សម្ដេចតេជោ អំពាវនាវ ឯកឧត្តម សៅ សុខា ឱ្យបន្តធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត

2023/05/08 10:46:23 pm        657

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃកម្ពុជា តាមរយៈសារសំឡេងពិសេស នារសៀលថ្ងៃទី៨ ខែឧសភា ឆ្នាំ ២០២៣នេះ បានអំពាវនាវដល់នាយឧត្តមសេនីយ៍ សៅ សុខា ឱ្យបន្តកាន់តំណែងធ្វើជាប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបន្តទៀត ខណៈតាមរយៈការ​ដឹកនាំរបស់ឯកឧត្ដមបានបង្កើតនូវការរីកច្រើនឈានឡើងជាលំដាប់​នៅក្នុងវិស័យកីឡាបាល់ទាត់កម្ពុជា។

សម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កាលពីថ្ងៃទី៧ ខែឧសភានេះ បន្ទាប់ពីបញ្ចប់ការប្រកួត​បាល់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងមីយ៉ាន់ម៉ា ហើយទទួលលទ្ធផលមិនបានល្អ នាយឧត្តមសេនីយ៍ សៅ សុខា ដែលជាប្រធានសហព័ន្ធ​បាល់ទាត់កម្ពុជា បានសុំលាលែងចេញពី​តំណែងប្រធានសហព័ន្ធ ​កីឡាបាល់ទាត់។

សម្ដេចតេជោ បានសង្កេតឃើញថា បន្ទាប់ពីទទួលបានព័ត៌មានការលាលែងពីតំណែង​របស់​ឯកឧត្ដម សៅ សុខា មានមនុស្សជាច្រើនបានបង្ហាញនៅការខកចិត្ត ​និងការសោកស្ដាយ ចំពោះ ឯកឧត្ដម សៅ សុខា ដែលធ្លាប់បានដឹកនាំបង្កើតនូវការរីកច្រើនឈានឡើងជាលំដាប់​នៅក្នុង​វិស័យកីឡាបាល់ទាត់កម្ពុជា។ សម្ដេចតេជោ បានថ្លែងថា បើទោះបីជាកីឡាបាល់ទាត់​របស់​កម្ពុជាមិនទាន់លេងបានល្អទៅតាមការចង់​បានក៏ដោយចុះ ក៏ប៉ុន្ដែវិស័យកីឡាបាល់ទាត់​កម្ពុជាបានដើរចេញឆ្ងាយពីចំណុចដែលកម្ពុជាមិនធ្លាប់មាន កាលពីពេលមុនរួចទៅហើយ។

សម្ដេចតេជោ បញ្ជាក់ថា មានប្រទេសច្រើនណាស់ដែលវិស័យកីឡាបាល់ទាត់ មិនអាចទទួលបាន​នូវលទ្ធផលល្អ ​ខណៈប្រទេសខ្លះមានប្រជាជនរហូតដល់ទៅជាង ១ ពាន់លាននាក់ ក៏វិស័យកីឡា​បាល់ទាត់​របស់គេមិនខ្លាំងនោះដែរ។ ចំណែកកម្ពុជា ​មានប្រជាជនត្រឹមជាង ១០ លាននាក់ វិស័យ​បាល់ទាត់​កម្ពុជាអាចរីកច្រើនបែបនេះ​ គឺជាលទ្ធផលល្អពេកហើយ នៅក្នុងកែវភ្នែកប្រជាជនកម្ពុជា ដែលវិស័យបាល់ទាត់កម្ពុជា ពីមុនធ្លាប់តែឋិតនៅបាតតារាង។

សូមជម្រាបថា បន្ទាប់ពីក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ​អាយុក្រោម ២២ឆ្នាំ បានប្រកួតចាញ់​ពីរ​ប្រកួតជាប់គ្នា ​និងសល់ក្តីរំពឹងតិចតួច ​ដើម្បីឡើងទៅវគ្គបន្តក្នុងការប្រកួតស៊ីហ្គេម​ ២០២៣ ឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ​បានប្រកាសភ្លាមៗលាលែងពីតំណែង​ជាប្រធាន​សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ក្រោយ​កម្ពុជា ​ចាញ់​ក្រុមកីឡាករ មីយ៉ាន់ម៉ា ​០ទល់នឹង២ កាលពីយប់ថ្ងៃទី៧ ​ខែឧសភា ឆ្នាំ២០២៣នេះ ​តាមការសន្យារបស់ឯកឧត្ដម ​កាលពីកម្ពុជា យកឈ្នះទីម័រក្នុងការប្រកួតដំបូង៕អត្ថបទ៖ វ៉ន ដារ៉ា

អត្ថបទដែលទាក់ទង

ក្រសួងការងារ បន្តនាំយកឱកាសការងារក្នុងស្រុក ៣ ៧៨០កន្លែង ទៅដល់ប្រជាពលរដ្ឋនៅស្រុកស្ទឹងត្រង់
2026/07/24 04:52:13 pm        97
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ ប្រគល់ប័ណ្ណសរសើរជូនមន្ត្រីសមាជិកក្រុមសង្កេតការណ៍អាស៊ានមកពីប្រទេសឡាវ២រូប ដែលបានបញ្ចប់អាណត្តិការងារនៅកម្ពុជា
2026/07/24 04:24:51 pm        203
មន្ទីរពេទ្យជាតិ តេជោសន្តិភាព ដាក់ឱ្យប្រើប្រាស់ម៉ាស៊ីន និងឧបករណ៍វេជ្ជសាស្ត្រទំនើបៗជំនាន់ចុងក្រោយ
2026/07/24 04:19:35 pm        185

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm