ព្យុះ​NOUL បង្ក​ជាប់​គាំង​ការ​ធ្វើដំណើរ​កម្សាន្ត​ នៃ​ភ្ញៀវទេសចរ​ នៅ​តាម​គោលដៅ​ទេសចរណ៍​មួយ​ចំនួន​ក្នុង​ឱកាស​ភ្ជុំបិណ្ឌ

2021/04/27 09:59:58 am        59

ភ្នំពេញ៖ ឥទ្ធិពល​ព្យុះ​ទី​១១​មាន​ឈ្មោះថា ​NOUL(​នូ​ល​) ដែល​បាន​នាំ​ទឹកភ្លៀង​ធ្លាក់​ខ្លាំង និង​ខ្យល់​បោកបក់​ខ្លាំង មក​លើ​ប្រទេស​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​១៨ ដល់​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០២០​នេះ គឺ​បាន​បង្ក​អោយ​ប៉ះពាល់​ការ​ធ្វើដំណើរ​កម្សាន្ត នៃ​ភ្ញៀវទេសចរ នៅ​តាម​គោលដៅ​ទេសចរណ៍​សំខាន់ៗ​មួយ​ចំនួន ជាពិសេស​គោលដៅ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ បាត់ដំបង និង​ខេត្ត​សៀមរាប​ជាដើម​។​

​បើ​តាម​ឯកឧត្ដម តុ​ប សុភ័ក រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងទេសចរណ៍ បាន​ថ្លែងប្រាប់​BTV នៅ​ថ្ងៃ​ទី​២១ ខែ​កញ្ញា​នេះ​ថា នៅ​ក្នុង​អំឡុងពេល​កម្ពុ​ជា បាន​ជួប​រង​នូវ​ឥទ្ធិពល​ព្យុះ NOUL បាន​ធ្វើ​អោយ​ការ​ធ្វើដំណើរ​កម្សាន្ត​នៃ​ភ្ញៀវទេសចរ​ក្នុងស្រុក នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់​សំរាក​បុណ្យ​ភ្ជុំបិណ្ឌ​ចំនួន​៣​ថ្ងៃ​ និង​ថ្ងៃ​ឈប់​សម្រាក​ចុង​សប្តាហ៍​ចំនួន​២​ថ្ងៃនេះ បាន​ជាប់​គាំង ជាពិសេស​បណ្តា​ភ្ញៀវទេសចរ​ដែល​ធ្វើដំណើរ​ទៅលេង​កម្សាន្ត​នៅតាម​បណ្តា​កោះ​នានា នៅក្នុង​ខេត្ត​ព្រះសីហនុ និង​គោលដៅ​ទេសចរណ៍​មួយចំនួនទៀត នៅ​ខេត្តបាត់ដំបង​ជាដើម​។​

​ឯកឧត្ដម តុ​ប សុភ័ក បន្តថា ទោះ​យ៉ាង​ណា​ក៏ដោយ​នៅ​ក្នុង​ឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យ​ភ្ជុំបិណ្ឌ ៣​ថ្ងៃ នៅ​ទូទាំងប្រទេស​មាន​ភ្ញៀវទេសចរ​ក្នុង​ចេញ​ដើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា មាន​ប្រមាណ​ជាង​១​លាន​១​សែន​នាក់ ហើយ​រហូតមកដល់​ថ្ងៃ​ឈប់សម្រាក​ចុង​សប្ដាហ៍​ពីរ​ថ្ងៃនេះ​ទៀត គឺ​មាន​ភ្ញៀវទេសចរ​ចេញ​ដើរ​កម្សាន្ត​បាន​កើនឡើង ប្រមាណ​១​លាន​៥​សែន​នាក់​។​

​ឯកឧត្ដម បន្តថា បច្ចុប្បន្ន​នៅ​ទូទាំងប្រទេស​គោលដៅ​ទេសចរណ៍​រួមមាន រមណីយដ្ឋាន​ទេសចរណ៍ សហគមន៍​ទេសចរណ៍ សហគមន៍​អេកូ​ទេសចរណ៍ និង​តំបន់​ដែលមាន​សក្តានុពល​ទេសចរណ៍ គឺមាន​ប្រមាណ​៥៥៧​គោលដៅ​ទេសចរណ៍​ដែល​អាចអោយ​ភ្ញៀវទេសចរ​ទៅ​ទស្សនា​កម្សាន្ត​បាន​។​

​ដោយឡែក​បញ្ហា​តម្លៃ​សេវា​នៅតាម​គោលដៅ​ទេសចរណ៍ ជារួម​ឯកឧត្តម បាន​វាយ​តំលៃ​ថា គឺមាន​គ្រប់គ្រង​បាន​ល្អ​ជាង​មុន​ច្រើន ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន ពោលគឺ​តំលៃ​លក់​ម្ហូបអាហារ សេវា​ធ្វើដំណើរ​កម្សាន្ត និង​ការ​ស្នាក់នៅ​ជាដើម គឺ​ភាគច្រើន​មិនមាន​តំឡើងថ្លៃ​ខ្ពស់ នៅក្នុង​អំឡុងពេល​ឈប់​សម្រាក​កន្លង​មកនេះ​ទេ​៕ អត្ថបទ៖ ស៊ុម សុខ​ជា

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        9
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        85
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក ហ្សេឡិនស្គី បានបញ្ជាក់ថា នាវាមិនអាចចូលកាន់កំពង់ផែរបស់អ៊ុយក្រែនបានទេ ដោយសារបញ្ហាសន្តិសុខ

2026/07/24 07:29:04 pm
​ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm
​ការបើកដំណើរឡើងវិញនូវជើងហោះហើរត្រង់លីបង់-អាមេរិក មានសារៈសំខាន់ផ្នែកនយោបាយ និង សន្តិសុខ
2026/07/24 07:27:10 pm
​រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ព្រមានប្រទេសនានាកុំឲ្យចូលរួមក្នុងការឈ្លានពានរបស់អាមេរិកប្រឆាំងអ៊ីរ៉ង់
2026/07/24 07:13:41 pm
​សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 06:36:03 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm