ្នកបើកបររបស់លោក កាលពីថ្ងៃសៅរ៍ ហើយក្រុមអ្នកស៊ើបអង្កេត និយាយថា ជនសង្ស័យដែលត្រូវបានឃាត់ខ្លួន បានសារភាពថា ខ្លួនបានធ្វើក្នុងនាមអ៊ុយក្រែន ។

ភ្លាមៗនោះដែរ ក្រុមមន្រ្តីរុស្ស៊ី បានថ្កោលទោសការបំផ្ទុះរថយន្តពីសំណាក់អ៊ុយក្រែន និងលោកខាងលិច ។

គណៈកម្មាធិការស៊ើបអង្កេតរដ្ឋ បាននិយាយថា រថយន្ត Audi Q7 របស់អ្នកនិពន្ធ Prilepin បានផ្ទុះឡើងនៅក្នុងភូមិស្ថិតនៅតំបន់ Nizny Novgorod ដែលមានចម្ងាយប្រហែល ៤០០គ.មភាគខាងកើតទីក្រុងម៉ូស្គូ ។លោក Prilepin ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ។

គណៈកម្មាធិការស៊ើបអង្កេតរដ្ឋ បានបញ្ចេញរូបភាពសន្លឹកបង្ហាញរថយន្តពណ៌ស.មួយគ្រឿង ក្រឡាប់ផ្ងារពោះលើផ្លូវនៅជាប់ដើមឈើ ​ដោយមានស្នាមខូងដីជ្រៅនៅជិតគ្នា និងបំណែក​ដែករាយប៉ាយនៅក្បែរនោះ ។

ក្រោយមកពួកគេ បានចេញសេចក្តីថ្លែងការណ៍ថា ក្រុមស៊ើបអង្កេតបានសួរចម្លើយជន​សង្ស័យឈ្មោះ Alexander Permyakov ។

នៅក្នុងវីដេអូដែលពួកគេបានចុះផ្សាយនៅលើបណ្តាញព័ត៌មានសង្គម Telegram កាលពីថ្ងៃសៅរ៍ ឃើញបុរសសង្ស័យ ទទួលស្គាល់ថា ​ខ្លួនត្រូវបានជ្រើសរើសដោយក្រុមសេវាកម្មសម្ងាត់អ៊ុយក្រែន និងបានបញ្ជាក់គោលដៅរបស់លោកចង់សម្លាប់ និងកម្ចាត់លោក Zakhar Prilepinចោល ៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        71
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        68
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        67

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm