ក្រុមទាហានស៊ីឈ្នួលរុស្ស៊ី បង្ហើបថា ខ្លួននឹងនៅបន្តប្រយុទ្ធក្នុងទីក្រុង Bakhmut

2023/05/08 05:53:54 pm        162

ក្រោយទទួលបានការសន្យាផ្គត់ផ្គង់អាវុធពីរុស្ស៊ី ប្រធានក្រុមទាហានស៊ីឈ្នួល វ៉េកណា(Wagner) របស់រុស្ស៊ី កាលពីថ្ងៃអាទិត្យទំនងជាបោះបង់ចោលផែនការដកកងកម្លាំងរបស់លោកចេញពីទីក្រុង Bakhmut នៅក្នុងប្រទេសអ៊ុយក្រែន ភាគខាងកើត បន្ទាប់ពីទទួលបានការសន្យាកាលពីពាក់កណ្ដាលអធ្រាត្រថា​ ពួកគេនឹងទទួលបានអាវុធដែលខ្លួនត្រូវការទាំងអស់ ដើម្បីវាយក្រសោបយកទីក្រុងដែលរងការបំផ្លិចបំផ្លាញនេះ។

លោក Yevgeny Prigozhin បានប្រកាសកាលពីថ្ងៃសុក្រថា ក្រុមអ្នកប្រយុទ្ធរបស់លោក ដែលដឹកនាំ​ការវាយប្រយុទ្ធរយៈពេលជាច្រើនខែ នៅទីក្រុង Bakhmut នឹងដកចេញព្រោះលោក​និយាយថា ​កម្លាំងររបស់លោក បានអស់អាវុធ និងបាត់ខ្លាំង ដោយសារការបរាជ័យ​ដោយគ្មាន​ប្រយោជន៍ និងមិនសមហេតុផល ។

លោក Prigozhin ដែលបានរិះគន់ខ្លាំងៗ​ជាសាធារណៈលើលោក ​Sergei Shoigu និងមន្ត្រីយោធា​ជាន់ខ្ពស់ជុំវិញការធ្វើសង្រ្គាមរបស់ពួកគេក្នុងប្រទេសអ៊ុយក្រែនបាននិយាយថា មន្ត្រីនៅទីក្រុងមូស្គូ​ដែលប្រើប្រាស់ការច្រណែនតិចតួច កំពុងរារាំងការផ្គត់ផ្គង់សំខាន់ៗ​ដល់ក្រុមអ្នកប្រយុទ្ធរបស់​លោក។

ទោះយ៉ាងណា នៅក្នុងសារសំឡេងបង្ហោះនៅលើ Telegram របស់លោកកាលពីថ្ងៃអាទិត្យ លោក Prigozhin បាននិយាយថា កាលពីយប់ជ្រៅ​ លោកបានទទួលបញ្ជាប្រយុទ្ធ ​ជាលើកដំបូង ។

សមរភូមិប្រយុទ្ធដណ្ដើមទីក្រុង Bakhmut ដែលរុស្ស៊ី មើលឃើញថា ជាការបោះជំហានឈោងចាប់​យកទីក្រុងនានាផ្សេងទៀតនៅក្នុងតំបន់ Donbas របស់អ៊ុយក្រែន នៅតែមិនទាន់គ្រប់គ្រង​បានទាំងស្រុងនៅឡើយនោះ​ មានការវាយប្រយុទ្ធគ្នាខ្លាំងក្លាបំផុត ដែលបានឆក់យកជីវិត​មនុស្សរាប់ពាន់នាក់​ទាំង​សងខាងក្នុងសង្រ្គាម​ដ៏មហន្តរាយជាច្រើនខែមកនេះ៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        97
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        135
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        118

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm