ពលរដ្ឋជិត ៣ម៉ឺននាក់ ត្រូវបានជម្លៀសខ្លួនចេញពីភ្លើងឆេះព្រៃនៅខេត្ត Alberta ប្រទេសកាណដា

2023/05/08 11:12:22 pm        316

​ស្របពេល​មាន​ករណី​ភ្លើង​ឆេះ​ព្រៃ​ទ្រង់ទ្រាយ​ធំ​នៅ​ខេត្ត Alberta ក្រុម​អាជ្ញាធរ​កាណាដា បាន​បង្ខំ​ឲ្យ​ប្រជាពលរដ្ឋ​ជិត ៣​ម៉ឺន​នាក់ ជម្លៀស​ខ្លួន​ចេញពី​លំនៅស្ថាន​របស់​ពួកគេ កាលពី​ចុង​សប្តាហ៍​កន្លងទៅ។

​ក្រុមមន្ត្រី​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថា មាន​ចំហេះ​ព្រៃ​ជាង ១០០​កន្លែង​ នៅក្នុង​ខេត្ត Alberta ហើយ​ប្រហែល ១​ភាគ​៣ លែង​អាច​គ្រប់គ្រង​បាន​ទៀតហើយ។

​លោក Christie Tucker គឺជា​អ្នកគ្រប់គ្រង​អង្គភាព​ព័ត៌មាន​ភ្លើង​ឆេះ​ព្រៃ​ខេត្ត Alberta និយាយថា ផ្ទៃដី​សរុប​នៃ​ភ្លើង​ឆេះ​ព្រៃ​ក្នុង​ខេត្ត​នា​ឆ្នាំនេះ បច្ចុប្បន្ន​កើនឡើង​ជាង ៣៧៥.០០០​ហិកតា។

​ដោយឡែក លោក Colin Blair គឺជា​ប្រធាន​ប្រតិបត្តិ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះអាសន្ន​ខេត្ត Alberta និយាយ​ថា មនុស្ស​ជាង ២៩.០០០​នាក់ ត្រូវ​បាន​ជម្លៀស​ចេញពី​លំនៅឋាន ​របស់​ពួកគេ​ទៅកាន់​ទីតាំង​សុវត្ថិភាព ស្រប​ពេលដែល​តំបន់​សហគមន៍​ផ្សេងទៀត ស្ថិត​ក្រោម​ការជូនដំណឹង​ពី​ការ​ជម្លៀស​ខ្លួន ហើយ​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សហគមន៍​ទាំងអស់​នោះ គួរតែ​ត្រៀម​សម្រាប់​ជម្លៀស​ខ្លួន ពេល​ជូនដំណឹង​ខ្លី​នេះ​។

​ពួកគេ​បាន​និយាយ​ផងដែរ​ថា គ្មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ឬ​ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ក្នុង​ខេត្ត Alberta បាន​រងរបួស​ធ្ងន់ធ្ងរ​នោះ​ទេ ហើយ​ក្រុម​អាជ្ញាធរ បាន​ប្រកាស​ដាក់​ខេត្ត​ក្នុង​គ្រា​អាសន្នកាល​ពីថ្ងៃ​សៅរ៍៕​

អត្ថបទដែលទាក់ទង

ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm        80
កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        125
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        113

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​Arsenal នាំយកខ្សែប្រយុទ្ធក្រិក Christos Tzolis ពី Club Brugge ក្នុងតម្លៃ ៣៤ លានផោន

2026/07/24 02:44:35 pm
​មន្រ្តីជាន់ខ្ពស់ក្រសួងអប់រំ៖ ការប្រកួតកីឡាជាតិ-កីឡាជាតិជនពិការ ត្រូវរៀបចំតាមលំនាំហ្គេមស្តង់ដា លើប្រភេទកីឡានីមួយៗ
2026/07/24 02:35:41 pm
​ប្រមុខ UN៖ វិបត្តិច្រកសមុទ្រ Hormuz និងសមុទ្រក្រហម ទាញមជ្ឈិមបូព៌ាឱ្យចូលក្នុងជម្លោះកាន់តែធំ
2026/07/24 02:08:07 pm
​អ្នកនាំពាក្យ៖ មួយឆ្នាំក្រោយថៃឈ្លានពាន នៅមានពលរដ្ឋខ្មែរជាងពីរម៉ឺននាក់ទៀតមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាន
2026/07/24 01:24:48 pm
​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​
2026/07/24 01:06:24 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm