ប្រទេសចិន អាហ្វហ្គានីស្ថាន និងប្រទេសប៉ាគិស្ថាន កាលពីថ្ងៃសៅរ៍ បានព្រមព្រៀងធ្វើឲ្យកាន់តែស៊ីជម្រៅកិច្ចសហប្រតិបត្តិការប្រឆាំងភេរវកម្ម និងពង្រឹងការសហការផ្នែកសេដ្ឋកិច្ចដើម្បីជំរុញស្ថិរភាព និងការអភិវឌ្ឍប្រចាំតំបន់។

ភាគីទាំងបីបានសន្យានៅក្នុងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីការបរទេសប៉ាគីស្ថាន អាហ្វហ្គានីស្ថាន ចិន លើកទី៥ នៅក្នុងទីក្រុង អ៊ីស្តង់ប៊ុល។ ទីប្រឹក្សារដ្ឋចិន និងជារដ្ឋមន្ត្រីការបរទេស លោក Qin Gang រដ្ឋមន្ត្រីការបរទេសស្តីទីរបស់រដ្ឋាភិបាលបណ្តោះអាសន្នប្រទេសអាហ្វហ្គានីស្ថាន លោក Amir Khan Muttaqi និងរដ្ឋមន្ត្រីការបរទេសប៉ាគីស្ថានលោក Bilawal Bhutto Zardari បានចូលរួមនៅក្នុងកិច្ចប្រជុំនេះ។
លោក Qin បានវាយតម្លៃខ្ពស់ចំពោះការជួបប្រជុំគ្នានេះ ដោយនិយាយថាខ្លួនបានរៀបចំការចាប់ផ្តើមយន្តការ កិច្ចសហប្រតិបត្តិការត្រីភាគី ចិន-អាហ្វហ្គានីស្ថាន-ប៉ាគីស្ថាន។

លោកនិយាយថា ប្រទេសចិនកំពុងតភ្ជាប់សារៈសំខាន់ដ៏អស្ចារ្យចំពោះមិត្តភាពជាមួយប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន និងមានឆន្ទៈធ្វើការជាមួយភាគីទាំងពីរដើម្បីអនុវត្តគំនិតផ្ដួចផ្ដើមអភិវឌ្ឍន៍សកល គំនិតផ្តួចផ្តើមសន្តិសុខសកល និងគំនិតផ្តួចផ្តើមអរិយធម៌សកល រួមចំណែកឱកាសអភិវឌ្ឍន៍ រួមគ្នាបំពេញភាពប្រឈមសន្តិសុខ និងជំរុញស្ថិរភាពនិងភាពរុងរឿងប្រចាំតំបន់។
លោក Qin បានបញ្ជាក់ពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការប្រឆំាងភេរវកម្ម ដោយនិយាយថា ប្រទេសចិន ប្រឆំាងយ៉ាងខ្លាំងនូវរូបភាពភេរវកម្មណាមួយ និងត្រៀមជាស្រេចដើម្បីបង្កើនកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំងភេរវកម្ម ក្រោមក្របខ័ណ្ឌពហុភាគីប្រចាំតំបន់ រួមទាំងការសម្របសម្រួល និងយន្តការកិច្ចសហប្រតិបត្តិការ ក្នុងចំណោមប្រទេសជិតខាងអាហ្វហ្គានីស្ថាន។
លោក Qin បានកត់សំគាល់ថា ប្រទេសចិនសង្ឃឹមថា ប្រទេសអាហ្វហ្គានីស្ថាន និងប៉ាគីស្ថាន នឹងពង្រឹងបន្ថែមទៀតវិធានការសន្តិសុខសម្រាប់បុគ្គលិកជនជាតិចិន ស្ថាប័ន និងគម្រោង៕