ព្រះមហាក្សត្រ Charles និងព្រះមហាក្សត្រិយ៍ Camilla ឡើងគ្រងរាជសម្បត្តិ ក្នុងពិធីជាប្រវត្តិសាស្រ្ត

2023/05/07 06:03:27 pm        538

ព្រះមហាក្សត្រ Charles និងព្រះមហាក្សត្រិយ៍ Camilla បានឡើងគ្រងរាជសម្បត្តិ នៅក្នុងពិធីជាប្រវត្តិសាស្រ្តមួយ ដោយមានការអបអរសាទរពីក្រុមអ្នកគាំទ្រ នៅមុខព្រះបរមរាជវាំង Buckingham Palace ។

ក្រុមអ្នកគាំទ្ររាប់ពាន់នាក់ បានជួបជុំគ្នានៅសាលមុខព្រះបរមរាជវាំង បើទោះបីជាមានភ្លៀងធ្លាក់​ក៏ដោយ ក្រោយ ពិធីឡើងគ្រងរាជរៀបចំឡើងតាមបែបសាសនា​នៅព្រះវិហារ Westminster Abbey និងការរៀបចំពិធីទ្រង់ទ្រាយធំនៅទូទាំងទីក្រុងឡុងដ៍ ។

ព្រះមហាក្សត្រ និងព្រះអគ្គមហេសី បានលើកព្រះហស្តពីយ៉រព្រះបរមរាជវាំង ស្របពេលដែលការសម្តែងរបស់កងភូមិន្ទយន្តហោះ RAF Red Arrows បង្កើតបានទស្សនីយភាពពណ៌ក្រហម ស. និងខៀវនៅលើផ្ទៃមេឃ ។

ប៉ុន្តែ BBCយល់ឃើញថា ព្រះអង្គម្ចាស់ Harry ពុំត្រូវបានអញ្ជើញឲ្យចូលរួមពិធីឡើងគ្រងរាជ​សម្បត្តិរបស់ពួកទ្រង់នោះឡើយ ។

ទោះបីជាយ៉ាងណាក៏ដោយ គេបានឃើញព្រះអង្គម្ចាស់នៃវិមាន Sussex អង្គនេះ មានវត្តមានក្នុង​ពិធីនៅ​ព្រះរាជដំណាក់ ដោយទ្រង់ប្រថាប់លើកៅអី ២ជួរពីក្រោយព្រះរាមរបស់ទ្រង់គឺព្រះអង្គម្ចាស់ William ដែលនេះគឺជាលើកដំបូងហើយដែលគេមើលឃើញពួកទ្រង់ទាំង ២អង្គ នៅជាមួយគ្នា ចាប់តាំងពីការចេញផ្សាយជីវប្រវត្តិ Spare របស់ព្រះអង្គម្ចាស់ Harry ។ ក្រោយមកព្រះអង្គ Harry បានចាកចេញទៅសហរដ្ឋអាមេរិកភ្លាមៗ ។

ពិធីឡើងគ្រងរាជសម្បត្តិរយៈពេល ២ម៉ោងនេះដែរ ដែលជាការរៀបចំពិធីឡើងគ្រង​រាជជាលើក​ដំបូង ក្នុងរយៈពេល៧០ឆ្នាំនោះ ត្រូវបានគេទស្សនាតាមកញ្ចក់ទូរទស្សន៍នៅទូទាំង​ពិភពលោក ក៏ដូចជា​មានក្រុមអ្នកគាំទ្រប្រហែល ២.៣០០នាក់នៅក្នុងព្រះរាជដំណាក់ ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        19
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm