ពលរដ្ឋជាង២០គ្រួសារ នៅស្រុកពួក ស្នើឲ្យអាជ្ញាធរជួយដកបង្គោល ចេញពីផ្លូវបុរាណ ដែលមានបុគ្គល២គ្រួសារបានដាំធ្វើឲ្យផ្លូវ មានភាពតូចចង្អៀត

2021/05/06 06:06:46 pm        362

សៀមរាប ៖ ប្រជាពលរដ្ឋជាង២០គ្រួសារ ស្នើឲ្យអាជ្ញាធរជួយអន្ដរគមន៍កាប់ដើមឈើងាប់​ចំនួន៣ដើម ​និងដើមដូង ព្រមទាំងជួយ​ដកបង្គោលឈើគ្រាក់ ចេញពីផ្លូវ ដើម្បីបើកផ្លូវ​ឱ្យ​ប្រជាពលរដ្ឋ ធ្វើដំណើរ និងបើកបររទេះគោ ព្រមទាំងងាយស្រួលដឹកជញ្ជូនទំនិញកសិកម្ម។ ផ្លូវមួយខ្សែនេះ មានទំហំ៤ម៉ែត្រ ស្ថិតនៅក្នុងភូមិជ្រលង ឃុំខ្នាតស្រុកពួក ខេត្ដសៀមរាប ដែលអ្នកភូមិ២គ្រួសារ បានដាំនៅលើផ្លូវជាច្រើនឆ្នាំមកហើយ បណ្ដាលអោយផ្លូវនេះ មានភាពតូចចង្អៀត ។

អ្នកស្រី ចាន់ សុជាតិ តំណាងឱ្យប្រជាពលរដ្ឋចំនួន២២គ្រួសារ នៅភូមិជ្រលង ឃុំខ្នាត បាន​ឱ្យដឹង កាលពីព្រឹកថ្ងៃទី០៥ ខែឧសភានេះថា ផ្លូវមួយខ្សែជាប់របងសាលារៀនជាផ្លូវ​បុរាណ​ដែលអ្នកភូមិធ្វើចរាចរណ៍​ ចេញចូលភូមិជ្រលង ឃុំខ្នាត ស្រុកពួក ជាយូរឆ្នាំមកហើយ ប៉ុន្ដែ ត្រូវបានបុគ្គល២គ្រួសារ​ ដាំបង្គោល ដាំដើមដូង និងដើមឈើ នៅលើផ្លូវមិនឱ្យប្រជាពលរដ្ឋ​បរទេះគោ ឬ បើកបររម៉ក់ ដោយបុគ្គល២គ្រួសារនៅក្បែផ្លូវនោះ អះអាងថា ជាដីរបស់​ពួកគាត់។ ពលរដ្ឋ ដែលដាំដើមឈើនៅលើដីផ្លូវនោះ មានឈ្មោះ មឿន សុខា និងឈ្មោះ មឿន បញ្ញា ជាអ្នករស់នៅភូមិជាមួយគ្នា។ អ្នកស្រី បានបន្ដថា កន្លងមក ការបិទផ្លូវនោះ មានអាជ្ញាធរភូមិឃុំស្រុកជួយដោះស្រាយដែរ ប៉ុន្ដែបុគ្គលពីររូបនោះ មិនព្រមតាមការណែនាំ​របស់អាជ្ញាធរនោះឡើយ រហូតមានប្ដឹងផ្ដល់គ្នាដល់តុលាការ ហើយតុលាការខេត្ដសៀមរាប សម្រេចអោយឈ្នះក្ដី ប៉ុន្ដែពីរគ្រួសារនោះមិនព្រម​ដោយបានដាក់ប្ដឹង​ទៅ​សាលាឧទ្ធរហ៍បន្ដទៀត។

ឡែកលោកយាយ ខេង សារឿន ហៅយាយយុន មានប្រសាសន៍ថា បច្ចុប្បន្នផ្លូវនេះ មានភាពតូចចង្អៀត ដោយសារពលរដ្ឋពីរគ្រួសារនោះ ដាំបង្គោលគ្រាក់ ដាំដើមឈើនៅលើផ្លូវ បណ្ដាលអោយប្រជាពលរដ្ឋជាច្រើនគ្រួសារពិបាកធ្វើដំណើរយ៉ាងខ្លាំង ដូចជា​បររទេះគោមិនកើត បើកគោយន្ដមិនបាននិង បើកធុកៗ ក៏​មិនរួចដែរ ។លោកយាយ បន្ដថា ផ្លូវនេះ ជាផ្លូវរទេះគោតាំងពីលោកយាយនៅក្មេង ហើយមានសារសំខាន់ណាស់សម្រាប់​ប្រជាពលរដ្ឋ​ដឹកដំណាំកសិកម្ម ក៏​ដូចការដឹកជញ្ជូនទំនិញផ្សេងៗ​ទៅផ្សារ។​លោកយាយ ក៏​ដូចជា​ ប្រជាពលរដ្ឋ ស្នើអោយអាជ្ញាធរមេត្ដាជួយដកបង្គោលឈើគ្រាក់ និងកាត់ដើមឈើ​នៅកណ្ដាល​ផ្លូវនោះចេញវិញ​​ដើម្បីអោយប្រជាពលរដ្ឋចេញចូល​និងធ្វើ​ចរាចរណ៍​បានស្រួល។​លោកយាយថា បើទោះបីមិនបានបើកអោយធំ​ក៏​ត្រឹមកាត់ដើមឈើ​និង​បង្គោលគ្រាក់​ដែលនៅ​លើផ្លូវនោះ​​ ក៏​បានដែរ។

ករណីនេះ អភិបាលស្រុកពួក ខេត្ដសៀមរាបលោក ស៊ីន ចាន់ថុល មានប្រសាសាន៍ថា ការស្នើសុំនេះ ហួសពីដែនសមត្ថភាពរបស់លោក​ព្រោះភាគី​ទាំងពីរ បានប្ដឹងផ្ដល់នៅតុលាការ ហើយលោកមិនហ៊ានលូកដៃ ក្នុងតុលាការនោះឡើយ។ទោះជាយ៉ាងនេះក្ដី កាលពីពាក់​កណ្ដាល ​ខែមករាឆ្នាំ២០២១នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា បានណែនាំឱ្យគ្រប់បណ្ដាខេត្ដទាំងត្រូវ​មានវិធានការរដ្ឋបាលចំពោះអ្នកធ្វើ​របង​បិទផ្លូវ​សាធារណៈមិនត្រូវទុកឱ្យបុគ្គលម្នាក់ ឬពីរនាក់ បំផ្លាញប្រជាជនច្រើននាក់នោះឡើយ ៕

អត្ថបទ ៖ សាវី 

អត្ថបទដែលទាក់ទង

ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនជនជាតិថៃចំនួន ២០នាក់ និងបក្ខពួកពាក់ព័ន្ធរៀបចំមជ្ឈមណ្ឌល Online Scams
2026/07/24 07:28:41 pm        243
សិង្ហបូរី ចាត់បញ្ជូននាយទាហានប្តូនវេនពីររូប ដើម្បីចូលរួមជាមួយក្រុម AOT នៅកម្ពុជា
2026/07/24 07:06:33 pm        125
ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        157

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 01:34:57 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm