សុខ ចាន់​មាន ប្ដេជ្ញា​ជម្នះ​រាល់​ឧបសគ្គ ដើម្បី​ឈាន​ទៅ​ប្រជែង​មេដាយ​ស៊ី​ហ្គេម​នៅ​វៀតណាម​

2021/05/06 06:44:29 pm        117

​ប៉េតង់៖ កីឡាករ​ប៉េតង់​ជម្រើស​ជាតិ​កម្ពុជា សុខ ចាន់​មាន បាន​បង្ហាញ​ការ​ប្ដេជ្ញាចិត្ត​យ៉ាង​មុតមាំក្នុង​ជម្នះ​រាល់​ឧបសគ្គ ​ពិសេស​អំឡុង​វិបត្តិ​កូ​វីដ​-១៩ ដើម្បី​ត្រៀមខ្លួន​ចូលរួម​ប្រកួត និង​ដណ្ដើម​មេដាយ​ជូន​ជាតិនៅ​ក្នុង​ការប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម នា​ខែ​វិច្ឆិកា​ខាងមុខ។​

​អតីត​ម្ចាស់​មេដាយ​មាស ២​សម័យ និង​ប្រាក់ ៣​សម័យនៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​នេះបាន​បញ្ជាក់​ថា សម្រាប់​ស៊ី​ហ្គេម​នៅ​វៀតណាម​ចុង​ឆ្នាំ​នេះ ខ្លួន​អាច​នឹង​ប្រកួត​លើ​វិញ្ញាសា​វាយ​យក​ពិន្ទុ​វិញ ផ្ទុយ​ពី​ស៊ី​ហ្គេម​លើក​ចុង​ក្រោយនៅ​ហ្វីលីពីន ដែល​ខ្លួន​ប្រកួត​វិញ្ញាសា​វាយ​គូ​បុរស​ដណ្ដើម​បាន​មេដាយ​ប្រាក់។​ ​សុខ ចាន់​មាន បន្ដថា ទាំង​វិញ្ញាសា​វាយ​គូ ឬ​វាយយក​ពិន្ទុ ខ្លួន​សុទ្ធ​តែមាន​បទ​ពិ​សោ​ប្រកួត និង​អាច​ប្រកួត​បាន តែ​បញ្ហា​ប្រឈម និង​ជា​កង្វល់គឺ​ការហ្វឹកហាត់ ព្រោះ​បញ្ហា​កូ​វីដ​-១៩ ធ្វើ​ឲ្យ​កីឡាករ​-​កីឡា​កា​រិ​នី​គ្រប់រូប​ជួប​ការលំបាក ទោះបី​មានការ​ប្រមូលផ្ដុំ​ហ្វឹកហាត់​តាម​រយៈ Online ក៏ដោយ ដោយសារ​កីឡា​ប៉េតង់ត្រូវការ​ទីលាន​ហ្វឹកហាត់​ជា​ចាំបាច់។​​ យ៉ាង​ណាក្ដី អតីត​ម្ចាស់​មេដាយមាស​ពិភពលោកឆ្នាំ​២០១៦ រូបនេះបានបង្ហាញ​ឆន្ទៈ​ដ៏​មុះ​មុត ក្នុងការ​ជម្នះ​រាល់​បញ្ហា​ប្រឈម​នានា ដើម្បី​ត្រៀម​ខ្លូន​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេមលើក​ទី​៣១ នៅ​ប្រទេស​វៀតណាម ទោះបី​ឈ្នះ ឬ​ចាញ់ ខ្លួន​នឹង​ខិតខំ​ហ្វឹកហាត់​ឲ្យ​បាន​ខ្លាំងក្លា ហើយ​ប្រឹងប្រែង​ពេល​ប្រកួត​ឲ្យ​អស់ពី​លទ្ធភាព ដើម្បី​ស្វែងរក​លទ្ធផល​ល្អ​ជូន​ជាតិ។​

​គួរ​បញ្ជាក់ថា សុខ ចាន់​មាន បាន​ប្រឡូក​អាជីព​កីឡា​ប៉េតង់​ជាង ២០​ឆ្នាំ​មកហើយ ដោយមាន​បទពិសោធ​ជោគជាំ​ក្នុងការ​ប្រកួត​លើ​ឆាក​អន្ដរជាតិ ហើយ​បាន​ដណ្ដើម​មេដាយមាស ប្រាក់ និង​សំរឹទ្ធជា​បន្ដបន្ទាប់ ទាំង​ក្នុងការ​ប្រកួត​កម្រិត​តំបន់អាស៊ី និង​ពិភពលោកសរុប​ចំនួន ២៩​ព្រឹត្តិការណ៍ ចាន់​មាន ដណ្ដើមបាន​មេដាយ​សរុប ៣៩​គ្រឿង ក្នុងនោះ​មាន​មេដាយមាស ១២​គ្រឿង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am        135
SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am        148
MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        94

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​អ្នកវិភាគ៖ រដ្ឋឈូងសមុទ្រមិនទំនងជាវាយប្រហារសងសឹកទៅលើអ៊ីរ៉ង់វិញនោះទេ

2026/07/24 12:14:20 pm
​UN៖ តម្រូវការមនុស្សធម៌កំពុងកើនឡើង ខណៈជម្លោះជាថ្មីកាន់តែធ្ងន់ធ្ងរ
2026/07/24 12:11:24 pm
​សម្ដេចតេជោ ហ៊ុន សែន ចែករំឡែកសាររបស់លោកស្រី Angelina Jolie រាហូលីវូដ​ដ៏​ល្បី​ពិភព​លោក ​ដែលបានរំឭកខួប១ឆ្នាំនៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃលើបូរណភាពទឹកដីកម្ពុជា
2026/07/24 12:00:04 pm
​តារាសម្ដែងអាមេរិកដ៏ល្បីល្បាញ Angelina Jolie រំឭកពីភាពឈឺចាប់ ក្នុងថ្ងៃខួបមួយឆ្នាំ នៃសង្គ្រាមឈ្លានពានរបស់កងទ័ពថៃ លើបូរណភាពទឹកដីកម្ពុជា
2026/07/24 11:58:38 am
​មេដឹកនាំអ៊ុយក្រែន នឹងជួបលោក Trump នៅទីក្រុងវ៉ាស៊ីនតោនសប្តាហ៍ក្រោយ
2026/07/24 11:43:41 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm