រុស្ស៊ីបង្កភាពស្លន់ស្លោយ៉ាងខ្លាំងពេលពួកគេជម្លៀសខ្លួនមនុស្សចេញពីទីក្រុងជិតរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia

2023/05/08 11:21:27 pm        288

​មន្ត្រី​អ៊ុយ​ក្រែ​ន​មួយរូបនិយាយថា រុស្ស៊ីបាន​បង្ក​ភាព​ស្លន់ស្លោ​យ៉ាងខ្លាំងពេលដែល​ពួកគេ​ជម្លៀស​ខ្លួន​មនុស្ស​ចេញពី​ទីក្រុង​ជិត​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia។

​រុស្ស៊ី​បាន​និយាយប្រាប់​ប្រជាពលរដ្ឋ​ឲ្យ​ចាក​ចេញពី​ទីតាំង​លំនៅ ១៨​កន្លែង​ នៅក្នុង​តំបន់ Zaporizhzhia ដែល​រួមទាំង​ទីក្រុង Enerhodar នៅ​ជិត​រោងចក្រ Zaporizhzhia មុន​ការ​វាយបក​តាម​ការព្យាករណ៍​របស់​ទីក្រុង​គី​វ។

​លោក Ivan Fedorov គឺជា​អភិបាលក្រុង Melitopol របស់​អ៊ុយ​ក្រែ​ន​និយាយថា​ មានការ​រង់ចាំ​រយៈពេល ​៤​ម៉ោង មុនពេល​រថយន្ត​រាប់ពាន់​គ្រឿង​ចាកចេញ។

​ក្រុម​ឃ្លាំមើល​នុយក្លេអ៊ែរ​អង្គការសហប្រជាជាតិ​(UN) បាន​ព្រមាន​ថា ឧបទ្ទវហេតុ​នុយក្លេអ៊ែរ​ធ្ងន់ធ្ងរ អាច​នឹង​កើតឡើង។

​លោក Rafael Grossi គឺជា​ប្រធាន​ទីភ្នាក់ងារ​ថាមពល​អា​តូ​មិ​ក​អន្តរជាតិ​ (IAEA)​និយាយប្រាប់ BBC​ថា ការជម្លៀស​ខ្លួន​ប្រជាពលរដ្ឋ​នៅ​ជិត​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia ជា​សញ្ញា​មួយ​បញ្ជាក់​យ៉ាងច្បាស់​ពី​ការប្រយុទ្ធ​គ្នា​ទ្រង់ទ្រាយ​ធំ​រវាង​កងកម្លាំង​រុស្ស៊ី និង​កងកម្លាំង​អ៊ុយ​ក្រែ​ន​នៅ​ជុំវិញ​រោងចក្រ។

​លោក​ថា ថ្វីត្បិតតែ​ម៉ាស៊ីន​រ៉េ​អា​ក់ទ័រ​រោងចក្រ ពុំ​ផលិត​អគ្គិសនី​ក៏ដោយ ក៏​វា​នៅ​ផ្ទុក​ដោយសារ​ធាតុ​នុយក្លេអ៊ែរ​ដែរ។

​លោក Grossi បន្តថា លោក​ធ្លាប់​ធ្វើដំណើរ​ឆ្លងកាត់​ចម្ការមីន ពេលដែល​លោក​បំពេញ​ទស្សនកិច្ច​ទៅកាន់​រោងចក្រ​ថាមពលនុយក្លេអ៊ែរ Zaporizhzhia កាលពី​រយៈពេល​ប៉ុន្មាន​សប្តាហ៍​មុន៕​

អត្ថបទដែលទាក់ទង

កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm        78
នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm        64
សភាអាមេរិក បោះឆ្នោតកំណត់សង្គ្រាមនៅអ៊ីរ៉ង់ជាលើកដំបូងចាប់តាំងពីការបរាជ័យបទឈប់បាញ់
2026/07/24 12:26:01 pm        59

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កម្ពុជាអាចនាំចេញសំបុកត្រចៀកកាំជាលើកដំបូង ទៅកាន់ទីផ្សារប្រទេសចិន ​

2026/07/24 01:06:24 pm
​លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមពិធីបើកពិព័រណ៍អាពាហ៍ពិពាហ៍ លើកទី៣ ឆ្នាំ២០២៦
2026/07/24 12:47:31 pm
​សហជីព និងកម្មករ ដឹងគុណចំពោះរាជរដ្ឋាភិបាលក្នុងការរក្សា និង​ពង្រីក​ឱកាស​ការងារ​ជូន​ពលរដ្ឋ
2026/07/24 12:43:20 pm
​កងទ័ពគុយបា បញ្ចប់យុទ្ធនាការសមយុទ្ធយោធារយៈពេលប្រាំមួយខែ
2026/07/24 12:30:51 pm
​នាយករដ្ឋមន្ត្រី៖ កាណាដានឹងពិចារណាសងសឹកប្រឆាំងការដំឡើងពន្ធចុងក្រោយរបស់លោក Trump
2026/07/24 12:28:49 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 12:08:21 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm