អាវភ្លៀងជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ត្រូវបានជូនដល់កងកម្លាំងបណ្ដាអង្គភាពទិសទី១ ប្រាសាទព្រះវិហារ

2023/05/08 10:03:22 pm        329

ព្រះវិហារ៖ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ហ៊ុន ម៉ានី តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញចុះចែកអាវភ្លៀង នឹងគ្រឿងឧបភោគ បរិភោគ ដល់កងកងកម្លាំងបណ្ដាអង្គភាពទិសទី១ ប្រាសាទព្រះវិហារ។

ពិធីនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តម គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ព្រមទាំងឯកឧត្តម មេបញ្ជាការ មេបញ្ជាការរង តំណាងអង្គភាព ស្ថាប័ន នឹងកងកម្លាំងជាច្រើនរូបទៀត ធ្វើឡើងនៅទី បញ្ជាការកងពលធំអន្តរាគមន៍លេខ៣ ស្ថិតក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ស្រី ឌឹក មេបញ្ជាការកងពលធំអន្តរាគមន៍លេខ៣ បានលើកឡើង​អំពីសភាពការណ៍ទូទៅ នៅតាមបណ្ដោយខ្សែបន្ទាត់ព្រំដែនកម្ពុជា- ថៃ-ឡាវ ដែល​គណៈបញ្ជាការ​ឯកភាពទិសទី១ទទួលខុសត្រូវ រហូតមកដល់ពេលនេះ ហាក់មានសភាព​ស្ងប់ស្ងាត់​ធម្មតា បើទោះបី​កន្លងមកធ្លាប់មានសកម្មភាពមិនប្រក្រតីខ្លះៗបានកើតឡើងយ៉ាងណាក្តី តែភាគីទាំងសងខាង​បានព្យាយាមរួមគ្នាដោះស្រាយដោយសន្តិវិធី ​និង​បញ្ចៀស​បានរាល់សកម្មភាពទាំងឡាយណា ដែលនាំ​អោយឈានទៅរកការប្រឈមមុខគ្នាដោយអាវុធ។

ជាមួយនេះ បណ្តាអង្គភាពជួរមុខទាំងអស់ បាននឹងកំពុង់អនុវត្តបានយ៉ាងមានប្រសិទ្ធភាពនូវ​យុទ្ធសាស្ត្រ​សំខាន់ៗ​ទាក់ទងនឹងបញ្ហាព្រំដែន ដោយអនុវត្តចក្ខុវិស័យប្រែក្លាយអតីតតំបន់ប្រយុទ្ធ​មកជាតំបន់​អភិវឌ្ឍន៍​ នឹងកសាងខ្សែបន្ទាត់ព្រំដែនជាមួយប្រទេសជិតខាង ឱ្យទៅជាខ្សែព្រំដែន​សន្តិភាព មិត្តភាព សហប្រតិបត្តិការ និង មានការអភិវឌ្ឍលើគ្រប់វិស័យ។

នាឱកាសនោះ ឯកឧត្តម ហ៊ុន ម៉ានី បាននាំយកនូវការសួរសុខទុក្ខ និងសេចក្តីនឹក​រឭក​ពី​សម្តេចទាំងទ្វេ និងថ្លែងអំណរគុណ ​ព្រមទាំងកោតសរសើរដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ដែលឈរជើង ​នៅតាមបន្ទាត់ព្រំដែន ដែលបានខិតខំបំពេញភារកិច្ចរបស់ខ្លួនជូនជាតិមាតុភូមិ ដោយ​បង្ហាញនូវភាពម៉ឺងម៉ាត់ក្នុងការថែរក្សា សន្តិសុខ សន្តិភាព ស្ថិរភាព ការពារបូរណភាពទឹកដី ហើយបាន​បន្តចូលរួមយ៉ាងសកម្ម ក្នុងការជួយសង្រ្គោះប្រជាពលរដ្ឋ នៅក្នុងស្ថានការណ៍​គ្រោះមហន្តរាយនានា។

ឯកឧត្ដមបន្តថា បើទោះបីកម្ពុជាកំពុងតែមានភាពសំបូរសប្បាយជាមួយការរៀបចំព្រឹត្តិការណ៍​ស៊ីហ្គេមក្ដី ប៉ុន្តែសម្ដេចទាំងទ្វេមិនដែលភ្លេចកងកម្លាំងដែលឈរជើងនៅតាមបន្ទាត់ព្រំដែននោះទេ ដែលនេះជាការ​ឆ្លុះបញ្ចាំង​ពីស្មារតីយកចិត្តទុកដាក់ខ្ពស់​ ចំពោះកងកម្លាំងប្រដាប់អាវុធ ដែល​កំពុងឈរជើងយ៉ាងអង់អាចក្លាហានក្នុងកិច្ចការពារអធិបតេយ្យភាព ​បូរណភាពទឹកដី មាតុភូមិកម្ពុជានៃយើង៕

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        107
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        212
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        200

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm