មេដឹកនាំកូរ៉េខាងត្បូង និងជប៉ុន ជួបពិភាក្សាគ្នានៅទីក្រុងសេអ៊ូល

2023/05/08 08:21:19 pm        278

ប្រធានាធិបតីប្រទេសកូរ៉េខាងត្បូងលោក Yoon Suk-yeol បានជួបពិភាក្សាជាមួយនាយករដ្ឋមន្ត្រីជប៉ុនលោក Fumio Kishida ក្នុងទីក្រុងសេអ៊ូល បន្ទាប់ពីការប្រារព្ធពិធីស្វាគមន៍ នៅវិមានប្រធានាធិបតី កាលពីថ្ងៃអាទិត្យ។

លោក Yoon បានថ្លែងសុន្ទរកថា បើកនៅក្នុងជំនួបបានឲ្យដឹងថា កិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល រវាងប្រទេសកូរ៉េខាងត្បូង និងប្រទេសជប៉ុន មានសារៈសំខាន់ មិនត្រឹមតែសម្រាប់ផលប្រយោជន៍រួមរបស់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់សន្តិភាព និងវិបុលភាពនៅលើពិភពលោក។

លោក Kishida បានប្រាប់លោក Yoon ថាការឈឺចាប់ក្នុងចិត្តរបស់លោក នៅពេលលោកគិតអំពីការ ទទួលរង និងការឈឺចាប់ អំឡុងរបបអាណានិគម ក្នុងការបង្ហាញចំពោះជម្លោះប្រវត្តិសាស្ត្រ ដែលបានធ្វើឲ្យខូចខាតដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ថ្លែងទៅកាន់សន្និសីទសារព័ត៌មានបន្ទាប់ពីជំនួប លោក Kishida បាននិយាយថា រដ្ឋាភិបាលរបស់​លោក ទទួលជាមរតកនូវជំហរពីរដ្ឋបាលមុនៗ ដែលមួយចំនួនបានចេញការសុំអភ័យទោស​រួចហើយ។

លោក Yoon និយាយថាមេដឹកនាំទាំងពីរ បានព្រមព្រៀងបញ្ជូនអ្នកជំនាញ ដើម្បីធ្វើការវិភាគបែប​វិទ្យាសាស្ត្រ មុនពេលបញ្ចេញទឹកដែលមានសារធាតុពុល នុយក្លេអ៊ែរ ពីរោងចក្រថាមពល​នុយក្លេអ៊ែរ Fukushima Daiichi ចូលទៅក្នុងមហាសមុទ្រ។

សារព័ត៌មាន Yonhap បានរាយការណ៍ថា លោក Kishida បានមកដល់ប្រទេសកូរ៉េខាងត្បូង កាល​ពីថ្ងៃអាទិត្យ ដែលបានកត់សំគាល់ពីការបន្តទ្រង់ទ្រាយពេញលេញផ្នែកការទូតដែលបានបិទ រវាងមេដឹកនាំប្រទេសទាំងពីរបន្ទាប់ពីរយៈពេល១២ឆ្នាំមកនេះ។

យោងតាមសារព័ត៌មាន Kyodo បានឲ្យដឹងថា លោក Kishida បានក្លាយជាមេដឹកនាំ​នយោបាយ​ដំបូង​គេរបស់ប្រទេសជប៉ុន ដែលមកធ្វើទស្សនកិច្ចនៅប្រទេសកូរ៉េខាងត្បូងក្នុង​រយៈពេល​ជាង​៥ឆ្នាំ ខណៈប្រទេសទាំងពីរ ស្វះស្វែងធ្វើឲ្យប្រសើរឡើងនូវទំនាក់ទំនង។

អ្នកតំណាងមកពី ក្រុមស៊ីវិលកូរ៉េខាងត្បូងជាច្រើនក្រុម បានមកប្រមូលផ្តុំគ្នាកាលពីចុងសប្តាហ៍​នៅខាងមុខការិយាល័យប្រធានាធិបតី និងមជ្ឈមណ្ឌល​ទីក្រុងសេអ៊ូល ដើម្បីតវ៉ាប្រឆំាង​ដំណើរទស្សនកិច្ចរយៈពេល២ថ្ងៃរបស់លោក Kishida មកកាន់ទីក្រុងសេអ៊ូល។

អត្ថបទដែលទាក់ទង

លោក TRUMP៖ វ៉េណេស៊ុយអេឡា កំពុងស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋមន្ត្រីថាមពលសហរដ្ឋអាមេរិក
2026/07/24 04:03:24 pm        48
លោក MACRONថា បារាំងស្នើសុំឲ្យសហភាពអឺរ៉ុបជួយពន្លត់ភ្លើងចំហេះព្រៃដែលកំពុងរាលដាលក្នុង ប្រទេសនេះ
2026/07/24 04:00:09 pm        51
លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        50

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា

2026/07/24 04:24:51 pm
​មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm
​ពលរដ្ឋភៀសសឹក បង្ហាញការឈឺចាប់ ថៃឈ្លានពាន និងបន្តរង់ចាំសន្ដិភាព ដោយមានជំនឿចិត្តខ្ពស់លើរដ្ឋាភិបាល
2026/07/24 04:16:31 pm
​សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ព្រះរាជទាន “ លិខិតថ្លែងអំណរគុណ” ដល់សប្បុរសជន ជួយទ្រទ្រង់ ប៉ុស្តិ៍សុខភាពសម្តេចព្រះរាជគ្រូ បួរ គ្រី ព្រះករុណាព្រះមហាក្សត្រសីហមុនី
2026/07/24 04:12:46 pm
​យុវជន ចងចាំការឈឺចាប់ ថៃឈ្លានពាន និងប្រែក្លាយការឈឺចាប់ មកខិតខំសិក្សាចូលរួមអភិវឌ្ឍជាតិឱ្យរឹងមាំ
2026/07/24 04:05:22 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm