យ៉ាងហោចណាស់មនុស្ស២៧នាក់ស្លាប់ ក្នុងសោកនាដកម្មអគ្គិភ័យអណ្តូងរ៉ែមាសប្រទេសប៉េរូ

2023/05/08 08:27:36 pm        311

អាជ្ញាធរបាននិយាយកាលពីថ្ងៃអាទិត្យទី៧ ខែឧសភាថា អគ្គិភ័យនៅក្នុងអណ្តូងរ៉ែមាសតូចមួយ នៅប្រទេសប៉េរូភាគខាងត្បូង បានបណ្តាលឲ្យមនុស្ស២៧នាក់ស្លាប់ ក្នុងឧបត្តិហេតុអណ្តូងរ៉ែតែមួយលើក មានមនុស្សស្លាប់ច្រើនបំផុតរបស់ប្រទេសនេះ ក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ។

នៅក្នុងសេចក្តីថ្លែងការណ៍ រដ្ឋាភិបាលតំបន់ បាននិយាយថា ការឆ្លងចរន្តអគ្គិសនី បង្កឲ្យមានអគ្គិភ័យ កាលពីព្រឹកថ្ងៃសៅរ៍ នៅតំបន់ Arequipa ភាគខាងត្បូង។ អណ្តូងរ៉ែនេះ ត្រូវបានធ្វើប្រតិបត្តិការដោយក្រុមហ៊ុន Yanaquihua ជាក្រុមហ៊ុនតូចមួយ។ ក្រុមហ៊ុនពុំបានឆ្លើយតបភ្លាមៗចំពោះសំណើរសុំអត្ថាធិប្បាយនោះទេ។

កាលពីព្រឹកថ្ងៃអាទិត្យ សាច់ញាតិ​ជនរងគ្រោះ បានមកប្រមូលផ្តុំគ្នា នៅច្រកចូលអណ្តូងរ៉ែ ដើម្បីទទួលបានព័ត៌មានបន្ថែមទៀត ពីមនុស្សជាទីស្រលាញ់របស់ពួកគេ។ ប្រទេសប៉េរូ គឺជាប្រទេសផលិតមាសដ៏ធំមួយរបស់ពិភពលោក និងជាប្រទេសផលិតទង់ដែងធំបំផុតទី២។

យោងតាមទិន្នន័យពីក្រសួងរ៉ែ និងថាមពល ​បានឲ្យដឹងថា ឧបត្តិហេតុនេះគឺជា​ឧប្បត្តិហេតុ​អណ្តូងរ៉ែដែលមានមនុស្សស្លាប់ច្រើនបំផុតតែមួយ ចាប់តាំងពីឆ្នាំ២០០០មក។

កាលពីឆ្នាំ២០២២ មនុស្ស៣៨នាក់​ បានស្លាប់ក្នុងឧបត្តិហេតុអណ្តូងរ៉ែ ​នៅទូទាំងប្រទេស ដែលកំពុង​បង្ហាញពីការព្រួយបារម្ភផ្នែកសុវត្ថិភាព ​នៅក្នុងអណ្តូងរ៉ែនៅប្រទេសអាមេរិកឡាទីនមួយនេះ។

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        102
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        92
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        87

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន

2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm