ក្តីបារម្ភពីសន្តិសុខ លប់លើការរៀបចំទិវាជ័យជំនះរបស់រុស្ស៊ី

2023/05/08 05:42:47 pm        190

ប្រទេសរុស្ស៊ីរៀបចំក្បួនព្យុហយាត្រាទិវាជ័យជំនះប្រចាំឆ្នាំរបស់ខ្លួន នៅលើទីលានក្រហម( Red Square) នៅថ្ងៃអង្គារ ក្នុងពេលមានសន្តិសុខតឹងរ៉ឹង យ៉ាងពិសេស បន្ទាប់ពីការវាយប្រហារដោយយានដ្រូន ជាបន្តបន្ទាប់ រួមទាំងការហារវាយប្រហារទៅលើទីតាំងការពារឹងមាំនៅវិមានក្រឹមឡាំង ជាបេះដូងនិមិត្តរូបរបស់រដ្ឋរុស្ស៊ី ដែលទីក្រុងមូស្គូបានដាក់កំហុសលើអ៊ុយក្រែន។

ទិវាជ័យជំនះគឺជាខួបដ៏សំខាន់មួយសម្រាប់ប្រធានាធិបតីលោក Vladimir Putin ដែលតែងតែរំលឹក​ដល់ដួងព្រលឹង និងការលះបង់ដែលបានជួយសហភាពសូវៀត ផ្តួលរំលំ​របបណាស៊ីអាល្លឺម៉ង់​ក្នុងឆ្នាំ១៩៤៥ ដើម្បីជំរុញស្មារតីការស្នេហាជាតិរបស់ប្រជាជនរុស្ស៊ី ជាពិសេសចាប់តាំង​ពី​ការចាប់ផ្តើមនូវអ្វីដែលលោកចាត់ទុកថា ប្រតិបត្តិការសិកពិសេស នៅក្នុងប្រទេសអ៊ុយក្រែន នៅថ្ងៃទី២៤ ខេកុម្ភះ ឆ្នាំ២០២២។ ប៉ុន្តែតំបន់របស់រុស្ស៊ីជាច្រើនបានកាត់បន្ថយព្រឹត្តិការណ៍នេះ ដោយលើកឡើងពីការព្រួយបារម្ភ ដែលពួកគេអាចត្រូវបានដាក់គោលដៅដោយអ្នកបំផ្លិចបំផ្លាញ​គាំទ្រអ៊ុយក្រែន។ ហើយនៅក្នុងទីក្រុងមូស្គូ មានបុគ្គលិកយោធា និងយុទ្ធោបករណ៍តិចតួចប៉ុណ្ណោះ​ត្រូវបានរៀបចំ ដែលចូលរួមនៅក្នុងការហាត់សមសម្រាប់ក្បួនព្យុហយាត្រា ទោះបីជាពលរដ្ឋមាន​បំណងចង់ឲ្យព្រឹត្តិការណ៍នេះ បន្តទៅដូចធម្មតាក៏ដោយ។

ពលរដ្ឋនៅទីក្រុង Belgorod ជិតព្រំដែនប្រទេសអ៊ុយក្រែន ដែលមកលេងទីក្រុងមូស្គូ ជាមួយកូន​ប្រុសរបស់គាត់ បាននិយាយថាលោកគិតថា​ យើងចាំបាច់ត្រូវប្រារព្ធព្យុហយាត្រា ដើម្បីជំរុញ​ទឹកចិត្តស្នេហាជាតិក្នុងចំណោមប្រជាជន ខណៈវាកំពុងមានការផ្លាស់ប្តូរដោយសារ​តែប្រតិបត្តិការសិកពិសេស។

ការព្រួយបារម្ភអំពីសន្តិសុខរបស់រុស្ស៊ី បានកើនឡើងជាង១សប្តាហ៍កន្លងទៅនេះ បន្ទាប់ពី​ការវាយប្រហារ ដោយយានដ្រូន ដាក់គោលដៅទៅលើឃ្លាំងស្តុកប្រេងឥន្ធនៈ​ និងរថភ្លើងដឹកទំនិញ ខណៈប្រព័ន្ធផ្សព្វផ្សាយកាលពីថ្ងៃអាទិត្យ​ បានរាយការណ៍ពីការផ្ទុះជាច្រើនកាលពីពេលយប់ នៅទូទាំងតំបន់គ្រីមៀគ្រប់គ្រងដោយរុស្ស៊ី។

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        89
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        125
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        110

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm