ប្រជាពលរដ្ឋថៃឈរតម្រង់ជួរតាមវត្តអារាម សាលារៀន និងទីកន្លែងផ្សេងទៀត ដើម្បីបោះឆ្នោតសកលមុនកាលកំណត់

2023/05/07 08:02:45 pm        87

ថៃ ៖ ប្រជាពលរដ្ឋថៃ បានឈរតម្រង់ជួរក្រោមអាកាសធាតុក្តៅនៅក្រៅវត្តមានអារ៉ាម សាលារៀន ផ្សារទំនើប និងទីកន្លែងផ្សេងទៀត ដើម្បីបោះឆ្នោតមុនកាលកំណត់នៅថ្ងៃអាទិត្យនេះ មុនការបោះឆ្នោតមាន​ប្រជាពលរដ្ឋចូល​រួមច្រើន នៅសប្តាហ៍ក្រោយ ។ 

គួរឲ្យដឹងថា មានប្រជាពលរដ្ឋថៃជាង ២លាននាក់នៅទូទាំងប្រទេសបានចុះបញ្ជីបោះឆ្នោតមុនកាលកំណត់ មុនការបោះឆ្នោតសកលចាប់ផ្តើមនៅថ្ងៃទី ១៤ ខែឧសភាខាងមុខនេះ គឺជាការបោះឆ្នោតមួយមានការ​ចូលរួមច្រើនពីគណបក្សទើបបង្កើតថ្មីគាំទ្រដោយយោធា និងគណបក្សប្រឆាំង ។ 

លោកនាយករដ្ឋមន្រ្តី Prayut Chan-o-Cha ដែលបានឡើងកាន់អំណាចដោយរដ្ឋប្រហារកាលពីឆ្នាំ ២០១៤ មុនពេលពង្រឹង​ការគ្រប់គ្រងនៅការបោះឆ្នោតជម្លោះឆ្នាំ ២០១៩នោះ បានធ្លាក់ប្រជាប្រិយភាព​របស់លោកនៅ​ការស្ទង់មតិ ដោយក្រុមអ្នកបោះឆ្នោតងាករកការគាំទ្រគណបក្សប្រឆាំង Pheu Thai និងគណបក្សបោះជំហានទៅមុខ Move Forward ។  

ប៉ុន្តែដោយប្រព័ន្ធបោះឆ្នោតលំអៀងខ្លាំងទៅខាងគណបក្សគាំទ្រដោយយោធានោះ គណបក្សដែលចូលរួម​ការប្រកួត​ប្រជែង​ត្រូវតែសម្រេចឲ្យបានជ័យជំនះដ៏ច្រើនលើសលប់ ដើម្បីមានសង្ឃឹមថាអាចបង្កើតរដ្ឋាភិបាលបាន ។ 

នាង Srisuda Wongsa-ad វ័យ ២៨ឆ្នាំ ដែលជាកម្មករបម្រើការនៅផ្សារទំនើប និយាយក្រោយការបោះឆ្នោត​របស់នាង​ថា ខ្ញុំសង្ឃឹមថា ការបោះឆ្នោតលើកនេះ នឹងផ្លាស់ប្តូរមុខមាត់ប្រទេសឲ្យល្អប្រសើរជាងនេះ ។ នាងបន្តទៀតថា ខ្ញុំបោះឆ្នោតឲ្យបេក្ខជន និងគណបក្សដែលខ្ញុំពេញចិត្ត ដែលអាចឆ្លើយតបនឹង​តម្រូវការចង់បានរបស់ខ្ញុំ ៕ ដោយ ៖ សារ៉ាត់


អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        62
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        92
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        78

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm