ទឹកជំនន់ដ៏គំហុក បានបំផ្លិចបំផ្លាញភូមិឋានប្រជាពលដ្ឋជាច្រើន នៅតំបន់ភាគខាងកើតប្រទេសកុងហ្គោ

2023/05/07 06:22:25 pm        465

ទឹកជំនន់ដ៏គំហុក នៅតំបន់ភាគខាងកើតសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានសម្លាប់មនុស្សជិត២០០នាក់ និងបំផ្លិចបំផ្លាញអគារ ភូមិឋានប្រជាពលរដ្ឋ និងបង្ខំឲ្យក្រុមការងារជំនួយដាក់គរសាកសពប្រឡាក់ដោយភក់លើគ្នា ។

ភ្លៀងធ្លាក់នៅខេត្ត South Kivu បណ្តាលឲ្យទឹកទន្លេហូរប្រៀបច្រាំងកាលពីពេល១ថ្ងៃមុន ដោយបានជន់លិចភូមិ Bushushu និង Nyamukubi និងបានសម្លាប់មនុស្សជាង ១៧៥នាក់ ។

គេបានមើលឃើញប្រជាពលរដ្ឋនាំគ្នាជីកកកាយភក់ ដើម្បីយកសាកសពចេញ ។

អ្នករស់រានពីទឹកជំនន់ បានជួបជុំគ្នានៅក្រៅរោងឈើ ជាទីដែលក្រុមការងារកាកបាទក្រហម ដាក់គរសាកសពលើគ្នា ។

អ្នកភូមិមួយចំនួនបានរៀបរាប់ពីការបាត់បង់មិននឹកស្មានដល់របស់ពួកគេ ។ អ្នកភូមិម្នាកនិយាយថា ខ្ញុំបាត់បង់ប្តីរបស់ខ្ញុំ ហើយឥឡូវខ្ញុំសល់តែកូន ៥នាក់ទេ ខណៈដែលអ្នកភូមិម្នាក់ទៀតនិយាយថា ខ្ញុំបាត់បង់ភរិយារបស់ខ្ញុំ និងកូន ១៦នាក់របស់ខ្ញុំ ពួកគេស្លាប់អស់ហើយ ឥឡូវខ្ញុំនៅតែម្នាក់ឯងប៉ុណ្ណោះនៅផ្ទះរបស់ខ្ញុំ ។

លោក Martin Ngonyozi គឺជាប្រធានក្រុមសង្គមស៊ីវិល និយាយថា ប្រជាពលរដ្ឋគ្មាន កន្លែងរស់ នៅនោះទេ ហើយក៏គ្មានអ្វីទទួលទាននោះដែរ ។

សូមបញ្ជាក់ថា ទឹកជំនន់ និងបំណាក់ដី ​បានក្លាយជារឿងធម្មតាទៅហើយនៅខេត្ត South Kivu ដែលជាប់ព្រំដែនជាមួយប្រទេសរ៉្វាន់ដា ​ជាកន្លែងដែលភ្លៀងធ្លាក់ក្នុងសប្តាហ៍នេះ បានសម្លាប់មនុស្សជាង ១៣០នាក់ និងបានបំផ្លិចបំផ្លាញផ្ទះប្រជាពលរដ្ឋជាង ៥ពាន់ខ្នង ៕

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        27
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        35
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        40

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ

2026/07/24 04:05:22 pm
​លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm
​លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm
​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm