តើមានការបាញ់សម្លាប់រង្គាលប៉ុន្មានលើកកើតឡើងនៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំ២០២៣នេះ

2023/05/08 07:12:25 pm        442

អំពើហិង្សាដោយអាវុធ គឺជាបញ្ហានៅក្នុងជីវិតរបស់ប្រជាជនអាមេរិក ប៉ុន្តែបញ្ហាគឺស្ថិតនៅលើនយោបាយកម្រិតខ្ពស់ ដែលជំរុញឲ្យអ្នកតស៊ូមតិលើការគ្រប់គ្រងអាវុធប្រឆាំងនឹងអ្នកការពារសិទ្ធិដើម្បី កាន់អាវុធ។

មានការបាញ់ប្រហារសម្លាប់រង្គាលយ៉ាងហោចណាស់១៦០លើក នៅទូទាំងសហរដ្ឋអាមេរិក នៅឆ្នាំនេះ។ ទាំងនោះរួមទាំងការវាយប្រហារនៅថ្ងៃរៀបចំពិធីជប់លៀងខួបកំណើត១៦ឆ្នាំ ក្នុងទីក្រុង Alabama ដែលបានបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់ ការបាញ់ប្រហារនៅសាលារៀន​មួយក្នុងទីក្រុង Nashvilleដែលមានកុមារ៣នាក់ និងមនុស្សចាស់៣នាក់ស្លាប់ និងការបាញ់ប្រហារ​សម្លាប់រង្គាលនៅរដ្ឋ Kentucky កាលពីថ្ងៃចន្ទសប្ដាហ៍មុន ដែលបណ្ដាលឲ្យមនុស្ស៤នាក់ស្លាប់។

ទិន្នន័យពីមជ្ឈមណ្ឌលតាមដានអំពើហិង្សាដោយអាវុធ Gun Violence Archive ជាមជ្ឈមណ្ឌល​ស្រាវជ្រាវ​ទិន្នន័យមិនស្វែងរកប្រាក់ចំណេញ បង្ហាញថា ​ចំនួននៃការបាញ់ប្រហារសម្លាប់រង្គាល បានកើនឡើងខ្ពស់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ។

ក្នុងឆ្នាំនីមួយៗនៃរយៈពេល៣ឆ្នាំចុងក្រោយនេះ មានការបាញ់ប្រហារសម្លាប់រង្គាលជាង៦០០ លើក ស្ទើរតែ២លើកក្នុងមួយថ្ងៃជាមធ្យម។

ខណៈសហរដ្ឋអាមេរិក ពុំមាននិយមន័យមួយសម្រាប់ការបាញ់ប្រហារសម្លាប់រង្គាល ​មជ្ឈមណ្ឌល Gun Violence Archive ​កំណត់ការបាញ់ប្រហារសម្លាប់រង្គាលថាជាឧបទ្ទវហេតុ ដែលមានមនុស្ស​៤នាក់ ឬច្រើនជាងនេះ បានរងរបួស ឬស្លាប់។ទិន្នន័យរបស់ខ្លួនរួមទាំងការបាញ់ប្រហារនានា​ដែលបានកើតឡើងនៅក្នុងផ្ទះ និងតាមទីសាធារណៈ។

ការបាញ់ប្រហារដ៏សាហាវដូចជា ការវាយប្រហារនៅទីក្រុង Las Vegas ឆ្នាំ២០១៧ បានសម្លាប់មនុស្សជាង៥០នាក់ ​និងប្រមាណ៥០០នាក់រងរបួស ។ ​ទោះយ៉ាងណា ការបាញ់ប្រហារ​សម្លាប់រង្គាលធំៗ បានបណ្ដាលឲ្យមនុស្សតិចជាង១០នាក់ស្លាប់៕

អត្ថបទដែលទាក់ទង

UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ
2026/07/24 09:13:54 pm        14
ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm        62
មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm        49

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​UN ៖ ជាង ២ ភាគ ៣នៃពលរដ្ឋហ្កាហ្សា អាចនឹងប្រឈមនឹងភាពអត់ឃ្លានធ្ងន់ធ្ងរនៅដំណាច់ឆ្នាំនេះ

2026/07/24 09:13:54 pm
​ប្រធានាធិបតីលីបង់៖ ពេលវេលាមកដល់ហើយ ដើម្បីបញ្ចប់សង្គ្រាម ក្រោយ​មាន​ជំនួបផ្លែផ្កាជាមួយ​​លោក Trump
2026/07/24 08:28:15 pm
​មនុស្ស ១៤នាក់ស្លាប់ និង ២៤នាក់រងរបួស អំឡុង​​ការបំផ្ទុះគ្រាប់បែកអត្តឃាតនៅភាគពាយ័ព្យប៉ាគីស្ថាន
2026/07/24 08:27:17 pm
​ភ្លៀងធ្លាក់ខ្លាំង និងទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងហោច ៤០នាក់ នៅរដ្ឋ Assam ប្រទេសឥណ្ឌា
2026/07/24 08:26:48 pm
​ការឡើងថ្លៃឱសថបង្កបញ្ហាខ្លាំងដល់អ្នកជំងឺមហារីករាប់ពាន់នាក់នៅប្រទេសស៊ូដង់
2026/07/24 08:26:19 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:25:28 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 07:41:36 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm