មនុស្សជាង ៥០នាក់ស្លាប់ និងរាប់រយនាក់ រងរបួសក្នុងអំពើហិង្សាជនជាតិភាគតិច នៅរដ្ឋ Manipur ប្រទេសឥណ្ឌា

2023/05/08 08:37:25 pm        298

យោងតាមការអះអាងពីក្រុមមន្រ្តីមន្ទីរពេទ្យ និងកងទ័ពឥណ្ឌា បានឲ្យដឹងថា អំពើហិង្សាជនជាតិភាគតិចនៅរដ្ឋ Manipurប្រទេសឥណ្ឌា បានសម្លាប់មនុស្សជាង ៥០នាក់ មនុស្សរាប់រយនាក់ផ្សេងទៀត រងរបួសត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ និងមនុស្ស ២៣.០០០នាក់ ត្រូវបានជម្លៀសខ្លួន ។

ក្រុមមន្រ្តីមន្ទីរពេទ្យនៅទីក្រុង Imphal បាននិយាយកាលពីថ្ងៃអាទិត្យថា មនុស្សយ៉ាងហោច ៥៥នាក់ បានបាត់បង់អាយុជីវិត ហើយមនុស្ស ២៦០នាក់បន្ថែមទៀត ត្រូវបានបញ្ជូនទៅព្យាបាល នៅ​មន្ទីរពេទ្យ ចាប់តាំងពីអំពើ ហិង្សាផ្ទុះឡើងរវាងសមាជិកក្រុមជនជាតិភាគតិច Kuki និងក្រុមជនជាតិភាគតិច Meitei កាលពីដើមសប្តាហ៍មុន ។

ស្របពេលនោះដែរ យោធាឥណ្ឌា និយាយថា ជនស៊ីវិល ២៣.០០០នាក់ បានរត់ភៀសខ្លួនចេញ​ពី​អំពើហិង្សានេះ ដោយពួកគេទទួលបានការស្នាក់នៅបណ្តោះអាសន្ន​នៅតាមមូលដ្ឋានយោធា និងយោធភូមិភាគនៅក្នុងរដ្ឋ Manipur។

ជនជាតិភាគតិចទាំង ២ក្រុម បានប៉ះទង្គិចគ្នានៅតាមផ្លូវនៅក្នុងទីក្រុង Imphal ស្ថិតនៅភាគខាងកើត​ប្រទេសឥណ្ឌា និងនៅតាមទីកន្លែងផ្សេងទៀត ។

យោងតាមការអះអាងពីក្រុមមន្រ្តីនៅមន្ទីរពេទ្យវិទ្យាស្ថានវិទ្យាសាស្រ្តសុខាភិបាលក្នុងតំបន់ មន្ទីរពេទ្យវិទ្យាស្ថាន​វិទ្យាសាស្រ្តសុខាភិបាល Jawaharlal Nehru និងមន្ទីរពេទ្យស្រុក Churachandpur ស្ថិតក្នុងទីក្រុង Imphal បានឲ្យដឹងថា របួសភាគច្រើនបង្កឡើងដោយសារគ្រាប់កាំភ្លើង ។

លោកវេជ្ជបណ្ឌិត Mang Hatzow គឺជាគ្រូពេទ្យនៅមន្ទីរពេទ្យស្រុក Churachandpurនិយាយប្រាប់ CNNថា ភាគច្រើននៃអ្នករបួសធ្ងន់ធ្ងរដោយសារត្រូវគ្រាប់កាំភ្លើង ឬរងរបួសក្បាលដោយសារត្រូវនឹងដំបង ។

រូបភាពវីដេអូ និងរូបភាពសន្លឹកនៅលើកញ្ចក់ទូរទស្សន៍ក្នុងស្រុក ឃើញរថយន្ត និងអគាររងការ​ដុតបំផ្លាញ ហើយផ្សែងខ្មៅដ៏ក្រាស់ ​បានហុយពីលើដងផ្លូវ ។ ដោយឡែកទាហានឥណ្ឌា ត្រូវបាន​បញ្ជូនទៅកាន់ដងផ្លូវជាទីកន្លែងកើតហេតុផ្ទុះអំពើហិង្សា ​ហើយការបិទប្រព័ន្ធ អ៊ីនធឺណិតរយៈពេល​៥ថ្ងៃ បានចូលជាធរមានផងដែរ ៕

អត្ថបទដែលទាក់ទង

លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ
2026/07/24 03:54:50 pm        3
លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm        26
កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm        13

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​លោក Rubio៖ អាមេរិកត្រៀមជួយបញ្ចប់សង្គ្រាមគ្មានន័យ នៅអ៊ុយក្រែន ប៉ុន្តែពុំមានកិច្ចព្រមព្រៀង ឆាប់ៗនេះទេ

2026/07/24 03:54:50 pm
​លោក TRUMP ថា អ៊ីរ៉ង់មិនទាន់ត្រៀមខ្លួនសម្រាប់ការចរចា ដូច្នេះអាមេរិកត្រូវតែបន្តប្រតិបត្តិការយោធា
2026/07/24 03:50:45 pm
​កូរ៉េខាងត្បូងបង្ហាញចក្ខុវិស័យកំណើនសេដ្ឋកិច្ចដល់វិនិយោគិននៅអង់គ្លេស និងសិង្ហបុរី
2026/07/24 03:47:41 pm
​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm