បាក់ដើមឈើ រលំតង់លក់អាហារ ​និងដាច់ចរន្តអគ្គិសនី នៅក្រុងខេមរភូមិន្ទ

2021/05/06 06:39:44 pm        729

កោះកុង៖ តាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម ខេត្តកោះកុង​ បានរង​សម្ពាធ ផលប៉ះពាល់ខ្លាំងគួរសម​ ក្រោមឥទ្ធិពលព្យុះភ្លៀង ​និងផ្គររន្ទះ កាលពីយប់ថ្ងៃទី៥ ខែឧសភា។

លោក ឈេង សុវណ្ណ អភិបាលក្រុងខេរមភូមិន្ទ បានផ្តល់​ព័ត៌មានបឋមនៅព្រឹកថ្ងៃទី៦ ឧភា នេះថា មានដើមឈើតូចធំមិនក្រោម៦ដើមបានបាក់ដួលរលំ និងរលំតង់លក់អាហារជាច្រើន​កន្លែង នៅតាមសួនច្បាររងផលប៉ះពាល់ ព្រោះតែមិនអាចទ្រាំទ្រ​បាននូវអំណាចគ្រោះ​​ថ្នាក់​ធម្មជាតិ។ ចរន្តអគ្គិសនីបានដាច់ សម្រាប់ការផ្គត់ផ្គង់ពេញមួយយប់ ប៉ុន្តែ​មាន​ភ្លើងដំណើរការ​​​ឡើងវិញ​ហើយ។

លោកអភិបាលក្រុងខេមរភូមិន្ទ ក៏ចាត់ឱ្យមន្រ្តី និងអាជ្ញាធរមូលដ្ឋាន ចុះកាប់សម្អាតដើមឈើ​ដែលដួល​រលំជាបន្តបន្ទាប់ហើយ ព្រមទាំងរង់ចាំរបាយការណ៍ពីមេភូមិសង្កាត់ ករណីមាន​លំនៅដ្ឋាន​​ពលរដ្ឋរងគ្រោះ ​ដើម្បីផ្តល់នូវសម្ភារៈស្បៀងអាហារដោះស្រាយជីវភាព។ លោកវេជ្ជបណ្ឌិត ហៃ ឡៃសុន ប្រធានមន្ទីរពេទ្យបង្អែកខេត្ត ​បាន​ឱ្យដឹងដែរថា ដើមស្រល់ធំមួយដើម ដែលដួលរលំមុខមន្ទីរពេទ្យ បង្កឱ្យបាក់របង និងរថយន្តបន្តិចប៉ុណ្ណោះ ពោលគឺមិនមានមនុស្សណាម្នាក់ស្លាប់ ឬ រងរបួសឡើយ។

លោកប្រធានមន្ទីរពេទ្យ បន្ថែមថា កាលពីម៉ោង១១ យប់ថ្ងៃទី៥ ឧសភា ក្រុមសន្តិសុខមើល​ឃើញពីអាកាសធាតុមិនស្រួល ក៏នាំគ្នាដឹកជម្លៀសរថយន្ត ម៉ូតូ ឬសម្ភារៈសំខាន់​ចេញ​ពី​ទីតាំងដែលប្រឈម នឹងបាក់បែកធ្លាក់លើ ត្រៀមបង្ការគ្រោះថ្នាក់ជាយថាហេតុ។ នេះគ្រាន់តែ​ផល​ប៉ះពាល់​ដោយសារព្យុះភ្លៀងនៅក្នុងក្រុងខេមរភូមិន្ទប៉ុណ្ណោះទេ គិតមកទល់ម៉ោងនេះ មិនទាន់បូកសរុបពីគ្រោះធម្មជាតិនៅតាមបណ្តាឃុំស្រុកដ៏ទៃទៀតឡើយ ព្រោះអាជ្ញាធរខេត្ត​កំពុង​ណែនាំដល់អាជ្ញាធរស្រង់តួទិន្នន័យបញ្ចូនមកខេត្ត៕

អត្តបទ ៖ ឈឹម មករា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        78
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        166
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        154

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ៊ីរ៉ង់៖ ផែនការយក​ទ្រព្យបង្កកទៅ​ទូទាត់ការខូចខាតឱ្យ​នាវា នៅច្រកសមុទ្រ Hormuz បង្កើតជាគំរូគ្រោះថ្នាក់

2026/07/24 05:24:30 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ផ្តួចផ្តើមគំនិតបន្ថយភាពតានតឹងនៅអ៊ីរ៉ង់
2026/07/24 05:22:07 pm
​អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី៖ ទីក្រុងមូស្គូនៅតែគាំទ្រការបន្តកិច្ចសន្ទនារវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក
2026/07/24 05:20:10 pm
​អង់គ្លេសព្រមានពីវិបត្តិស្បៀងកាន់តែធ្ងន់ធ្ងរនៅតំបន់ហ្កាហ្សា និងអំពាវនាវឲ្យបង្កើនការផ្តល់ជំនួយ
2026/07/24 05:01:31 pm
​ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm